A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 April 2016

លោក ហ៊ុន សែន ប្រកាស​ដាក់​តំបន់​ព្រៃ​មួយ​ចំនួន​ជា​តំបន់​អភិរក្ស


ដោយ​ សុ ជីវី
2016-04-01

កាប់​ឈើ​ព្រៃ​ឡង់ ២០១៦ ៨៥៥
ប្រជា​សហគមន៍​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ចុះ​ល្បាត​ព្រៃ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ រូបថត​សហគមន៍​ព្រៃ​ឡង់
 រូបថត​សហគមន៍​ព្រៃ​ឡង់


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា ប្រកាស​ដាក់​តំបន់​ព្រៃ​មួយ​ចំនួន​ជា​តំបន់​ព្រៃ​អភិរក្ស ក្នុង​នោះ​ក៏​មាន​តំបន់​ព្រៃឡង់ ដែល​ក្រុម​សហគមន៍​តែង​ទាមទារ​អោយ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ការពារ​ផង​ដែរ។

លោក ហ៊ុន សែន លើក​ឡើង​ថា ការ​សម្រេច​នេះ គឺ​បន្ទាប់​ពី​មាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន។ តំណាង​សហគមន៍​ការពារ​ព្រៃឡង់ សាទរ​ចំពោះ​ការ​សម្រេច​នេះ ប៉ុន្តែ​បាន​ស្នើ​អោយ​មាន​ការ​អនុវត្ត​អោយ​បាន​ត្រឹមត្រូវ។

តំណាង​បណ្ដាញ​ការពារ​ព្រៃឡង់ ទាមទារ​អោយ​រដ្ឋាភិបាល​ដាក់​បញ្ចូល​តួនាទី​របស់​សហគមន៍​ទៅ​ក្នុង​គម្រោង​ដាក់​ព្រៃឡង់ ជា​ព្រៃ​អភិរក្ស​នោះ​ផង ដោយ​ពួកគេ​អះអាង​ថា ការ​ចូលរួម​របស់​សហគមន៍​ជា​មធ្យោបាយ​មួយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឡង់។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ លោក ខេង សុខហេង មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ជា​តម្រូវ​ការ​របស់​សហគមន៍​ដែល​បាន​ទាមទារ​ក្នុង​រយៈពេល​ប្រមាណ ១០​ឆ្នាំ​មក​នេះ។ លោក​សំណូម​ពរ​អោយ​មាន​ការ​អនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង និង​ពង្រឹង​កិច្ចសហការ​រវាង​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន។



លោក សុខហេង បារម្ភ​ថា ប្រសិនបើ​ពុំ​មាន​វិធានការ​ជាក់លាក់​បន្ថែម​ទេ ការ​ដាក់​ព្រៃឡង់ ជា​ព្រៃ​ការពារ​នឹង​ពុំ​មាន​ប្រសិទ្ធភាព៖ «បើ​គាត់​ជំរុញ មន្ត្រី​ពាក់ព័ន្ធ​នឹង​គោរព​តាម​តួនាទី គោរព​ច្បាប់ នរណា​ខុស​ច្បាប់ ចាប់​ទៅ កុំ​លើក​លែង កុំ​អនុវត្ត​ច្បាប់​លំអៀង។ រដ្ឋាភិបាល​គួរ​កុំ​មើល​រំលង​តួនាទី​របស់​សហគមន៍​មូលដ្ឋាន គាត់​ហ្នឹង​ឯង​ដែល​ដើរ​តួនាទី​សំខាន់​ជាង​រដ្ឋបាល​ព្រៃឈើ​ទៀត ជាង​មន្ត្រី​រាជការ​មួយ​ចំនួន​ធំ​ទៀត...»។

ការ​ទាមទារ​នេះ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ថា លោក​សម្រេច​ដាក់​ព្រៃឡង់ និង​​ព្រៃ​នៅ​តំបន់​ភ្នំ​ក្រវាញ ជា​ព្រៃ​ការពារ៖ «យើង​ដាក់​ព្រៃ​មួយ​ចំនួន​ទៅ​ជា​ព្រៃ​ការពារ​តែម្ដង។ ដូច​ព្រៃឡង់ ទុក​វា​ធ្វើ​អី? ត្រូវ​ដាក់​ជា​ព្រៃ​ការពារ​តែម្ដង។ អ្នក​ណា​ទៅ​បំបួស​អី ទាំង​សង្គម​ស៊ីវិល​អី ឲ្យ​ចូល​រួម​ការពារ​ព្រៃឈើ​តែម្ដង។ តំបន់​ភ្នំ​ក្រវាញ ក៏​ដូច​គ្នា ឲ្យ​វា​ទៅ​ជា​តំបន់​ព្រៃ​ការពារ»។

ស្រប​គ្នា​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដក​ហូត​យក​ព្រៃ​សម្បទាន​ទាំង​ឡាយ​យក​មក​គ្រប់គ្រង​វិញ៖ «តើ​មាន​ការ​ចាំបាច់ ​ទុក​ព្រៃ​សម្បទាន​ទៀត ឬ​អត់? អត់​មាន​ការ​ចាំបាច់​ទេ! ខ្ញុំ​អោយ សាយ សំអាល់ ពិភាក្សា ដក​ហូត​មក​វិញ​ទាំង​អស់​នូវ​ព្រៃ​សម្បទាន។ ឥឡូវ​ហ្នឹង​នរណា​គ្រប់គ្រង​ព្រៃ​សម្បទាន​ពិត​ប្រាកដ? ឈ្មោះ​ជា​ព្រៃ​សម្បទាន ប៉ុន្តែ​អ្នក​ឯង​អត់​មាន​សិទ្ធិ​កាប់​ទេៗ...»។

ព្រៃឡង់ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ព្រៃ​ធំ​ចុង​ក្រោយ​មាន​ទំហំ ៣.៦០០​គីឡូម៉ែត្រក្រឡា មាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន​៤ គឺ​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ។ តំណាង​បណ្ដាញ​ការពារ​ព្រៃឡង់ បញ្ជាក់​ថា មាន​សហគមន៍​ចំនួន​ជិត ២០០ កំពុង​ចូលរួម​ការពារ​ព្រៃ​នេះ​ដោយ​ចុះ​ល្បាត​ការពារ​ព្រៃ​ជា​ប្រចាំ។ សហគមន៍​ទាំង​នេះ​មាន​សកម្មជន​ដែល​ជន​បង្គោល​ប្រមាណ ៤០០​នាក់ និង​សមាជិក​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត កំពុង​ការពារ​ព្រៃ​ដោយ​ស្ម័គ្រចិត្ត។

លោក ហ៊ុន សែន ឲ្យ​ឈើ​ដែល​រឹបអូស​បាន​ទៅ​ក្រសួង​អប់រំ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ក៏​បាន​ប្រកាស​ប្រគល់​ឈើ​ទាំង​អស់​ដែល​រឹបអូស​ពី​ក្រុមហ៊ុន​ជួញដូរ​ឈើ​ខុស​ច្បាប់ ទៅ​អោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា។

លោក ហ៊ុន សែន បញ្ជាក់​ថា ឈើ​ទាំង​នោះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន អាច​យក​ទៅ​ចាត់​ចែង​ប្រើប្រាស់​តាម​តម្រូវ​ការ រួម​មាន​ជួសជុល​សាលារៀន ធ្វើ​តុ ទូ ឬ​សាងសង់​ផ្ទះ​គ្រូ​ជា​ដើម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដែល​ដឹក​នាំ​ដោយ​លោក សៅ សុខា ចុះ​ធ្វើ​យុទ្ធនាការ​បង្ក្រាប និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​កន្លង​ទៅ​នោះ បាន​រឹបអូស​​ឈើ​ខុស​ច្បាប់​ប្រមាណ ៣ ទៅ ៤​ម៉ឺន​ម៉ែត្រ​គូប៕

2 comments:

Anonymous said...

It is about time that Ah Kwack Hun Sen protects the forest because they are almost all gone.

holly shit said...

No.he protecting it for the vietcong. Not for Khmer...