A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 April 2016

តុលាការ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​ក្រោយ​ពី​ឃុំ​ព្រះកាយ​រយៈពេល​៨​ខែ


ដោយ យាង សុជាមេត្តា
2016-04-15

ដាវ ទេព្យ ជា វណ្ណដា ៨៥៥ ២០១៦
ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម ដាវ ទេព្យ (ស្ដាំ) និង ជា វណ្ណដា ត្រូវ​បាន​​សមត្ថកិច្ច​​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស វិញ បន្ទាប់​ពី​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​​​ពី ៣​ខែ ទៅ ២​ឆ្នាំ នៅ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Yeang Socheametta


ព្រះសង្ឃ​ខ្មែរក្រោម​ដែល​ត្រូវបាន​សមត្ថកិច្ច​ខ្មែរ​ចាប់​ព្រះកាយ​ផ្សឹក ពេលនេះ​ត្រូវបាន​តុលាការ ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ក្រោយពី​យកទៅ​ឃុំ​អស់​រយៈពេល​៨​ខែ។

ព្រះសង្ឃ​ខ្មែរក្រោម​ដែល​ត្រូវបាន​តុលាការ​ដោះលែង​ពេលនេះ មាន​ព្រះនាម ជា វណ្ណដា។ ព្រះអង្គ​ត្រូវបាន​សមត្ថកិច្ច​ខ្មែរ​ចាប់ខ្លួន​កាលពី​ខែសីហា ឆ្នាំ​២០១៥ ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម ១​អង្គ​ផ្សេងទៀត​ព្រះនាម ដាវ ទេព្យ។ ក្រោយមក ព្រះសង្ឃ​ទាំង​២​អង្គ ត្រូវបាន​តុលាការ​ចោទ ប្រកាន់​ពីបទ​គំរាម​សម្លាប់ ការ​រក្សាទុក​សារធាតុ​ញៀន និង​ការប្រើប្រាស់​ឯកសារ​សាធារណៈ ក្លែង។ ព្រះ​តេជគុណ ដាវ ទេព្យ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​២​ឆ្នាំ។

ចំណែក​ព្រះតេជគុណ ជា វណ្ណដា ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស​ចំនួន​៣​ខែ ដោយ​កែប្រែ​បទ ចោទ​ពី​ការប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ទៅជា​បទ​ស្លៀកដណ្តប់​បែប​ព្រះពុទ្ធសាសនា ដោយ​គ្មាន​សិទ្ធិ។ ចំណែក​បទ​គំរាម​សម្លាប់ និង​ការ​រក្សាទុក​សារធាតុ​ញៀន​ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល​វិញ។



ព្រះចៅអធិការ​ស្តីទី​វត្ត​សាមគ្គី​រង្សី និង​ជា​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​តេជ គុណ ថាច់ ហា​សំអាង មាន​ថេរ​ដីកា​នៅ​ថ្ងៃទី​១៥ មេសា ថា ព្រះ​តេជគុណ ជា វណ្ណដា ត្រូវបាន សមត្ថកិច្ច​ដោះលែង​កាលពី​ថ្ងៃទី​១៣ មេសា​។ ព្រះអង្គ​ថា ពេលនេះ​ព្រះតេជគុណ ជា វណ្ណដា ត្រូវបាន​បំបួស​ជា​សង្ឃ​ឡើងវិញ​ហើយ ហើយ​សព្វថ្ងៃ​កំពុង​គង់នៅ​វត្ត​សាមគ្គីរង្សី។

ទាក់ទង​នឹង​ព្រះសង្ឃ ដាវ ទេព្យ ដែល​កំពុង​ជាប់ឃុំ​វិញ ព្រះ​តេជគុណ ថាច់ ហាសំអាង មាន ថេរដីកា​ថា អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នឹង​នៅតែ​បន្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង ព្រោះ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ ដាវ ទេព្យ ជា​រឿង​អយុត្តិធម៌៖ «យើង​នៅតែ​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក ដោយសារតែ​ការចោទប្រកាន់ និង​ភស្តុតាង​ទាំងអស់​សុទ្ធតែ​ជាការ​ប្រឌិត​ធ្វើបាប​លោក យើង​គិតថា​ការចាប់ខ្លួន​លោក​ហាក់ ដូចជា​ការផ្តើមគំនិត​ចេញពី​ប៉ូលីស រហូត​យើង​ដឹងថា​ពាក្យបណ្តឹង​ប្តឹង​ឲ្យ​ចាប់​លោក គឺ​ផ្តើម ចេញពី​ប៉ូលីស​ជា​អ្នករៀបចំ​ទៀត វា​ហាក់​ដូច​ជា​ការ​បញ្ជា​របស់​អ្នកណាម្នាក់​ដើម្បី​ធ្វើបាប​លោក»។

ចាប់តាំងពី​ចុងឆ្នាំ​២០១៤​មក មាន​ព្រះសង្ឃ​ខ្មែរក្រោម​ចំនួន​៥​អង្គ​ហើយ ត្រូវបាន​សមត្ថកិច្ច​ខ្មែរ ចាប់ខ្លួន ក្នុងនោះ​មាន​អតីត​ព្រះសង្ឃ សឺន ហាយ ឃិន វណ្ណៈ សាន កុសល ព្រមទាំង​ព្រះ សង្ឃ ដាវ ទេ​ព្យ និង ជា វណ្ណដា។ ពួកគេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ បទ​ចូលរួម​សមាគម​ទុច្ចរិត បទ​គម្រាម​សម្លាប់ និង​ការរក្សា​សារធាតុ​ញៀន។ ប៉ុន្តែ​មក​ទល់​ពេល​នេះ មាន​តែ​ព្រះសង្ឃ ព្រះនាម ដាវ ទេព្យ ដែល​កំពុង​ជាប់ពន្ធនាគារ៕

No comments: