A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 April 2016

អាមេរិក​ចេញ​របាយការណ៍​អំពី​ការ​​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥


Manekseka Sangkum: More needs to be done by Cambodia's major donors than merely issuing rights reports.

....

អាមេរិក​ចេញ​របាយការណ៍​អំពី​ការ​​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥
ដោយ ឃុន បញ្ញាវឌ្ឍន៍
2016-04-14

ហុង សុខហួរ ៦២០
បដា​សរសេរ​អក្សរ​ទាមទារ​ឲ្យ​ដោះលែង​លោក ហុង សុខហួរ ដែល​អ្នក​គាំទ្រ​លោក​លើក​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០១៥។
RFA/Rann Samnang


ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ចេញ​របាយការណ៍​មួយ​ដែល​មាន​លម្អិត​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​លេច​ធ្លោ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ។

របាយការណ៍​ដែល​ផ្សព្វផ្សាយ​ថ្ងៃ​ទី​១៣ ខែ​មេសា បញ្ជាក់​ថា បញ្ហា​សំខាន់​ជាង​គេ គឺ​ប្រព័ន្ធ​យុត្តិធម៌​មិន​មាន​ប្រសិទ្ធភាព និង​ញ៉ាំង​ដោយ​កត្តា​នយោបាយ ការ​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ប្រមូល​ផ្ដុំ​ដើម្បី​តវ៉ា​ពី​រឿង​អ្វី​មួយ និង​ការ​ចូលរួម​ក្នុង​ការ​បង្កើត​ជា​សមាគម ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​ចាប់​ដាក់​ពន្ធនាគារ​ដើម្បី​សម្លុត បំភ័យ​គណបក្ស​ប្រឆាំង​ជាដើម។

ក្រៅ​ពី​នោះ​ មាន​បញ្ហា​រំលោភ​បំពាន​អ្នក​ទោស ការ​ដាក់​កំហិត​នានា​លើ​សេរីភាព​សារព័ត៌មាន ករណី​មិន​បាន​អនុវត្ត​ដោយ​សមភាព និង​ត្រឹមត្រូវ​ទៅ​លើ​ជនភៀសខ្លួន ការ​រីក​រាលដាល​នៃ​អំពើ​ពុករលួយ និង​ការ​រត់​ពន្ធ​មនុស្ស។

ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​កម្ពុជា បាន​កាត់ទោស​មន្ត្រី​មួយ​ចំនួន​ដែល​ធ្វើ​ខុស តែ​បែរ​ជា​នៅ​តែ​មាន​និទណ្ឌភាព​ចំពោះ​អំពើ​ពុករលួយ​ ហើយ​ការ​ប្រព្រឹត្ត​កំហុស​ឆ្គង​ខុស​ធ្ងន់ធ្ងរ​នានា នៅ​តែ​កើត​មាន​ជា​បន្ត៕

No comments: