A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 April 2016

កញ្ញា ធី សុវណ្ណថា ប្ដឹង​លោក កឹម សុខា ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​និង​ទាមទារ​ប្រាក់​១​លាន​ដុល្លារ



កញ្ញា ធី សុវណ្ណថា ប្ដឹង​លោក កឹម សុខា ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​និង​ទាមទារ​ប្រាក់​១​លាន​ដុល្លារ
ដោយ សុ ជីវី
2016-04-27

ធី សុវណ្ណថា ២០១៦ ៨៥៥
កញ្ញា ធី សុវណ្ណថា ថ្លែង​ប្រាក់​អ្នក​កាសែត ក្រោយ​ពី​ឆ្លើយ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។ RFA/So Chivy
 RFA/So Chivy


ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក (Facebook) ល្បី​ឈ្មោះ កញ្ញា ធី សុវណ្ណថា ដាក់​បណ្ដឹង​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ទាមទារ​ប្រាក់ ១​លាន​ដុល្លារ​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​បរិហារ​កេរ្តិ៍។

បណ្ដឹង​របស់​នាង ធី សុវណ្ណថា នេះ ទាក់ទង​នឹង​សំណុំ​រឿង​ខ្សែ​អាត់​សំឡេង ដែល​សង្ស័យ​ថា ជា​កិច្ច​សន្ទនា​រវាង​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ និង​លោក កឹម សុខា។ ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ការ​សាកសួរ​នេះ​បង្ហាញ​ថា មាន​បុគ្គល​ពាក់ព័ន្ធ​ផ្សេង​ទៀត។

ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) ថា ក្រោយ​ការ​សាកសួរ​កញ្ញា ធី សុវណ្ណថា លោក​ឃើញ​ចម្លើយ​របស់​កញ្ញា ធី សុវណ្ណថា មាន​ប្រយោជន៍​ដល់​ការ​ស៊ើប​អង្កេត​លើ​បុគ្គល​ពាក់ព័ន្ធ​ផ្សេង​ទៀត។ បើ​ទោះ​ជា​យ៉ាង​ណា លោក​ពុំ​បញ្ជាក់​លម្អិត​បន្ថែម​ពី​បុគ្គល​នោះ​ឡើយ។



ថ្លែង​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កញ្ញា ធី សុវណ្ណថា ឲ្យ​ដឹង​ថា បណ្ដឹង​របស់​នាង​ត្រូវ​តុលាការ​ទទួល​យក​រួច​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ចំណាត់​ការ​បែប​ណា​នៅ​ឡើយ។ កញ្ញា​រំពឹង​ថា តុលាការ​នឹង​ពិចារណា​បណ្ដឹង​នេះ ដ្បិត​មាន​ភស្តុតាង​គ្រប់គ្រាន់៖ «ភស្តុតាង​ប៉ុណ្ណឹង​ហើយ​ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាន»។

កញ្ញា ធី សុវណ្ណថា បញ្ជាក់​ពី​ភស្តុតាង​ដែល​ជា​សម្ដី​ក្នុង​ខ្សែ​អាត់​សំឡេង ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង៖ «ដែល​ពេល​ហ្នឹង​មិន​កញ្ញា ស្រី​មុំ ចោទ​សួរ​ក្នុង​លក្ខណៈ​ប្រច័ណ្ឌ​ថា បាន​ទិញ​ឡាន និង​ផ្ទះ​ឲ្យ​ខ្ញុំ​អត់? ពេល​ហ្នឹង​លោក កឹម សុខា ឆ្លើយ​ថា គាត់​អត់​បាន​ទិញ​ឲ្យ​ខ្ញុំ​ទេ តែ​ថា​ខ្ញុំ​លុយ​ទិញ​ឡាន​ទិញ​អី​ហ្នឹង គឺ​បោកប្រាស់​មូលនិធិ​ក្រៅ​ប្រទេស​យក​ទិញ​ខ្លួន​ឯង ហើយ​ថា ខ្ញុំ​ហ្នឹង​មាន​ជម្លោះ​ជាមួយ​កូន​ស្រី​គាត់ ជាមួយ​នឹង​គាត់ និង​ជាមួយ​គណបក្ស។ ការ​ដែល​គាត់​បរិហារ​ថា​ខ្ញុំ​កិបកេង​លុយ​យក​ឈ្មោះ​គណបក្ស​ទៅ​បោកប្រាស់​ហ្នឹង​ហើយ គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​ក្នុង​នាម​ជា​ប្រធាន​អង្គការ ប៉ះពាល់​ដល់​សកម្មភាព​នយោបាយ​របស់​ខ្ញុំ»។

ចំពោះ​បណ្ដឹង​ប្រឆាំង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​ឆ្លើយ​តប​យ៉ាង​ណា​ឡើយ៖ «ខ្ញុំ​សុំ​មិន​ធ្វើ​អធិប្បាយ​ទេ​ទាក់ទង​នឹង​រឿង​ហ្នឹង»។

កញ្ញា ធី សុវណ្ណថា បាន​ដាក់​បណ្ដឹង​មួយ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ដោយ​ស្នើ​ឲ្យ​តុលាការ​ស្វែងរក​ការ​ពិត​ខ្សែ​អាត់​សំឡេង ដែល​គេ​សង្ស័យ​ថា កិច្ច​សន្ទនា​រវាង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ និង​លោក កឹម សុខា។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា អ្នក​នាង ខុម ចាន់តារាទី បាន​ទៅ​ឆ្លើយ​នៅ​តុលាការ​ថា សំឡេង​នោះ​ពិត​ជា​សំឡេង​របស់​នាង​សន្ទនា​ជាមួយ​នឹង​លោក កឹម សុខា។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​ការ​អះអាង​ណា​មួយ​ពី​លោក កឹម សុខា នៅ​ឡើយ។

បណ្ដឹង​បរិហារ​កេរ្តិ៍​នេះ ធ្លាប់​ត្រូវ​អ្នក​ច្បាប់​អះអាង​ថា ជា​បញ្ហា​ស្មុគស្មាញ នៅ​ពេល​ដែល​ខ្សែ​អាត់​សំឡេង​នោះ​ត្រូវ​គេ​លួច​ថត ហើយ​ការ​សន្ទនា​ក្នុង​ខ្សែ​អាត់​ទៀត​សោត ក៏​ជា​ការ​ជជែក​ជា​បុគ្គល ដែល​ពុំ​មាន​បំណង​ឲ្យ​មនុស្ស​ទី​៣ ឬ​មាន​ចេតនា​ឲ្យ​សាធារណជន​ស្តាប់​ឮ ដូច​មាន​ចែង​ក្នុង​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ឡើយ។ នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​មាត្រា​៣០៥ ចែង​ថា ការ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ គឺ​ជា​ការ​អះអាង​បំផ្លើស ឬ​ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​បុគ្គល ឬ​ស្ថាប័ន នឹង​ត្រូវ​ពិន័យ​ពី ១​សែន​រៀល​ទៅ ១០​លាន​រៀល៕

1 comment:

Anonymous said...



From the get–go she wants to be a celebrity but now she is inducted into the “hall of shame” instead of into the hall of fame.
She has not passed the high school exam yet but she claims to be the president of an organization. What kind of organization and how many people does she employ? She looks and talks stupid.

And the current justice system in Cambodia cannot even compare to a joke, because it is a very bad joke.