A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 27 April 2016

អាដហុក​បំភ្លឺ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ដើម្បី​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​ស្រីមុំ


Manekseka Sangkum


Diversion tactics? This on-going harassment and persecution of political dissidents and civil group representatives would be amusing if it were not so needlessly tragic in light of the nation's crises on several fronts, ranging from extreme rural poverty and drought to joblessness among the youth and land encroachments by neighbouring countries. One of the effects all this harassment campaign has on these civil groups and opposition politicians is that it forces them to live in fear of their day to day movement and conduct being deliberately misconstrued and used as a legal pretext to silence them instead of being free to focus on doing what they are there to do, which is helping to highlight problem areas in society and proposing solutions needed to overcome those issues. 

Unfortunately, most of these crises and issues have long issued from the workings and modus operandi of the ruling party's apparatus and executive machinery themselves; not incidental or unintentional by-products of the governing process, and more importantly, not easily addressed through well-intentioned reform without lending terminal damage to the status quo that has been around for almost four decades. After all, has not the same status quo been perpetuated via the same methods, and if so what would be the point in altering those methods, let alone expiring them? 

How the EU and other major donors are going to react to this tragi-comedy is another matter. These people have chosen to ignore such transgressions and crude abuses so far, pretending to themselves that enforced social stability at least will yield steady economic progress of sorts, and as long as their ambassadors, visiting envoys and spokesmen and women are not made to languish in any one of the regime's jails, the show can be expected to continue - as usual ...     


<<<


អាដហុក​បំភ្លឺ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ដើម្បី​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​ស្រីមុំ
ដោយ ថា កិត្យា
2016-04-26

ធន សារាយ ៨៥៥ ២០១៦
ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Sorn Chanratha


សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បដិសេធ​ថា មិន​បាន​ណែនាំ​ឲ្យ​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ផ្ដល់​ចម្លើយ​មិន​ពិត​ដល់​អាជ្ញាធរ​នោះ​ទេ ហើយ​អាដហុក មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បំភ្លឺ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ សមាគម​អាដហុក ក៏​ងឿង​ឆ្ងល់​ចំពោះ​ការ​កោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែរ។ បក្ស​ប្រឆាំង និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) សោកស្ដាយ​ចំពោះ​លិខិត​កោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ពួកគេ​ថា ចំណាត់​ការ​នេះ អាច​ជា​ការ​គំរាមកំហែង​ដល់​ភារកិច្ច​មន្ត្រី​សិទ្ធិមនុស្ស។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ធន សារាយ បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ការិយាល័យ​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ថា អ្វី​ដែល​សមាគម​អាដហុក ធ្វើ​កន្លង​មក​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ នោះ គឺ​ស្របតាម​គោលការណ៍​ស្ថាប័ន និង​ច្បាប់​កម្ពុជា។



លោក​អះអាង​ថា សមាគម​អាដហុក មិន​បាន​លួងលោម​ឲ្យ​អ្នកនាង ស្រីមុំ ឲ្យ​និយាយ​កុហក​នោះ​ទេ។ផ្ទុយ​ទៅ​វិញ ស្រីមុំ ខ្លួន​ឯង​ទេ ដែល​បាន​រៀបរាប់​ពី​ភាព​លំបាក និង​ការ​បារម្ភ​នានា​របស់​នាង ព្រមទាំង​បដិសេធ​ថា មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា ​នោះ​ទេ នៅ​ពេល​នាង​បាន​មក​ពឹង​ពាក់​សមាគម ដើម្បី​ការពារ​ និង​ប្រឹក្សា​ផ្លូវច្បាប់​ជូន​នាង​នោះ៖ «»។

ក្នុង​សន្និសីទ​សារព័ត៌មាន​សមាគម​អាដហុក បាន​បញ្ចាំង​វីដេអូ​កិច្ច​សម្ភាសន៍​ដែល​ស្រីមុំ ស្នើ​សុំ​ជួយ​អន្តរាគមន៍​ពី​ដំបូង កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។  ក្នុង​កិច្ច​សម្ភាសន៍​នោះ នាង​ស្រីមុំ អះអាង​ថា ហ្វេសប៊ុក របស់​នាង ត្រូវ​បាន​គេ​ហេគ (Hack) និង​បាន​បដិសេធ​ទាំង​ស្រុង​នូវ​អ្វី​ដែល​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ផ្សាយ​ថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា។

