![]() |
| ក្រាហ្វិកស្តីពីប្រវត្តិលោកស្រីស៊ូជី ដែលនឹងក្លាយជារដ្ឋមន្ត្រី ៤ ក្រសួង។ Afp |
លោកស្រីស៊ូជី នឹងកាន់តំណែងរដ្ឋមន្ត្រី ៤ នៅក្នុងរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ា
ppp Fri, 25 March 2016
The Myanmar Times
ក្រុងណៃពិដោៈ លោកស្រីអ៊ុងសាន ស៊ូជី នឹងទទួលយកតំណែងរដ្ឋមន្ត្រី ៤ ក្រសួង ក្នុងរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ា ខណៈគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជា ធិបតេយ្យ (NLD) មានបំណង បង្កើតសមាសភាពគណៈរដ្ឋមន្ត្រីមានសមាជិក ១៨ រូបដែលបានស្នើ និងប្រគល់ក្រសួងសំខាន់ៗឲ្យអ្នកនយោបាយជាសម្ព័ន្ធមិត្ត និងជនបច្ចេកាធិបតេយ្យ។
បញ្ជីឈ្មោះរដ្ឋមន្ត្រីដែលបានស្នទាំង ១៨ រូប ដែលបានអានទៅ កាន់សភារួមពីថ្ងៃពុធ បានចាប់ផ្តើមជាមួយឈ្មោះមេដឹកនាំបក្ស NLD រូបនេះ ដោយបញ្ចប់ការប៉ាន់ស្មានជាច្រើនខែចាប់តាំងពី ការបោះឆ្នោតខែវិច្ឆិកាឆ្នាំមុន ជុំវិញថាតើលោកស្រី នឹងចូលរួមក្នុងរដ្ឋាភិបាល ដែលលោកស្រី ត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញមិនឲ្យដឹកនាំ ឬនៅខាងក្រៅតំណែងប្រតិបត្តិក្នងនាមជាសមាជិកសភា និងប្រធានបក្ស?
បញ្ជីគណៈរដ្ឋមន្ត្រី ដែលបានដាក់ជូនដោយប្រធានាធិបតីតែងតាំងថ្មី Htin Kyaw មិនបានបញ្ជាក់ក្រសួងរបស់រដ្ឋមន្ត្រីម្នាក់ៗទេ។
ទោះជាយ៉ាងណា អ្វីដែល បង្ហាញជាអនុស្សរណៈបក្សមួយ ដែលបានបង្ហោះលើប្រពន្ធផ្សព្វផ្សាយសង្គម បានបង្ហាញថា លោកស្រីអ៊ុងសាន ស៊ូជី នឹងទទួលយកតំណែងទាំង ៤ នៃតំណែងរដ្ឋមន្ត្រីសរុប ២១ គឺការបរទេស អប់រំ ប្រមុខការិយាល័យប្រធានាធិបតី និងអគ្គិសនី និងថាមពល។ លោកស្រី គឺជាស្ត្រីតែ ម្នាក់ដែលមានឈ្មោះក្នុងគណៈរដ្ឋមន្ត្រីនេះ។
មន្ត្រីជាន់ខ្ពស់បក្ស NLD និងអ្នកនាំពាក្យ លោក Win Htein បានបញ្ជាក់ពីរាត្រីថ្ងៃពុធថា លោក ស្រី អ៊ុងសាន ស៊ូជី នឹងកាន់តំណែងទាំង ៤។
អ្នកនាំពាក្យបក្សម្នាក់ទៀត លោក Zaw Myint Maung ត្រូវបាន AFP ស្រង់សម្តីដូចបាននិយាយថា៖ «លោកស្រីនឹងសំខាន់ ក្លាយជារដ្ឋមន្ត្រីការបរទេស។ បើសិនលោកស្រីចង់ចែករំលែកតួនាទីទាំងនោះ លោកមាននៅ ក្នុងក្រសួងជាច្រើនទៀតជាមួយនឹងមនុស្សដែលមានគុណសម្បត្តិគ្រប់គ្រាន់ ដែលលោកស្រីអាចតែងតាំងពួកគេ»។
ក្នុងនាមជារដ្ឋមន្ត្រីកាបរទេស មេដឹកនាំប្រជាធិបតេយ្យរូបនេះក៏ នឹងមានកៅអីមួយ ក្នុងប្រឹក្សាសន្តិសុខមានសមាជិក ១១ រូបដ៏មានអំណាច ដែលយោធាកំពុង គ្រប់គ្រង។នៅលើបញ្ជីឈ្មោះទាំង ១៨ រូប គឺមានឧត្តមសេនីយ៍ឯកបីរូប ដែលត្រូវបានតែងតាំងដោយកងទ័ពជារដ្ឋមន្ត្រីមហាផ្ទៃ ការពារជាតិ និងកិច្ចការព្រំដែន។
គណៈ រដ្ឋមន្ត្រីនេះ ក៏មានសមាជិកសភាបក្ស NLD បច្ចុប្បន្ន ៦ រូប ជនបច្ចេកាធិបតេយ្យ ៦ រូប សមាជិកបក្សសាមគ្គីសហភាព និងអភិវឌ្ឍន៍ពីរូប និងអនុប្រធានគណបក្សជាតិមុន លោក Naing Thet Lwin ជាអ្នកជំនួញមានទ្រព្យដែលទំនងជានឹងដឹកនាំក្រសួងកិច្ចការជនជាតិភាគតិចដែលទើបនឹងបង្កើតថ្មី។
ដោយមានអ្នកនយោបាយជនជាតិភាគតិចតែម្នាក់ និងស្ត្រីតែ ម្នាក់ក្នុងគណរដ្ឋមន្ត្រី បញ្ជីឈ្មោះ របស់លោកស៊ូជី នឹងទំនងជាមិនមែនជារដ្ឋាភិបាលផ្សះផ្សាជាតិដែលលោកស្រីបានសន្យាទេ។
សមាជិកសភាបក្ស NLD ដែល បម្រើការជាអ្នកពិគ្រោះយោបល់ជំនួញ និងការិយាធិបតេយ្យ លោក Kyaw Win ត្រូវបានគេរំពឹងថា នឹងដឹកនាំក្រសួងផែនការនិងហិរញ្ញវត្ថុ ដែលជាក្រសួងធំថ្មីមួយដែលកើតពីបង្រួមរបស់រដ្ឋាភិបាល ដែលបានប្រកាសក្នុងសប្តាហ៍នេះ៕

No comments:
Post a Comment