A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 April 2016

លទ្ធផល​ជំរឿន​បង្ហាញ​ថា​ចំនួន​សត្វ​ក្រៀល​មាន​កំណើន​តិចតួច​នៅ​កម្ពុជា


ដោយ អ៊ុំ រង្សី
2016-04-01

សត្វ​ក្រៀល អន្លង់ព្រីង ៦២០
សត្វ​ក្រៀល​នៅ​​តំបន់​អភិរក្ស​អន្លង់ព្រីង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​៨ មីនា ២០១៥
Photo: Som Pisith


លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​សត្វ​ក្រៀល​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា បង្ហាញ​ថា ចំនួន​សត្វ​ក្រៀល​នៅ​កម្ពុជា ប្រចាំ​ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៣ គឺ​ស្ថិត​ក្នុង​ចន្លោះ​អប្បបរមា ៦៥០​ក្បាល និង​អតិបរមា ៨៧៨​ក្បាល។

លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​សត្វ​ក្រៀល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ទីតាំង​ច្រើន​កន្លែង​ក្នុង​តំបន់​ធំៗ​ចំនួន​៤ រួម​មាន​វាលទំនាប​បឹង​ទន្លេសាប តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ តំបន់​អន្លង់​ព្រីង តំបន់​ព្រៃ​ល្បោះ​ភាគ​ខាង​ជើង និង​ភាគ​ខាង​កើត និង​តំបន់​និរតី​នៃ​ប្រទេស​កម្ពុជា។

លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​ដដែល​ឲ្យ​ដឹង​ដែរ​ថា ចំនួន​សត្វ​ក្រៀល​មាន​កំណើន​តិចតួច​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​នៅ​ក្នុង​ពិភពលោក​ដែរ ដោយសារ​មាន​ការ​រំខាន និង​យាយី​បំផ្លិចបំផ្លាញ​សម្បុក ពង និង​កូន​សត្វ​ក្រៀល ដោយ​សកម្មភាព​ភាព​មនុស្ស និង​សត្វព្រៃ ការ​បរបាញ់ ទាក់​ចាប់ និង​ការ​បាត់បង់​តំបន់​ដី​សើម​ដែល​ជា​ទីជម្រក​ស្នាក់​អាស្រ័យ​យ៉ាង​សំខាន់​របស់​វា។

សត្វ​ក្រៀល​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​អនុ​ប្រភេទ​មួយ​ក្នុង​ចំណោម​អនុ​ប្រភេទ​ទាំង​៣ ដែល​មាន​វត្តមាន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​បាន​ផុត​ពូជ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ប្រទេស​ហ្វីលីពីន ហើយ​ទំនង​ជា​ផុត​ពូជ​នៅ​ក្នុង​ប្រទេស​ចិន ផង​ដែរ៕

No comments: