Manekseka Sangkum:
It is true that industrialised nations have contributed the most to global climate change by means of industrial pollution and activities, but small agrarian and rural developing countries like Cambodia are not doing themselves any favour by failing to protect their own previously rich eco-system which at the very least could have played a critical role in neutralising and absorbing some of the severest effects of this global change locally. Do a research on the importance of having a healthy rain forest and what living trees contribute to the natural environment and people, say, and one will get a clearer understanding of the need to keep the chainsaws away from the forest! Even for a small country, Cambodia's climate traditionally varied within regions, and the reason for this variation had to do with her geographical characteristics; namely the division between higher plateau with mountain ranges rich in forest cover in several provinces marked by higher yield of rainfall and cooler temperature, and the lowland plains where most of the country's population lived and engaged in rice farming.
I suspect that the country would have faced far greater adverse impact from massive deforestation that has gone on over the last few decades under this philistine administration had it not been for the annual monsoon rainfall which supports rice based agriculture - and that's believed to be patterned or dictated by the existence of the great Himalayas mountain ranges thousands of kilometres away that shape the climate of countries ranging from most of India and parts of China to much of South East Asia.
It is worrying and somewhat disingenuous of this "environment" minister, trying to shift the attention and culpability away from the well documented and environmentally destructive legacy of his administration. Pitiful.
លោក សាយ សំអាល់ បង្ហាញរូបថតបក្សីកម្ររបស់កម្ពុជាដែលតាំងនៅក្នុងបន្ទប់ធ្វើការរបស់លោក ។ គាំ ច័ន្ទរស្មី
រដ្ឋមន្ដ្រី៖ ខ្ញុំសុំនិយាយតាមត្រង់មិនមែនកាប់ព្រៃស្រុកខ្មែរបង្កឲ្យមានការប្រែប្រួលអាកាសធាតុទេ
ppp Fri, 25 March 2016
កៃ គឹមសុង and គាំ ច័ន្ទរស្មី
កាលពីសប្ដាហ៍មុន ប្រិយមិត្តអ្នកអានពិតជាបានដឹងច្បាស់ថារដ្ឋមន្ដ្រីក្រសួងបរិស្ថានជានរណា?
ហើយក្នុងសប្ដាហ៍នេះលោកអ្នកនឹងបានដឹងពីចក្ខុវិស័យរបស់លោកក្នុងកិច្ចការគាំពារបរិស្ថាន។
ក្នុងបទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្ដិ៍ រដ្ឋមន្ដ្រីបរិស្ថាន លោក សាយ សំអាល់ បានបន្ទោសប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង ៨ ជាអ្នកបំភាយឧស្ម័នពុលច្រើនជាងគេដែលជាកត្ដាបង្កឲ្យមានការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅដែនដីហើយក្នុងបរិបទនេះពិភពលោកតម្រូវឲ្យកម្ពុជាជាប្រទេសគ្មានឧស្សាហកម្មខ្នាតធំចូលរួមគាំពារបរិស្ថានក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ប្រទេសមានឧស្សាហកម្មជឿនលឿនទាំង ៨ ឬ (G8) រួមមានប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស ជប៉ុន សហរដ្ឋអាមេរិក កាណាដា និង រុស្ស៊ី។
បច្ចុប្បន្ននេះការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដីគឺជាកង្វល់របស់សកលលោកតែកម្ពុជាជាប្រទេសតូចមានមនុស្សតិចមិនមានឧស្សាហកម្មខ្នាតធំនោះត្រូវបានជំរុញដោយប្រទេសមានការអភិវឌ្ឍជឿនលឿនទាំង ៨ និងសហគមន៍អន្ដរជាតិឲ្យចូលរួមចំណែកបន្ថយកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុដោយបញ្ឈប់ការកាប់ព្រៃឈើ និងត្រូវការពារជីវចម្រុះ។
លោកបានបន្ទោសថា «មនុស្សយើងដឹងតែរស់នៅលើភពផែនដីនេះតែមិនដែលសួរខ្លួនឯងថាតើយើងរស់នៅយ៉ាងដូចម្តេចដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើភពផែនដីទេ?
