A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 7 March 2016

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ថា​សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ឈ្មួញ​ជនជាតិ​វៀតណាម​ជួញ​ដូរ​ឈើ


ដោយ ម៉ែន សុធីរ
2016-03-06 rfa

ឈើ​ខេត្ត​ស្ទឹងត្រែង ២០១៦ ៨៥៥
ឃ្លាំង​ស្តុក​ឈើ​របស់​យាយព្រឺង ជា​ជនជាតិ​វៀតណាម ឋិត​នៅ​ក្នុង​ភូមិបាចុង ឃុំ​ព្រះបាត ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង ដែល​កងរាជអាវុធហត្ថ កំពុង​ឡោមព័ទ្ធ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Men Sothyr


មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ អះអាង​ថា ឈ្មួញ​ជនជាតិ​វៀតណាម ដែល​ល្បី​ខាង​ជួញ​ដូរ​ឈើ​ប្រណិត​ជាច្រើន​ឆ្នាំ​កន្លង​មក​ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង កំពុង​មាន​វត្តមាន​នៅ​ខេត្ត​ស្ទឹងត្រែង ខណៈ​មន្ត្រី​ជំនាញ​នៃ​អនុ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​រក​ឃើញ​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ​រូប​នោះ។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ទី​៥ មីនា អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ អនុវត្ត​ច្បាប់​ឲ្យ​ខ្លាំងក្លា និង​មាន​ប្រសិទ្ធភាព ដោយ​នាំ​ខ្លួន​មេខ្លោង និង​អ្នក​សម​គំនិត កាត់​ទោស​តាម​ច្បាប់។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ឈ្មួញ​ជនជាតិ​វៀតណាម ជា​ឈ្មួញ​ដុះ​ស្លែ​ក្នុង​ខេត្ត​ស្ទឹងត្រែង ឈ្មោះ យាយ ព្រឿង មិន​ទាន់​ត្រូវ​បាន​តំណាង​អយ្យការ អនុវត្ត​ច្បាប់ និង​ផាក​ពិន័យ​នៅ​ឡើយ ខណៈ​មន្ត្រី​ជំនាញ​រក​ឃើញ​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ​រូប​នោះ​ជាច្រើន​ម៉ែត្រ​គូប។



មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា ការ​អនុវត្ត​ច្បាប់​របស់​អនុ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ខេត្ត​ស្ទឹងត្រែង ហាក់​លាក់​បាំង​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ពី​ភាព​មិន​ប្រក្រតី​របស់​ឈ្មួញ​ជនជាតិ​វៀតណាម រូប​នោះ ដែល​ជា​ដើម​ចម​អាច​ឲ្យ​ឈ្មួញ​រួច​ផុត​ពី​បណ្ដឹង​អាជ្ញា ឬ​លើក​លែង​បទ​ចោទ។ លោក​ថា លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ស្ដីពី​លក្ខន្តិកៈ ទាក់ទង​ការ​បើក​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម និង​ការ​ប្រមូល​ទិញ​ឈើ​របស់​ឈ្មួញ​រូប​នោះ ក៏​ហាក់​អាថ៌កំបាំង​ដែរ៖ «ក្នុង​លក្ខខណ្ឌ​ណា​មួយ​ដែល​ត្រូវ​ផ្ដន្ទាទោស លោក​ព្រះរាជអាជ្ញា​ត្រូវ​ចាត់​ចែង​តាម​ផ្លូវ​ច្បាប់។ បើក​ការ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់លាស់ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ឧក្រិដ្ឋជន​ហ្នឹង ចឹង​មិន​អាច​បណ្ដែត​បណ្តោយ​បាន​នោះ​ទេ»។

កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ប្រធាន​ក្រុម​ការងារ​របស់​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដឹក​នាំ​ដោយ លោក ហ៊ុន សុគន្ធថាវី បាន​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក​ថា ក្រុម​ការងារ​លោក​បាន​ផ្ទៀងផ្ទាត់​ឈើ​របស់​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង ឃើញ​ឈើ​ល្មើស​ច្បាប់​ជាង ៣០​ម៉ែត្រ​គូប​ស្មើ ៤០២​ដុំ ជា​ប្រភេទ​ឈើ​ធ្នង់។

