ដោយ ម៉ែន សុធីរ
2016-03-06 rfa

ឃ្លាំងស្តុកឈើរបស់យាយព្រឺង ជាជនជាតិវៀតណាម ឋិតនៅក្នុងភូមិបាចុង ឃុំព្រះបាត ក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង ដែលកងរាជអាវុធហត្ថ កំពុងឡោមព័ទ្ធ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។
RFA/Men Sothyr
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើ អះអាងថា ឈ្មួញជនជាតិវៀតណាម ដែលល្បីខាងជួញដូរឈើប្រណិតជាច្រើនឆ្នាំកន្លងមកឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង កំពុងមានវត្តមាននៅខេត្តស្ទឹងត្រែង ខណៈមន្ត្រីជំនាញនៃអនុគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានរកឃើញឈើខុសច្បាប់របស់ឈ្មួញរូបនោះ។
មន្ត្រីសង្គមស៊ីវិលនៅថ្ងៃទី៥ មីនា អំពាវនាវឲ្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ អនុវត្តច្បាប់ឲ្យខ្លាំងក្លា និងមានប្រសិទ្ធភាព ដោយនាំខ្លួនមេខ្លោង និងអ្នកសមគំនិត កាត់ទោសតាមច្បាប់។ ការអំពាវនាវនេះ បន្ទាប់ពីឈ្មួញជនជាតិវៀតណាម ជាឈ្មួញដុះស្លែក្នុងខេត្តស្ទឹងត្រែង ឈ្មោះ យាយ ព្រឿង មិនទាន់ត្រូវបានតំណាងអយ្យការ អនុវត្តច្បាប់ និងផាកពិន័យនៅឡើយ ខណៈមន្ត្រីជំនាញរកឃើញឈើខុសច្បាប់របស់ឈ្មួញរូបនោះជាច្រើនម៉ែត្រគូប។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍ថា ការអនុវត្តច្បាប់របស់អនុគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ខេត្តស្ទឹងត្រែង ហាក់លាក់បាំងព័ត៌មានស្ដីពីលទ្ធផលនៃការស្រាវជ្រាវពីភាពមិនប្រក្រតីរបស់ឈ្មួញជនជាតិវៀតណាម រូបនោះ ដែលជាដើមចមអាចឲ្យឈ្មួញរួចផុតពីបណ្ដឹងអាជ្ញា ឬលើកលែងបទចោទ។ លោកថា លិខិតបទដ្ឋានគតិយុត្តិផ្សេងៗស្ដីពីលក្ខន្តិកៈ ទាក់ទងការបើកសិប្បកម្មកែច្នៃគ្រឿងសង្ហារិម និងការប្រមូលទិញឈើរបស់ឈ្មួញរូបនោះ ក៏ហាក់អាថ៌កំបាំងដែរ៖ «ក្នុងលក្ខខណ្ឌណាមួយដែលត្រូវផ្ដន្ទាទោស លោកព្រះរាជអាជ្ញាត្រូវចាត់ចែងតាមផ្លូវច្បាប់។ បើកការស៊ើបអង្កេតឲ្យច្បាស់លាស់ ដើម្បីធ្វើការចោទប្រកាន់ទៅលើឧក្រិដ្ឋជនហ្នឹង ចឹងមិនអាចបណ្ដែតបណ្តោយបាននោះទេ»។
កាលពីថ្ងៃទី១២ កុម្ភៈ ប្រធានក្រុមការងាររបស់គណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយ លោក ហ៊ុន សុគន្ធថាវី បានប្រាប់អ្នកកាសែតក្នុងស្រុកថា ក្រុមការងារលោកបានផ្ទៀងផ្ទាត់ឈើរបស់ជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង ឃើញឈើល្មើសច្បាប់ជាង ៣០ម៉ែត្រគូបស្មើ ៤០២ដុំ ជាប្រភេទឈើធ្នង់។