លោកបន្ថែមថា «មហាអំណាចឧស្សាហកម្មជឿនលឿនទាំងនោះអត់មាននរណាម្នាក់ឈប់ធ្វើទេហើយក៏កំពុងតែប្រកួតប្រជែងខាងឥទ្ធិពលរៀងៗខ្លួនទាំងនយោបាយ និងសេដ្ឋកិច្ច។ អ៊ីចឹងយើងត្រូវទទួលស្គាល់ថាគ្មាននរណាមួយដែលបន្ថយទេ»។
ទន្ទឹមនឹងនោះក៏មានប្រទេសសេដ្ឋកិច្ចកំពុងតែងើបដូចជាប្រេស៊ីល អាហ្វ្រិកខាងត្បូងឥណ្ឌា និងចិនក៏មិនបានបន្ថយល្បឿនសេដ្ឋកិច្ចរបស់គាត់ដែរពីព្រោះនេះដើម្បីឧត្តមប្រយោជន៍នៃជាតិសាសន៍គេ»។
មានសំណួរធំមួយបានចោទឡើងថាតើកម្ពុជាគួរធ្វើអ្វីដើម្បីឧត្តមប្រយោជន៍ជាតិខ្លួនដែរឬទេ? លោករដ្ឋមន្ដ្រីបាននិយាយថាកម្ពុជាគួរធ្វើអ្វីៗដើម្បីបម្រើឧត្តមប្រយោជន៍ជាតិដូចប្រទេសទាំងនោះដែរ។
លោកបានស្នើថា «យើងត្រូវគិតថាតើអ្វីជាឧត្តមប្រយោជន៍ជាតិរបស់យើង។ ប្រទេសយើងមិនមែនជាប្រទេសមានឧស្សាហកម្មទេដូច្នេះការបញ្ចេញឧស្ម័នកាបូនិចមិនមានច្រើនដូចគេនោះទេ។ តាមពិតទៅយើងកំពុងតែស្ថិតនៅក្នុងរង្វង់អវិជ្ជមាននៅឡើយទេ។ យើងនៅទាញយកឧស្ម័នកាបូនិចហ្នឹងច្រើនជាងយើងបញ្ចេញ។ ខ្ញុំថាយើងត្រូវមើលរឿងអស់នេះឲ្យបានច្បាស់ទាំងអស់គ្នាជាជាងយើងឮគេប្រាប់ហើយក៏មកចោទគ្នាទៅវិញទៅមក»។
បើយោងតាមចក្ខុវិស័យរបស់លោករដ្ឋមន្ដ្រីកម្ពុជាក៏ត្រូវមានចំណែកក្នុងការទទួលខុសត្រូវរួមដែរ។ ជារួមកម្ពុជាត្រូវមានចំណែកទទួលខុសត្រូវណាមួយ។ ក៏ប៉ុន្ដែប្រទេសជឿនលឿនគាត់ត្រូវតែបង្ហាញភាពច្បាស់លាស់។ បើគាត់មិនអាចធ្វើបានហើយក៏ចោទប្រទេសតូចៗដែលមិនបានធ្វើហ្នឹងឲ្យធ្វើច្រើនជាងគាត់ក៏មិនបានដែរ។ «ខ្ញុំកំពុងតែដាក់ការចោទសួរទៅវិញថាឥឡូវបើសិនជាកម្ពុជាស្ម័គ្រចិត្តរក្សាព្រៃទំហំប៉ុណ្ណឹងតើសហគមន៍អន្តរជាតិជួយកម្ពុជាប៉ុន្មាន?
នៅកម្ពុជាមានការលើកឡើងជាញឹកញាប់ពីបណ្ដាញសារព័ត៌មានឯករាជ្យ និងសហគមន៍អន្តរជាតិចំពោះការកាប់ឈើយ៉ាងរង្គាលនៅតាមបណ្ដាខេត្តដែលរដ្ឋបានផ្ដល់ដីសម្បទានឲ្យក្រុមហ៊ុនវិនិយោគក្នុងចេតនាប្រែក្លាយដីព្រៃរាប់ម៉ឺនហិកតាទៅជាដីដាំដំណាំកសិឧស្សាហកម្ម។ ប៉ុន្ដែការកាប់ឈើយ៉ាងសម្បើម និងគ្មានការគ្រប់គ្រងត្រឹមត្រូវនោះបានធ្វើឲ្យសហគមន៍អន្តរជាតិចោទថាវិនាសកម្មព្រៃឈើនៅកម្ពុជាជាចំណែកធ្វើឲ្យមានការប្រែប្រួលអាកាសធាតុមានខ្យល់ព្យុះភ្លៀងមិនទៀងទាត់ព្រមទាំងរន្ទះគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។
ប៉ុន្ដែការលើកឡើងនេះត្រូវបានទាត់ចោលដោយរដ្ឋមន្រ្តីបរិស្ថាន។ លោកបានថ្លែងថាជាការពិតដីសម្បទានគេត្រូវតែឈូសឆាយដើម្បីយកទៅដាំកៅស៊ូ។ ការកាប់យកឈើមួយចំនួនជាការចាំបាច់។ ឧទាហរណ៍ក្នុងដីមួយហិកតាកាប់ឈើធ្នង់ពី ២០ ទៅ ៣០ ដើមវាមិនបណ្ដាលឲ្យបាត់ព្រៃទាំងមូលទេ។
លោកប្រតិកម្មថា «ខ្ញុំសុំទោសសុំនិយាយត្រង់មិនមែនកាប់ព្រៃស្រុកខ្មែរបង្កឲ្យមានការប្រែប្រួលអាកាសធាតុនោះទេគឺឧស្សាហកម្មរបស់ពួកលោកខាងលិចនោះហើយដែលបង្កឲ្យមានការប្រែប្រួលអាកាសធាតុ។ មិនមែនខាងខ្ញុំ [កម្ពុជា] នោះទេខ្ញុំនៅមានព្រៃច្រើនជាងឯកឧត្តម [បរទេស] អស់លោកប៉ុន្ដែនេះជាអំពើអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ។ ខ្ញុំឈឺចាប់ណាស់នៅពេលខ្ញុំឮរបៀបនេះ»។
លោកបានព្រមានថាលោកខាងលិច សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមិនគួរមកបង្រៀនកូនខ្មែរឲ្យយល់របៀបហ្នឹងទេ។
លោកបានបន្ថែមថា៖ «ពេលខ្លះខ្ញុំតូចចិត្តណាស់រឿងអីមកដាក់កំហុសលើប្រជាជនកម្ពុជា។ យើងដើរមកដល់នេះហើយយើងគួរតែមើលឃើញពន្លឺឲ្យប្រជាជនកម្ពុជាដើរទៅមុខទាំងអស់គ្នាជាសង្គមទាំងមូលតែម្តង។ ឥឡូវនេះនៅលើពិភពលោកមានតែប៉ុណ្ណឹងប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច នយោបាយមានអីទៀត»។
លោក រដ្ឋមន្ដ្រីបរិស្ថាន សាយ សំអាល់ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យតំបន់អភិរក្សសត្វត្រយងនៅខេត្តព្រះវិហារឆ្នាំ ២០១៥។ មឿន ញាណ
បើទោះជាកម្ពុជាមិនសូវស្របយោបល់ជាមួយសហគមន៍អន្ដរជាតិ និងសង្គមស៊ីវិលក្នុងស្រុកក៏ដោយក៏កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់ខ្លះៗដោយរៀបចំឧទ្យានជាតិ ដែនជម្រកសត្វព្រៃ ព្រៃបម្រុងឡើងវិញ។ ការកែទម្រង់នេះបានធ្វើឡើងបន្ទាប់ពីគោលនយោបាយផ្ដល់ដីសម្បទានសេដ្ឋកិច្ចមិនមានផ្លែផ្កាដូចបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា។ គោលនយោបាយដីសម្បទានសេដ្ឋកិច្ចនេះបានបង្កឲ្យពលរដ្ឋរាប់ម៉ឺនគ្រួសារខឹងសម្បាដោយសារការទន្ទ្រានយកដីពីពួកគាត់ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក និងបរទេសមួយចំនួន។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា ការការពារសម្បត្តិក្រុមធនធានធម្មជាតិរបស់កម្ពុជាគឺជាកិច្ចការចាំបាច់ត្រូវដោះស្រាយហើយត្រូវធ្វើតាមដំណាក់កាលរបស់វា។ «ខ្ញុំក៏បានសួរខ្លួនឯងដែរថាតើយើងបណ្តោយឲ្យបញ្ហានេះកើតឡើងខណៈកម្ពុជាជាប្រទេសតូចមានប្រជាជនតិចទំហំសេដ្ឋកិច្ចក៏មានកម្រិតតើយើងសុខចិត្តរវល់ខ្លួនឯងនៅក្នុងរឿងហ្នឹង ឬមួយយើងអាចឲ្យសង្គមនេះដើរទៅមុខទាំងអស់គ្នាបាន»។
ទាក់ទងនឹងវិវាទដ៏រ៉ាំរ៉ៃនេះលោករដ្ឋមន្ដ្រីបានស្នើដល់ប្រមុខរាជរដ្ឋាភិបាលដោយបង្កើតគណៈកម្មការមួយដើម្បីត្រួតពិនិត្យដីសម្បទានទាំងអស់ហើយបានពិនិត្យបញ្ចប់ក្នុងរយៈពេលតែមួយឆ្នាំ។ កិច្ចការនេះបានបញ្ចប់ទាំងស្រុងដែលមានក្រុមហ៊ុនជាង ២០០ ទាំងដីស្ថិតក្រោមការគ្រប់គ្រងក្រសួងកសិកម្មទាំងក្រសួងបរិស្ថាន។ ក្រុមហ៊ុនណាដែលបានប្រព្រឹត្តបទល្មើសត្រូវបានលុបចោល។
យ៉ាងហោចណាស់មានក្រុមហ៊ុនដីសម្បទានចំនួនជាង ៤០ នៅក្រោមក្រសួងបរិស្ថាន និងក្រសួងកសិកម្មត្រូវបាននិរាករណ៍។ មានក្រុមហ៊ុនប្រមាណជាជាង ១០ ទៀតកំពុងស្ថិតនៅក្នុងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ក្រោយពីត្រួតពិនិត្យដីសម្បទានរួចហើយក្រសួងបិរស្ថានបានបន្ថយចំនួនឆ្នាំនៃការវិនិយោគហើយបានដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចឲ្យប្រជាជនមួយចំនួនបូកផ្សំទៅនឹងបទបញ្ជាលេខ ០០១ របស់រាជរដ្ឋាភិបាលដែលដោះបានជាង ១ លានក្បាលដី។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «អ៊ីចឹងយើងបានបន្ថយចំនួនឆ្នាំនៃការជួលដីក៏បានបន្ធូរពី [៩៩ ឆ្នាំ] មកត្រឹម ៥០ ឆ្នាំហើយនេះគឺជាការសម្រេចចិត្តខាងនយោបាយដ៏ធំមួយរបស់យើងដែរហើយក៏ដើម្បីរក្សាទុកឱកាសដែរ។ ឥឡូវនេះកម្ពុជាមានពលរដ្ឋ ១៥ លាន [នាក់]។ ៥០ ឆ្នាំទៀតយើងប្រហែលជាមាន ៣០ លាននាក់។ ដូច្នេះយើងត្រូវទុកឱកាសដើម្បីធានានូវសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា»។
លោកបានបន្ថែមថា៖ «យើងបានបន្ថយជម្លោះនៅក្នុងសង្គមជាតិយើងព្រោះខ្ញុំជឿថាបើសិនកម្ពុជាប្រទេសតូចប៉ុណ្ណឹងនៅតែឈ្លោះគ្នារឿងប៉ុននេះខ្ញុំជឿថាពេលដែលយើងងើបមើលទៅប្រទេសជិតខាងនៅក្នុងតំបន់របស់យើងគេនឹងទៅឆ្ងាយពីយើង។ អ៊ីចឹងយើងត្រូវគិតខ្លួនឯងថាតើគួរឈ្លោះក្នុងកម្រិតប៉ុនណា? ឈ្លោះគ្នាទាល់តែភ្លេចខ្លួនថាគេដើរទៅដល់ណា ឬមួយយ៉ាងម៉េច”?
