
សមាជិករបស់គណបក្សប្រឆាំង Minjoo របស់កូរ៉េប្រតិកម្មនៅពេលពួកគេមើលរបាយការណ៍ព័ត៌មានទៅលើលទ្ធផលបោះឆ្នោតនៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉ខាងត្បូង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។
14 មេសា 2016 voa
ជាលើកដំបូងបង្អស់ក្នុងរយៈពេល១៦ឆ្នាំ គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងបានបរាជ័យក្នុងការទទួលបានអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសភា។
ការចាញ់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្ស Saenuri របស់លោកស្រីប្រធានធិបតី Park Geun-hye កាលពីថ្ងៃពុធ បានបង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំងរបស់សាធារណជនចំពោះគោលនយោបាយសេដ្ឋកិច្ចអភិរក្សនិយមរបស់លោកស្រី និងភាពចម្រូងចម្រាសជុំវិញការប្រើប្រាស់វិធីសាស្រ្តដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងររបស់លោកស្រីទៅលើការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្ស Saenuri បានឈ្នះតែ១២២អាសនៈប៉ុណ្ណោះក្នុងចំណោមអាសនៈសរុបទាំងអស់ចំនួន៣០០ នៅក្នុងសភាជាតិរបស់កូរ៉េខាងត្បូង។ មុនការបោះឆ្នោត គណបក្សកាន់អំណាចត្រូវបានគេរំពឹងថា នឹងទទួលបានជ័យជម្នះភាគច្រើន។
បន្ថែមទៅលើការបរាជ័យនេះ គណបក្ស Saenuri ក៏បានបាត់បង់បេក្ខជនរបស់ខ្លួនជាច្រើននាក់ដែលបានចាកចេញពីគណបក្ស ដោយសារតែថ្នាក់ដឹកនាំគណបក្សនេះមិនបានគាំទ្រពួកគេនៅក្នុងដំណើរការជ្រើសតាំងបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយពួកគេទាំងនោះបានឈរឈ្មោះជាបេក្ខជនឯករាជ្យដោយខ្លួនឯង។
លោក Kim Moo-sung អ្នកតំណាងថ្នាក់ដឹកនាំគណបក្ស Saenuri បានប្រកាសលាលែងពីតំណែងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជាការទទួលខុសត្រូវលើការបរាជ័យរបស់គណបក្សនៅក្នុងការបោះឆ្នោតនេះ៕
1 comment:
What do you expect from the daughter of the former south korea dictator? Like father like daughter. Only this time the democratic process has stopped her from taking her father footstep.
Post a Comment