ទាក់ទិន​ករណី​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​ថា ដំណើរ​ការ​នៃ​ការ​ស៊ើប​អង្កេត និង​ផ្ទៀងផ្ទាត់​ឈើ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ គឺ​ជា​តួនាទី​របស់​អនុ​គណៈកម្មការ​ថ្នាក់​ខេត្ត ដែល​កំពុង​អង្កេត​នៅ​ឡើយ។ លោក​ថា គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ពុំ​ទាន់​ចេញ​របាយការណ៍​ស្ដីពី​លទ្ធផល និង​ការ​កំណត់​មុខ​សញ្ញា​អ្នក​ពាក់ព័ន្ធ​នោះ​ទេ គឺ​កំពុង​ឋិត​ក្នុង​ការ​ស្រាវជ្រាវ។ លោក​បញ្ជាក់​ថា ករណី​អនុ​គណៈកម្មការ​ថ្នាក់​ខេត្ត​មិន​អនុវត្ត​ច្បាប់ គណៈកម្មការ​ថ្នាក់​ជាតិ នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​តំណាង​អយ្យការ​ដោយ​ផ្ទាល់៖ «ធ្វើ​ហើយ​ដល់​ដំណាក់​ការ​ណា? ថា​តើ​គណៈកម្មការ​ជាតិ​មើល​ឃើញ​ថា តើ​សំណុំ​រឿង និង​ឯកសារ​ដែល​ពាក់ព័ន្ធ តើ​ឯកសារ​ហ្នឹង​របៀប​ម៉េច​ខ្លះ? ចឹង​បាន​ថ្នាក់​ជាតិ​យើង​ត្រួត​ពិនិត្យ។ យើង​មិន​ទាន់​បាន​ត្រួត​ពិនិត្យ​ទេ ដោយសារ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​មិន​ទាន់​ហើយ»។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ួច ឡេង និយាយ​ថា ឥទ្ធិពល​អំណាច​ទឹក​ប្រាក់​ឈ្មួញ​ជនជាតិ​វៀតណាម អាច​បង្វែរ​សំណុំ​រឿង​ខុស​ច្បាប់​មក​ស្រប​ច្បាប់ ឬ​អាច​មាន​ការ​សម្រប​សម្រួល​ករណី​នេះ។ លោក​រក​ឃើញ​ថា ដំណើរ​ការ​នៃ​ការ​ស៊ើប​អង្កេត​របស់​គណៈកម្មការ​ថ្នាក់​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ មិន​ត្រូវ​បាន​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ណា​ម្នាក់ អនុវត្ត​ច្បាប់​ឡើយ​រហូត​បច្ចុប្បន្ន ដែល​ជា​ដើម​ចម​ធ្វើ​ឲ្យ​ជន​ល្មើស​មិន​រាង​ចាល និង​មើលងាយ​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា៖ «អ្នក​អនុវត្ត​ច្បាប់​ចាំ​តែ​យក​លុយ​ពី​អ្នក​ទទួល​ឈើ ចឹង​ហើយ​មិន​មាន​ឆន្ទៈ​ណា​មួយ​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឲ្យ​បាន​ម៉ត់ចត់​នៅ​ឡើយ​ទេ។ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោក​អស់​សង្ឃឹម​ទាំងអស់​គ្នា ដោយសារ​តែ​ចាប់​បង់​លុយៗ។ ចឹង​ហើយ​គេ​មើលងាយ​យើង​ឲ្យ​តែ​មាន​លុយ ធ្វើ​អី​ក៏​បាន​សម្រាប់​ស្រុក​ខ្មែរ»។

កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង បាន​រត់​គេច​ខ្លួន បន្ទាប់​ពី​អនុ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​រក​ឃើញ​ឈើ​ល្មើស​ច្បាប់​របស់​ឈ្មួញ​រូប​នោះ។

ពលរដ្ឋ​រស់នៅ​ស្រុក​សៀមប៉ាង អះអាង​ថា ដំណើរ​ការ​នៃ​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​របស់​ជនជាតិ​វៀតណាម ឈ្មោះ យាយ ព្រឿង ឋិត​ក្នុង​ភូមិ​បានមួង ឃុំ​សេកុង ស្រុក​សៀមប៉ាង កំពុង​ដំណើរ​ការ​ពុំ​មាន​ការ​ទប់ស្កាត់ ទោះ​បី​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ កំពុង​ចុះ​បំពេញ​ភារកិច្ច​នៅ​ខេត្ត​ភាគ​ឦសាន​ក្តី៕

2 comments:

Anonymous said...


Hun Sen,

This is the right time for you to prove to the public that you are not a Yuon's puppet by prosecuting these Yuon perpetrators.

Otherwise, people will continue to call you Ah Kwack Ayang Yuon !!

Remember that these Yuon have set on fire stock of the precious woods to defy your order.

Bun Thoeun

Anonymous said...

ច្បាស់ជាគ្មានអ្នកណាហ៊ានចាប់ យួន ដាច់ខាត បើហ៊ានចាប់ឈ្មួញយួនកាប់ឈើ នោះឆ្កែវាច្បាស់ជាឈប់ស៊ីអាចន៍ហើយ ហ៊យវាច្បាស់ជាថា ឌូម៉ែហ៊ុន សែន ហើយ បើមិនជឿតើមានអ្នកណាហ៊ាន ដាក់លុយទេ ១០០ ស៊ីតែមួយរៀលទេ ​ចយដឹកអើយ