ទាក់ទិនករណីនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ថា ដំណើរការនៃការស៊ើបអង្កេត និងផ្ទៀងផ្ទាត់ឈើស្របច្បាប់ និងមិនស្របច្បាប់ គឺជាតួនាទីរបស់អនុគណៈកម្មការថ្នាក់ខេត្ត ដែលកំពុងអង្កេតនៅឡើយ។ លោកថា គណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ពុំទាន់ចេញរបាយការណ៍ស្ដីពីលទ្ធផល និងការកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធនោះទេ គឺកំពុងឋិតក្នុងការស្រាវជ្រាវ។ លោកបញ្ជាក់ថា ករណីអនុគណៈកម្មការថ្នាក់ខេត្តមិនអនុវត្តច្បាប់ គណៈកម្មការថ្នាក់ជាតិ នឹងបញ្ជូនសំណុំរឿងទៅតំណាងអយ្យការដោយផ្ទាល់៖ «ធ្វើហើយដល់ដំណាក់ការណា? ថាតើគណៈកម្មការជាតិមើលឃើញថា តើសំណុំរឿង និងឯកសារដែលពាក់ព័ន្ធ តើឯកសារហ្នឹងរបៀបម៉េចខ្លះ? ចឹងបានថ្នាក់ជាតិយើងត្រួតពិនិត្យ។ យើងមិនទាន់បានត្រួតពិនិត្យទេ ដោយសារកសាងសំណុំរឿងបញ្ជូនទៅអយ្យការមិនទាន់ហើយ»។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ួច ឡេង និយាយថា ឥទ្ធិពលអំណាចទឹកប្រាក់ឈ្មួញជនជាតិវៀតណាម អាចបង្វែរសំណុំរឿងខុសច្បាប់មកស្របច្បាប់ ឬអាចមានការសម្របសម្រួលករណីនេះ។ លោករកឃើញថា ដំណើរការនៃការស៊ើបអង្កេតរបស់គណៈកម្មការថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មិនត្រូវបានចាប់ខ្លួនអ្នកពាក់ព័ន្ធណាម្នាក់ អនុវត្តច្បាប់ឡើយរហូតបច្ចុប្បន្ន ដែលជាដើមចមធ្វើឲ្យជនល្មើសមិនរាងចាល និងមើលងាយប្រព័ន្ធច្បាប់របស់កម្ពុជា៖ «អ្នកអនុវត្តច្បាប់ចាំតែយកលុយពីអ្នកទទួលឈើ ចឹងហើយមិនមានឆន្ទៈណាមួយដើម្បីបង្ក្រាបបទល្មើសព្រៃឈើឲ្យបានម៉ត់ចត់នៅឡើយទេ។ ធ្វើឲ្យប្រជាពលរដ្ឋលោកអស់សង្ឃឹមទាំងអស់គ្នា ដោយសារតែចាប់បង់លុយៗ។ ចឹងហើយគេមើលងាយយើងឲ្យតែមានលុយ ធ្វើអីក៏បានសម្រាប់ស្រុកខ្មែរ»។
កាលពីថ្ងៃទី១២ កុម្ភៈ ឈ្មួញជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង បានរត់គេចខ្លួន បន្ទាប់ពីអនុគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានរកឃើញឈើល្មើសច្បាប់របស់ឈ្មួញរូបនោះ។
ពលរដ្ឋរស់នៅស្រុកសៀមប៉ាង អះអាងថា ដំណើរការនៃសិប្បកម្មកែច្នៃគ្រឿងសង្ហារិមរបស់ជនជាតិវៀតណាម ឈ្មោះ យាយ ព្រឿង ឋិតក្នុងភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង កំពុងដំណើរការពុំមានការទប់ស្កាត់ ទោះបីគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កំពុងចុះបំពេញភារកិច្ចនៅខេត្តភាគឦសានក្តី៕
2 comments:
Hun Sen,
This is the right time for you to prove to the public that you are not a Yuon's puppet by prosecuting these Yuon perpetrators.
Otherwise, people will continue to call you Ah Kwack Ayang Yuon !!
Remember that these Yuon have set on fire stock of the precious woods to defy your order.
Bun Thoeun
ច្បាស់ជាគ្មានអ្នកណាហ៊ានចាប់ យួន ដាច់ខាត បើហ៊ានចាប់ឈ្មួញយួនកាប់ឈើ នោះឆ្កែវាច្បាស់ជាឈប់ស៊ីអាចន៍ហើយ ហ៊យវាច្បាស់ជាថា ឌូម៉ែហ៊ុន សែន ហើយ បើមិនជឿតើមានអ្នកណាហ៊ាន ដាក់លុយទេ ១០០ ស៊ីតែមួយរៀលទេ ចយដឹកអើយ
Post a Comment