A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 5 April 2016

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រៀបចំ​បញ្ជូន​សំណុំ​រឿង​ឯកអគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េ​ទៅ​តុលាការ


Manekseka Sangkum

If the corruption allegations are founded, the accused will be a peanut among the regime's much bigger crooks, and his prosecution can only help to temper the ACU's reputation as a tool of the CPP, and will certainly provide added rationale and credibility in its politically motivated harassments and pursuits of opposition figures as well as other civil dissidents and activists. 

....

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រៀបចំ​បញ្ជូន​សំណុំ​រឿង​ឯកអគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េ​ទៅ​តុលាការ
ដោយ យ៉ង ចាន់តារា
2016-04-05

ឱម យ៉ិនទៀង ៨៥៥ ២០១៦
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ទៅ​កាន់​ក្រុម​យុវជន​ក្នុង​កម្មវិធី​ប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចោទ​ថា ជា​សំឡេង​របស់​លោក កឹម សុខា ជាមួយ​ស្រី​កំណាន់ នៅ​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៦។
 RFA/Cheu Sideth


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អាច​នឹង​ចោទ​ប្រកាន់​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា ចំនួន​ពីរ​ករណី ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ បន្ទាប់​ពី​អង្គភាព​មួយ​នេះ​អះអាង​ថា បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ការ​បំពេញ​មុខងារ​របស់ លោក ស៊ុត ឌីណា នា​ពេល​កន្លង​មក។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជាក់​ថា បទល្មើស​ដែល​លើក​យក​មក​ចោទ លោក ស៊ុត ឌីណា ទៅ​កាន់​តុលាការ​ជា​ករណី​ធូរ​ស្រាល បើ​ធៀប​នឹង​ករណី​ធំៗ​ផ្សេង​ទៀត​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​របស់​គាត់។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៥ មេសា ថា អង្គភាព​របស់​លោក​កំពុង​ដំណើរ​ការ​នីតិវិធី​សាកសួរ និង​បញ្ជូន​សំណុំ​រឿង​របស់ លោក ស៊ុត ឌីណា ទៅ​កាន់​តុលាការ ដើម្បី​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ៖ «យើង​ខ្ញុំ​បាន​ឃាត់​ខ្លួន​គាត់​កាល​ពី​ម្សិលមិញ​ម៉ោង ៧​យប់។ អ៊ីចឹង​យើង​ខ្ញុំ​មាន​ពេល ៤៨​ម៉ោង​រហូត​ដល់​ស្អែក​ម៉ោង ៧​យប់។ គ្រប់ ៤៨​ម៉ោង​រួច​ហើយ បាន​ន័យ​ថា​ត្រូវ​តែ​នាំ​ខ្លួន​គាត់ និង​សំណុំ​រឿង​នេះ​ឲ្យ​បាន​ដល់​ដៃ​តុលាការ មុន​ថ្ងៃ​ស្អែក​ម៉ោង ៧​យប់»។



លោក ស៊ុត ឌីណា៖ «បើ​ខ្ញុំ​បាទ​មិន​មាន​ជំហរ​រឹងមាំ​ទេ គឺ​មិន​អាច​យក​ឈ្នះ​លើ​សមរភូមិ​ការងារ​រដ្ឋបាល ការទូត និង​នយោបាយ​ដ៏​ក្តៅ​នេះ​បាន​ឡើយ ពីព្រោះ​មួយ​គ្រប់គ្រង​ការងារ​រដ្ឋបាល និង​នយោបាយ និង​មួយ​ទៀត​ត្រូវ​រវល់​ទប់ទល់​នឹង​កម្លាំង​បុក​រុក​មួលបង្កាច់ បង្ខូច បំភ័ន្ត​មតិ​ថ្នាក់​លើ ដើម្បី​ដក​ការ​ទុក​ចិត្ត ឬ​ក៏​ដក​គ្រវាត់​ចោល។ មន្ត្រី​ដែល​បញ្ជូន​មក​ក្រោយៗ​នេះ គឺ​គ្មាន​មនសិការ​ការងារ គ្មាន​ភាព​លះបង់ ស្អាតស្អំ ក្នុង​ឋានៈ​ជា​មន្ត្រី​បម្រើ​ពលករ និង​ពលរដ្ឋ​ខ្មែរ​ទេ។ គេ​គិត​តែ​ប្រមូល​ផ្តុំ​ក្បាល​គ្នា​រក​គ្រប់​ឧបាយកល ប្ដឹង​មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​បាទ ដើម្បី​កម្ចាត់​ខ្ញុំ​ចេញ​ពី​តួនាទី​បម្រើ​រាស្ត្រ និង​បាំង​ផល​ប្រយោជន៍​ពួក​គេ និង​ពួក​នៅ​ពី​ក្រោយ​ខ្នង»។