ឆ្លើយតបនឹងសំណួរដែលតំណាងរាស្ដ្រមកពីគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សរសេរលិខិតសាកសួរទៅកាន់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីសប្ដាហ៍មុនដោយសង្ស័យថាមានដីសម្បទានប្រមាណជា ៤០០០០ ហិកតានៅខេត្តរតនគិរីជាប់ព្រំដែនវៀតណាមកំពុងគ្រប់គ្រងដោយកងទ័ពប្រជាជនវៀតណាមលោករដ្ឋមន្ដ្រី សាយ សំអាល់ បានពន្យល់ថា៖ «វាជាក្រុមហ៊ុនឯកជនដែលមានទំនាក់ទំនងជាមួយទាហានវាអាចអ៊ីចឹងតែឥឡូវខ្ញុំសុំមើលករណីហ្នឹងសិនព្រោះដីហ្នឹងដូចជាស្ថិតក្រោមយុត្ថាធិការក្រសួងកសិកម្មអ៊ីចឹងខ្ញុំសុំពិនិត្យរឿងហ្នឹងសិន។ អត់មានចម្លើយទេព្រោះខ្ញុំអត់បាន [ពិនិត្យ] ព្រោះទី ១ ខ្ញុំអត់បានឃើញឯកសារហ្នុង។ ខ្ញុំត្រូវមើលឯកសារដែរ» ។
ប៉ុន្ដែលោកបានបញ្ជាក់ថា «កម្ពុជាយើងមិនដែលឲ្យកងទ័ពបរទេសមកឈរជើងនៅក្នុងទឹកដីយើងទេអាហ្នឹងជាគោលការណ៍រួមហើយក្រោមរដ្ឋធម្មនុញ្ញរបស់យើងតែម្តង។ «វាមិនអាចទេព្រោះយើងមិនដែលឲ្យសម្បទានទៅយោធាទេយើងឲ្យសម្បទានទៅក្រុមហ៊ុនឯកជន»។
ទាក់ទងនឹងវិធានការចាំបាច់មួយចំនួនដែលលោករដ្ឋមន្ដ្រីត្រូវធ្វើគឺត្រូវប្រមូលឈើទាំងកាប់ស្របច្បាប់ និងមិនស្របច្បាប់ (បន្លំ) ទាំងអស់ដាក់ចូលជាសម្បត្តិរដ្ឋ។ បច្ចុប្បន្នគណៈកម្មការមួយដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសកំពុងបន្ដស្រាវជ្រាវ និងចាត់វិធានការ។
លោកមានប្រសាសន៍ថា៖ «ឥឡូវនេះយើងកំពុងតែត្រួតពិនិត្យមើលសិក្សាស្រាវជ្រាវមើលថាតើឈើប៉ុន្មានដែលជាឈើស្របច្បាប់ដែលយើងទទួលបានពីការឈូសឆាយដីសម្បទានហើយឈើប៉ុន្មានដែលបានពីគេលួចបន្លំកាប់។ ឥឡូវនេះយើងកុំទាន់អាលមាត់ទុកឲ្យគណៈកម្មការដែលដឹកនាំដោយឯកឧត្តម សៅ សុខា ហ្នឹងលោកធ្វើការសិនហើយយើងមានការសម្រេចចិត្តមួយថាតើត្រូវយករឿងនេះទៅដល់ណា»។
ចំពោះឈើហុបដែលបានកាប់រួចហើយនៅក្នុងដីសម្បទានក្ដីក្រៅដីសម្បទានក្ដីគណៈកម្មការមួយដែលបានបង្កើតឡើង និងកំពុងដឹកនាំដោយលោកឧត្តមសេនីយ៍ សៅ សុខា និងក្រសួងបរិស្ថានគិតថាឈើនោះគួរលក់ឡាយឡុងហើយប្រមូលថវិកាចូលរដ្ឋទើបជារឿងល្អ។ ទោះជាយ៉ាងណាក៏ដោយគេពុំទាន់ឃើញរបាយការណ៍ពីគណៈកម្មការ និងបង្ក្រាបការកាប់ឈើខុសច្បាប់នោះទេ។
លោកមានប្រសាសន៍ថា៖ «លោក សៅ សុខា ខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃតែរឿងនេះរឿងស្រាវជ្រាវអ៊ីចឹងវាទាមទារពេលយូរណាស់មិនអាចធ្វើប៉ះដៃយកដៃប៉ះជើងយកជើងបាននោះទេ។ គេមាននីតិវិធីរបស់គេត្រឹមត្រូវហើយខ្ញុំមានជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តម សៅ សុខា»។
លទ្ធផលនៃការស្រាវជ្រាវកន្លងមកបានរកឃើញថាមានក្រុមហ៊ុនខ្លះបានឈូសឆាយដីព្រៃដោយមានការបន្លំអ៊ីចឹងបានក្រសួងនិរាករណ៍ចោលហើយក្រសួងបានដាក់ពិន័យ។ ក្រុមហ៊ុនមួយចំនួនទៀតក៏មិនមានកំហុសអីទេគ្រាន់តែថ្លៃកៅស៊ូធ្លាក់ចុះទៅអ្នកវិនិយោគក៏មិនមានកម្លាំងចិត្តនឹងធ្វើបន្តទៀត។ «ឥឡូវបញ្ហាសង្គមយើងវាអ៊ីចឹងសួរថាពីណាត្រូវហើយពីណាខុស? ខ្ញុំថាអាហ្នឹង...យើងគួរតែធ្វើការទាំងអស់គ្នាដើម្បីបញ្ចប់ទៅ»។
លោករដ្ឋមន្រ្ដីបានវាយតម្លៃថាបើតាមគំនិតដើមនៃគោលនយោបាយផ្ដល់ដីសម្បទានសេដ្ឋកិច្ចគឺជាគំនិតដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាគឺចង់ប្រែក្លាយដីដែលរេចរឹលនៅសេសសល់មិនប្រើប្រាស់ទៅជាដីកសិឧស្សាហកម្មដោយការដាំដំណាំកែច្នៃ និងបានចាត់ទុកវាជាខឿនសេដ្ឋកិច្ចមួយទៀតដើម្បីជំរុញកំណើនប៉ុន្ដែជាអកុសលការអនុវត្តបានជួបឧបសគ្គយ៉ាងច្រើនដែលចាំបាច់ត្រូវដោះស្រាយបញ្ចប់ជម្លោះទាំងអស់។
លោក សាយ សំអាល់ បានទទួលស្គាល់ថា «ទាំងការអនុវត្តរបស់យើង [រដ្ឋ] ទាំងការមិនយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋបានធ្វើឲ្យបំណងល្អមួយនេះខកខានដោយធ្វើមិនសូវបានល្អ។ តែយ៉ាងហោចណាស់កម្ពុជាមានដីទំហំ ២០-៣០ ម៉ឺនហិកតាបានដាំកៅស៊ូហើយដែរទាំងក្រុមហ៊ុន និងជាកម្មសិទ្ធិឯកជន»។
ការគ្រប់គ្រងដីសម្បទាន និងធនធានធម្មជាតិក្រសួងបរិស្ថានបានផ្ទេរប្រភេទដីសម្រាប់កសិកម្មទៅឲ្យក្រសួងកសិកម្មរួចរាល់ហើយ។ រីឯក្រសួងកសិកម្មវិញក៏បានផ្ទេរដីអភិរក្សសត្វមកឲ្យក្រសួងបរិស្ថានអស់ហើយដែរ។
ដូច្នេះរដ្ឋត្រូវធ្វើការវាយតម្លៃឡើងវិញថាតើដីណាជាដីដែលមិនត្រូវប៉ះដាច់ខាត ដីណាដែលអាចរក្សាទុកសម្រាប់ថ្ងៃក្រោយដើម្បីធានានូវសន្តិសុខស្បៀងពលរដ្ឋកម្ពុជា។ ដីដែលរដ្ឋដកហូតបានមួយចំនួនគឺមិនអាចយកទៅដាំអីបានដីនោះនឹងត្រូវរក្សាទុកជាដែនជម្រកសត្វព្រៃ។
ក្រសួងបិរស្ថានមានគម្រោងទុកតំបន់ព្រៃឡង់ជាដែនជម្រកសត្វព្រៃ។ ចំពោះដីជាភូមិឋានរបស់ប្រជាជនគឺរដ្ឋនឹងកាត់ទុកឲ្យពលរដ្ឋដោយចុះបញ្ជីឲ្យបានច្បាស់លាស់។ ដើម្បីឲ្យការងារនេះកាន់តែសុក្រឹតក្នុងឆាប់ៗខាងមុខនេះក្រសួងបរិស្ថាននឹងធ្វើសិក្ខាសាលាមួយដោយអញ្ជើញសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល អ្នកជំនាញការព្រមទាំងក្រសួងពាក់ព័ន្ធទាំងអស់មកផ្ដល់យោបល់លើការគ្រប់គ្រងដីធ្លីឲ្យបានត្រឹមត្រូវគឺគិតគូរឡើងវិញដើម្បីកំណត់ទីតាំងឲ្យបានច្បាស់លាស់កុំឲ្យមានទំនាស់បន្ដទៀត។
លោករដ្ឋមន្ដ្រីបានទទួលស្គាល់ថា វិវាទក្នុងសង្គមកម្ពុជាមួយផ្នែកធំកើតចេញការទន្ទ្រានយកដីគ្នាទៅវិញទៅមកក្នុងនោះប្រជាពលរដ្ឋខ្លះបានឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានលួចរានដីរដ្ឋលក់ហើយក៏មានក្រុមហ៊ុនមួយចំនួនបានទន្ទ្រានយកដីលំនៅឋានរាស្ដ្រផងដែរ។
កម្ពុជាមិនមែនមានតែព្រៃឈើមួយមុខទេដែលជាសម្បត្ដិជាតិប៉ុន្ដែនៅមានរ៉ែជាច្រើនប្រភេទទៀតដូចជាមាសត្បូង ប្រេង ឧស្ម័ន ក្រួស ខ្សាច់ ជាដើមដែលចាំបាច់ត្រូវគ្រប់គ្រងឲ្យបានល្អសម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ច។ លោកបានប្រសាសន៍ថាកិច្ចការចំពោះមុខគឺចាត់វិធានការចំពោះអាជីវកម្មបូមខ្សាច់ខុសច្បាប់ដែលជាទូទៅបណ្ដាលឲ្យបាក់ច្រាំងទន្លេដែលលោកបានទទួលស្គាល់ថាជាកំហុសខុសឆ្គង។ លោក សំអាល់ បានស្នើថាអ្នកធ្វើអាជីវកម្មបូមខ្សាច់ទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រសួងជំនាញធ្វើម៉េចទាញយកធនធានតាមលក្ខណបច្ចេកទេសហើយខ្សាច់នេះវានឹងហូរចូលមកទៀត។
លោកបានបញ្ជាក់ថាចំពោះអាជីវកម្មបូមខ្សាច់ខុសច្បាប់ត្រូវតែបញ្ឈប់។ ខ្សាច់ជាធនធានមួយដែលអាចបម្រើឧត្តមប្រយោជន៍ជាតិប៉ុន្តែវាមានករណីពីមុនមកបងប្អូនមួយចំនួនគាត់ធ្វើអាជីវកម្មបូមរហូតដល់ទៅបាក់ច្រាំងប៉ះពាល់ដល់ផ្ទះប្រជាជន។
លោកបន្ថែមថា «ខ្ញុំជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ដ្រី ក្រសួងរ៉ែ និងថាមពលបានប្តេជ្ញាចិត្តជាមួយគ្នាថាឥឡូវមុនឲ្យអាជ្ញាប័ណ្ណខ្សាច់សូមឲ្យធ្វើការវាយតម្លៃប៉ះពាល់បរិស្ថានជាមុនសិនយើងក៏បានឯកភាពគ្នាទៅតាមហ្នឹងដើម្បីឲ្យច្បាស់ថាគេបូមជម្រៅប៉ុន្មាន? ចម្ងាយប៉ុន្មានពីច្រាំងម៉ោងណាត្រូវបូម?
រីឯផលប៉ះពាល់ផ្សេងទៀតដែលក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធគួរដោះស្រាយរួមមានទំនប់វារីអគ្គិសនីដនសាហុងនៃប្រទេសឡាវដែលកម្ពុជាមិនទាន់បានធ្វើសម្រេចចិត្តឲ្យបានច្បាស់លាស់នៅឡើយចំពោះទំនប់វារីអគ្គិសនីនោះដោយសារមិនទាន់បានសិក្សាច្បាស់លាស់អពីផលវិជ្ជមាន និងផលអវិជ្ជមាននៃទំនប់នោះ។ ចំពោះតំបន់ជាយអារ៉ែងដ៏ចម្រូងចម្រាសនៅខេត្តកោះកុងវិញលោក សាយ សំអាល់ បានបញ្ជាក់យ៉ាងច្បាស់ថារដ្ឋាភិបាលមិនមានគម្រោងសាងសង់វារីអគ្គិសនីនៅតំបន់ជាយអារ៉ែងទេបើទោះជាកម្ពុជាកំពុងត្រូវការចាំបាច់នូវភ្លើងអគ្គិសនីមានតម្លៃទាបក៏ដោយហើយបញ្ហានេះរដ្ឋាភិបាល និងសង្គមស៊ីវិលក៏មិនចាំចាច់ចំណាយពេលឈ្លោះគ្នានាំឲ្យខាតពេលវេលាឥតប្រយោជន៍ដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបាននិយាយហើយនិយាយទៀតថាអារ៉ែងហ្នឹងអត់មានគោលការណ៍ទៅធ្វើទេក៏ប៉ុន្តែមនុស្សមិនជឿដោយសារការបំពុលព័ត៌មានហ្នឹង។ យើងបាត់បង់ឱកាសច្រើននាំគ្នាមកគិតរឿងហ្នឹងដោះស្រាយរឿងហ្នឹង។ ខ្ញុំគិតថាបើសិនជាយកពេលវេលាទៅដោះស្រាយបញ្ហាផ្សេងសម្រាប់សង្គមជាតិយើងប្រហែលជាល្អជាង»។
ការប្រឆាំងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនហាក់ផ្ទុយពីតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋកម្ពុជាស្ទើរគ្រប់មណ្ឌលបោះឆ្នោតតែងស្នើសុំតាមតំណាងរាស្ដ្ររបស់ខ្លួនដោយសុំបញ្ចុះតម្លៃភ្លើង។ អគ្គិសនីបានដើរតួដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ អគ្គិសនីដែលពលរដ្ឋកម្ពុជាកំពុងប្រើប្រាស់គឺបានពីការទិញពីប្រទេសជិតខាង។
លោកបានចោទសួរថា «ឥឡូវយើងត្រូវសួរខ្លួនឯងថាតើយើងដើរទៅមុខបានទេនៅពេលដែលយើងមិនមានថាមពល។ ជម្រើសរបស់កម្ពុជាត្រូវគិតដល់អធិបតេយ្យទាក់ទងនឹងសន្តិសុខជាតិយើងត្រូវមានប្រភពថាមពលស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា»។