អ្វីៗ​ប្រែ​ផ្ទុយ​ស្រឡះ គឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ស្រីមុំ បាន​ប្រាប់​តុលាការ​ពី​ការ​ពិត​ផ្សេង​មួយ​ទៀត​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ជូន​នាង ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ស្រីមុំ ដែល​អះអាង​ថា មិន​សូវ​ចេះ​អក្សរ​នោះ បែរ​ជា​បាន​សរសេរ​លិខិត​ចំហ​ផ្ទាល់​ដៃ​បួន​ទំព័រ​ទៅ​វិញ​ថា នាង​ពិត​ជា​មាន​ស្នេហា​ជាមួយ​លោក កឹម សុខា ព្រោះ​លង់​ជឿ​តាម​ការ​សន្យា​ផ្ដល់​លុយ ផ្ដល់​ផ្ទះ។ ក្នុង​លិខិត​នោះ នាង​បាន​បង្ហាញ​ឈ្មោះ​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន ហើយ​ចោទ​ថា បាន​លួងលោម​ឲ្យ​នាង​និយាយ​កុហក​អាជ្ញាធរ។

ភ្លាមៗ​នោះ ក្រសួង​យុត្តិធម៌ ចេញ​លិខិត​ថ្កោលទោស​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់​ការ​អ្នក​ទាំង​នោះ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​នាំ​ខ្លួន​មេ​ឃុំ​ ឈ្មោះ ស៊ាង ចែត មក​ពី​គណបក្ស សម រង្ស៊ី។ នៅ​ថ្ងៃ​ទី​២៥ មេសា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​ការ​នាំ​ខ្លួន​មេ​ឃុំ​រូប​នេះ និង​បាន​ចេញ​លិខិត​កោះហៅ​មនុស្ស ៨​នាក់ ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ ក្នុង​នោះ​មាន​មន្ត្រី​សមាគម​អាដហុក ចំនួន ៥​រូប និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ និង​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺ​លោក សឺន សាលី ដែល​នឹង​ត្រូវ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែ​មេសា។

ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ធន សារាយ បញ្ជាក់​ថា ក្រុម​ការងារ​របស់​លោក​ដែល​ត្រូវ​កោះ​ហៅ​នោះ នឹង​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ពេល​វេលា​កំណត់។ ទោះ​យ៉ាង​ណា លោក​ងឿង​ឆ្ងល់​ជុំវិញ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បែប​នេះ៖ «»។

លោក ធន សារាយ ក៏​បញ្ជាក់​ថា សមាគម​អាដហុក បាន​ចំណាយ​លុយ ២០៤​ដុល្លារ ឲ្យ​ទៅ ស្រីមុំ តាម​ការ​ស្នើ​សុំ​ជា​លាយលក្ខណ៍អក្សរ​ដើម្បី​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ ពេល​ចូល​បំភ្លឺ​តុលាការ និង​មក​កាន់​ស្នាក់ការ​អាដហុក នៅ​ភ្នំពេញ។ ការ​ចំណាយ​នេះ គឺ​ធ្វើ​ឡើង​ដូច​អ្វី​ដែល​អាដហុក ធ្លាប់​ធ្វើ​កន្លង​មក​លើ​ជនរងគ្រោះ​ទៅ​តាម​គោលការណ៍​របស់​សមាគម​អាដហុក។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​មន្ត្រី​សិទ្ធិមនុស្ស​នេះ គឺ​ជា​ការ​ដាក់​សម្ពាធ និង​ជា​ការ​គំរាមកំហែង​ការ​បំពេញ​ភារកិច្ច​ក្នុង​នាម​អ្នក​ការពារ​សិទ្ធិមនុស្ស ដែល​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​ទទួល​ស្គាល់ ផ្ដល់​សិទ្ធិ និង​កិច្ច​ការពារ​ដល់​បុគ្គល​ដែល​ធ្វើការ​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស៖ «»។

​ជុំវិញ​ស្ថានភាព​ក្ដៅ​គគុក​នេះ​ដែល​កំពុង​កើត​ឡើង​លើ​អ្នក​នយោបាយ អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បាន​សម្ដែង​នូវ​ការ​សោកស្ដាយ និង​ព្រួយ​បារម្ភ​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​ស្ថិត​ក្នុង​ភាព​អាសន្ន៕

No comments: