ដោយ សុ ជីវី
2016-04-02 rfa

ទិដ្ឋភាពនៅសមុទ្រក្នុងក្រុងកែប ខេត្តកែប កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។
Photo provided
ក្រសួងបរិស្ថាន ណែនាំអោយប្រជាពលរដ្ឋ និងទេសចរទៅលេងនៅខេត្តកែប ប្រុងប្រយ័ត្ន ដោយផ្អាកការចុះងូតទឹកសមុទ្រ និងបរិភោគគ្រឿងសមុទ្រក្នុងភូមិសាស្ត្រខេត្តនេះមួយរយៈ បន្ទាប់ពីទឹកសមុទ្រក្នុងតំបន់នោះ ប្រែពណ៌ទៅជាបៃតង។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះ កំពុងបារម្ភពីផលប៉ះពាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារការប្រែប្រួលទឹកសមុទ្រនេះ។
មន្ត្រីជំនាញបរិស្ថានអះអាងថា ទឹកសមុទ្រក្នុងភូមិសាស្ត្រខេត្តកែប អាចនឹងវិលទៅរកស្ថានភាពដើមវិញ នៅប៉ុន្មានថ្ងៃខាងមុខទៀត នៅពេលដែលស្ថានភាពទឹកបានប្រែប្រួលមកល្អឡើងវិញបណ្ដើរៗ ហើយមកដល់ថ្ងៃទី២ ខែមេសា។
នាយកខុទ្ទកាល័យ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថា ការប្រែពណ៌ទឹកសមុទ្រនេះ កើតឡើងដោយសារការកើនឡើងស្លែ និងជីវចម្រុះក្នុងទឹក ឬប្លង់តុង នៅអំឡុងពេលដែលបរិយាកាសប្រែជាក្ដៅខ្លាំង។ លោក សៅ សុភាព អះអាងថា ការប្រែពណ៌ទឹកសមុទ្រនៅពេលនេះមិនទាក់ទងដល់សារធាតុពុលណាមួយឡើយ៖ «»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមេសា អោយដឹងថា មន្ត្រីនៃអគ្គនាយកដ្ឋានបានចុះទៅដល់ខេត្តកែប និងបានយកសំណាកទឹកសមុទ្រដែលប្រែជាពណ៌បៃតងនោះ ដើម្បីវិភាគនៅមន្ទីរពិសោធន៍។ ការសន្និដ្ឋានបឋមអោយដឹងថា បញ្ហានេះកើតឡើងដោយការកើនឡើងកម្រិតជាតិស្លែខុសប្រក្រតី ដែលអាចបណ្ដាលអោយប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វ។
ករណីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុក (Facebook) លោក ដោយស្នើអោយពលរដ្ឋប្រុងប្រយ័ត្នថែរក្សាសុខភាព។
ពលរដ្ឋរស់នៅក្រុងកែប កំពុងបារម្ភថា ផលប៉ះពាល់ដែលកើតចេញពីបញ្ហានេះទៅលើជីវភាព និងមុខរបរប្រចាំថ្ងៃ។
អាជីវករលក់ដូរនៅឆ្នេរសមុទ្រ ក្រុងកែប មួយរូបអោយដឹងថា កញ្ញាព្រួយបារម្ភពីការលក់ដូរទៅថ្ងៃមុខ ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំខាងមុខ៖ «...»។
អ្នកគ្រប់គ្រងនៅសណ្ឋាគារមួយ មានទីតាំងជាប់មាត់សមុទ្រក្នុងក្រុងកែប លោក ធី សុណ្ណតារា មានប្រសាសន៍ថា រយៈពេលបីថ្ងៃមកនេះ ភ្ញៀវជាច្រើនបានសម្រេចចាកចេញលែងស្នាក់នៅក្នុងសណ្ឋាគាររបស់លោក ដោយសារតែក្លិនអាក្រក់ភាយចេញពីសមុទ្រ និងបរិស្ថានក្នុងទឹកមិនល្អ។ លោកថា ចំណែកភ្ញៀវមួយចំនួនដែលបានកក់បន្ទប់សណ្ឋាគារ ក៏បានលុបចោលគម្រោងទៅលេងខេត្តកែប របស់ពួកគេដែរ៖ «...»។
លោក ធី សុវណ្ណតារា លើកឡើងថា អាជ្ញាធរគួរស្វែងរកមូលហេតុពិតនៃការប្រែប្រួលទឹកនេះដើម្បីចៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋដែលរស់នៅក្នុងខេត្តនេះ។ ករណីនេះ មន្ត្រីក្រសួងបរិស្ថាន អះអាងថា នឹងបន្តតាមដាន ហើយនឹងជូនដំណឹងបន្តទៀតពីបញ្ហានេះ៕
No comments:
Post a Comment