លោក ឱម យ៉ិនទៀង អះអាង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ភស្តុតាង​ជាច្រើន​ដើម្បី​ចោទ​ប្រកាន់ លោក ស៊ុត ឌីណា ដែល​ភស្តុតាង​ទាំង​នោះ​មាន​ភាព​ប្រាកដ​ប្រជា​ដល់​ទៅ ៩០​ភាគរយ។ លោក ឱម យ៉ិនទៀង សង្កត់​ធ្ងន់​ថា បើ​ទោះ​បី​ជា​មាន​មតិ​ខ្លះ​ចេញ​មុខ​អះអាង​ថា លោក ស៊ុត ឌីណា មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ក៏ដោយ ក៏​ចម្លើយ​សារភាព​របស់ លោក ស៊ុត ឌីណា បាន​បង្ហាញ​ពី​ភាព​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​បទ​ចោទ និង​ភស្តុតាង​នានា​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ក្នុង​ដៃ៖ «យើង​ខ្ញុំ​មាន​ការ​លំបាក​មួយ​ត្រង់​ថា​ពេលវេលា ៤៨​ម៉ោង វា​មិន​គ្រប់។ យើង​ឃើញ​ចំណុច​ច្រើន​ពេក។ អ៊ីចឹង​យើង​ប្រហែល​ជា​ជ្រើសរើស​យក​តែ​ពីរ​ចំណុច​សិន​ទេ ដើម្បី​បញ្ជូន​ខ្លួន​គាត់​ទៅ​ឲ្យ​ទាន់ ៤៨​ម៉ោង។ ឯ​ចំណុច​ផ្សេងៗ​ទៀត យើង​នឹង​ធ្វើ​ការ​ពេល​ក្រោយ​ទៀត​លើ​បញ្ហា​នេះ»។

ទោះ​បី​ជា​បែប​នេះ​ក្តី លោក ឱម យ៉ិនទៀង មិន​បាន​បកស្រាយ​អំពី​ចំណុច​ពីរ​សំខាន់​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ចោទ​ប្រកាន់ លោក ស៊ុត ឌីណា នោះ​ទេ ដោយ​លោក​អះអាង​ថា វា​ជា​កិច្ចការ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា។

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ទាំងឡាយ​នេះ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា កន្លង​ទៅ លោក ស៊ុត ឌីណា ធ្លាប់​បាន​បង្ហោះ​សារ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក ស្នើសុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិនិត្យ និង​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក។ លោក ស៊ុត ឌីណា បាន​សរសេរ​ថា លោក​បាន​ប្រឹងប្រែង​បំពេញ​មុខងារ និង​លះបង់​គ្រប់​យ៉ាង​ដើម្បី​បម្រើ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​សិក្សា និង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​បែរ​ជា​ត្រូវ​គេ​រៀបចំ​សេណារីយូ​មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​លោក​ទៅ​វិញ។