លោករដ្ឋមន្ដ្រីបានពន្យល់ថានៅទីណាក៏ដោយការធ្វើទំនប់វារីអគ្គិសនីតែងតែមានផលប៉ះពាល់ខ្លះប៉ុន្ដែត្រូវថ្លឹងថាតើមានអាគុយនៅក្នុងផ្ទះល្អជាង ឬក៏អាគុយនៅក្រៅផ្ទះល្អជាង? នៅពេលដែលយើងកសាងប្រភពថាមពលនៅក្នុងស្រុកយើងនោះសំដៅកាត់បន្ថយតម្លៃអគ្គិសនីដែរ។ យោងតាមតម្រូវការចាំបាច់របស់ពលរដ្ឋ រដ្ឋាភិបាលកំពុងកសាងប្រភពថាមពលកសាងខ្សែបណ្តាញ ដែលគ្រោងនឹងបញ្ចុះតម្លៃភ្លើងនៅឆ្នាំ ២០១៧-២០១៨ នេះដែលសម្តេចតេជោនាយករដ្ឋមន្ត្រីប្រកាសរួចហើយ។
លោកបន្ដថា «ប្រសិនជាគ្មានថាមពលទេយើងមិនអាចប្រែក្លាយប្រទេសយើងឲ្យក្លាយទៅជាប្រទេសឧស្សាហកម្មបានទេហើយមិនអាចពឹងទៅលើភ្លើងដែលមកពីប្រទេសជិតខាងបានទេ។ ខ្ញុំជាទស្សនៈផ្ទាល់ខ្លួន ខ្លួន[ត្រូវ] ទីពឹងខ្លួនហើយត្រូវមានឆន្ទៈមួយឈរលើជើងខ្លួនឯង»៕
រាយការណ៍បន្ថែម តាំង រីនិត្យ


3 comments:
មើលអាភ្លើរដ្ឋមុន្ត្រីស្អីគេនេះនិយាយដោះសារកើត ព្រោះតែអស់ព្រនេះហើយបានជាមាអភូត្តហតុ អាឆ្គួត ។
This country run by an incapacitates administration . All of them was less educated, from Khmer RUM DOS joint force in the war thorn of communist era of traitor Sihanouk. They don't have any knowledge of any ecosystem or any importance of priceless from forestry . For their ton of money bribes to serve or safeguard of their power, they allowed cronies fanatics with anarchic powers to destroyed our Khmer precious treasure forest at will. Did these ignorance Khmer former Communists killer have sustain knowledge to organized this kinds of big scheme for economic land concession implanted by their patron idea ? the answer is no not at all . Everything, they blindly proceeded with out studies thoroughly , or even organized any diligent mechanism, with high responsibilities from their top to lowers tears administrative employees . Every levels of this government employees used this scheme and this illusion laws to enrich them self ,disregard of any controversial consequences of ruining our country ecosystem in serving our Khmer young generation . Then the decadence of destroying precious trees in this immense magnitude can elevated all of them from top of mafias echelons to the low level contraband prone to be rich and powerful, and nothing can stop it . If Khmer citizen want to save this forest, we're Khmer as a whole need to root out this corrupt unrepentant administration from top to bottom . please joint force to vote them out, and we will see.
This country is run by monkeys.
Post a Comment