លោក ស៊ុត ឌីណា សរសេរ​ទៀត​ថា៖ «បើ​ខ្ញុំ​បាទ​មិន​មាន​ជំហរ​រឹងមាំ​ទេ គឺ​មិន​អាច​យក​ឈ្នះ​លើ​សមរភូមិ​ការងារ​រដ្ឋបាល ការទូត និង​នយោបាយ​ដ៏​ក្តៅ​នេះ​បាន​ឡើយ ពីព្រោះ​មួយ​គ្រប់គ្រង​ការងារ​រដ្ឋបាល និង​នយោបាយ និង​មួយ​ទៀត​ត្រូវ​រវល់​ទប់ទល់​នឹង​កម្លាំង​បុក​រុក​មួលបង្កាច់ បង្ខូច បំភ័ន្ត​មតិ​ថ្នាក់​លើ ដើម្បី​ដក​ការ​ទុក​ចិត្ត ឬ​ក៏​ដក​គ្រវាត់​ចោល។ មន្ត្រី​ដែល​បញ្ជូន​មក​ក្រោយៗ​នេះ គឺ​គ្មាន​មនសិការ​ការងារ គ្មាន​ភាព​លះបង់ ស្អាតស្អំ ក្នុង​ឋានៈ​ជា​មន្ត្រី​បម្រើ​ពលករ និង​ពលរដ្ឋ​ខ្មែរ​ទេ។ គេ​គិត​តែ​ប្រមូល​ផ្តុំ​ក្បាល​គ្នា​រក​គ្រប់​ឧបាយកល ប្ដឹង​មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​បាទ ដើម្បី​កម្ចាត់​ខ្ញុំ​ចេញ​ពី​តួនាទី​បម្រើ​រាស្ត្រ និង​បាំង​ផល​ប្រយោជន៍​ពួក​គេ និង​ពួក​នៅ​ពី​ក្រោយ​ខ្នង»។

លោក ស៊ុត ឌីណា គឺ​ជា​អតីត​ប្រធាន​រណសិរ្ស ប្រជាធិបតេយ្យ និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​គាំទ្រ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​ជា​សកម្មជន​នយោបាយ​ម្នាក់​ដែល​ធ្លាប់​ដឹក​នាំ​បាតុកម្ម​នានា​ប្រឆាំង​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​ក្រោយ​មក​នៅ​ឆ្នាំ​២០០៩ លោក​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ភ្លាមៗ​នោះ ត្រូវ​បាន​តែង​តាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ឆ្នាំ​២០១៤ លោក ស៊ុត ឌីណា ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង រហូត​មក។

ជុំវិញ​ការ​ឃាត់​ខ្លួន លោក ស៊ុត ឌីណា ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​សាទរ​ចំពោះ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ លោក ព្រាប កុល ថ្លែង​ថា វា​ជា​សមត្ថកិច្ច និង​ភារកិច្ច​របស់​អង្គភាព​មួយ​នេះ ក្នុង​ការ​ស៊ើប​អង្កេត និង​នាំ​ខ្លួន​មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​មក​ឆ្លើយ​បំភ្លឺ។ ក្រៅ​ពី​នេះ លោក​ចង់​ឃើញ​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ធ្វើ​ឡើង​ដោយ​គ្មាន​ការ​យោគយល់ និង​អត់​ឱន៖ «ជា​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ទូទៅ គឺ​ចង់​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាត់​ការ​ករណី​ពុក​រលួយ​ទាំងអស់។ ដូច្នេះ​យើង​នឹង​រង់ចាំ​មើល​បន្ត​ទៅ​ទៀត»។

នេះ​ជា​លើក​ទី​២ ហើយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ឃាត់​ខ្លួន​មន្ត្រី​ក្រសួង​ការ​បរទេស ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ពុក​រលួយ។ កាល​ពី​សប្ដាហ៍​មុន អង្គភាព​មួយ​នេះ​បាន​ឃាត់​ខ្លួន​មន្ត្រី​ក្រសួង​ការ​បរទេស ម្នាក់​ឈ្មោះ លោក ហ៊ា សែន ដែល​មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​ប្រទេស​អូស្ត្រាលី និង​ញូវហ្សេលែន​នៃ​អាស៊ី​២ ដោយ​ចោទ​ប្រកាន់​ពី​បទ​ទទួល​លុយ​ពី​ក្រុមហ៊ុន​បរទេស ដើម្បី​ប្រថាប់​ត្រា​បញ្ជាក់​លើ​ឯកសារ៕

1 comment:

Anonymous said...

why no one doing an investigate YUON YIN TEUNG How He was so rich? He drive so expensive car, a big mansion . I hope some youth will sue him about this.