Manekseka Sangkum: If this case has anything to do with a leaked cable of the US Embassy or government, shouldn't Mr Namhong sue the US Government instead? It is the people who produced and owned the cable that should be Namhong's first point of reference.
លោក ហោ ណាំហុង ប្ដឹងលោក សម រង្ស៊ី រឿងបរិហារកេរ្តិ៍ថាជាប្រធានជំរំឃុំឃាំងបឹងត្របែក
ដោយ ឡេង ម៉ាលី
2016-03-22

លោក សម រង្ស៊ី (ឆ្វេង) ប្រធានគណបក្សសង្គ្រោះជាតិ និងលោក ហោ ណាំហុង (ស្ដាំ) រដ្ឋមន្ត្រីការបរទេសកម្ពុជា។
RFA
លោក ហោ ណាំហុង បានប្ដឹង លោក សម រង្ស៊ី ជាថ្មីទៀតអំពីបទបរិហារកេរ្តិ៍ ទាក់ទងនឹងរឿងរ៉ាវនៅជំរំ ឬគុកបឹងត្របែក ដែលធ្វើបាប និងសម្លាប់ពលរដ្ឋខ្មែរក្នុងរបបខ្មែរក្រហម នៅមិនទាន់ចប់ទេរហូតមកដល់ពេលនេះ ទោះបីជា លោក ហោ ណាំហុង បានប្ដឹង លោក សម រង្ស៊ី បានសម្រេចរហូតដល់ធ្វើឲ្យ លោក សម រង្ស៊ី រត់គេចពីការតាមចាប់ខ្លួនដោយសារបណ្ដឹងរបស់ លោក ហោ ណំាហុង កន្លងមកក្ដី។
លោក ហោ ណាំហុង បន្តប្ដឹង លោក សម រង្ស៊ី រឿងបរិហារកេរ្តិ៍ដែលថា លោកជាប្រធានជំរំឃុំឃាំងនៅបឹងត្របែក កាលនៅក្នុងរបបខ្មែរក្រហម។
កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញផ្សាយនៅថ្ងៃទី២២ មីនា បានស្រង់ប្រសាសន៍ លោក សម រង្ស៊ី ដែលអះអាងថា លោក ហោ ណាំហុង ប្ដឹងលោកទាក់ទងនឹងរឿងខ្មែរក្រហមជាថ្មីនៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោក សម រង្ស៊ី ឲ្យដឹងថា ការប្ដឹងជាថ្មីនេះ គឺពាក់ព័ន្ធការបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ អំពីសារទូរលេខរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។
លោក សម រង្ស៊ី ដែលកំពុងឋិតនៅក្រៅប្រទេស ថ្លែងបញ្ជាក់អំពីបញ្ហានេះដោយខ្លីថា លោកមិនមានសេចក្ដីអធិប្បាយអ្វីលើសពីនេះទេ ព្រោះលោកជាប់ប្រជុំ។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា មានឯកសារផ្ទៃក្នុងពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ដែលទើបតែបានបញ្ចេញជាសាធារណៈ ហើយមានខ្លឹមសារថា «លោក ហោ ណាំហុង បានវិលមកប្រទេសកម្ពុជា វិញ បន្ទាប់ពីពួកខ្មែរក្រហមឡើងកាន់អំណាច ហើយគាត់រួចពីការស្លាប់ ព្រោះគាត់ធ្លាប់រៀនសូត្រជាមួយ អៀង សារី។ គាត់បានក្លាយទៅជាមេជំរំ (ឬគុក) បឹងត្របែក ហើយគាត់ព្រមទាំងភរិយាគាត់ បានសហការជាមួយពួកខ្មែរក្រហមក្នុងការសម្លាប់មនុស្សជាច្រើន ដែលជាប់ឃុំឃាំងនៅទីនោះ»។
ទាក់ទងនឹងការប្ដឹងផ្ដល់ថ្មីនៅតុលាការប៉ារីស ប្រទេសបារាំង នេះ មេធាវីរបស់ លោក ហោ ណាំហុង គឺលោក ការ សាវុត្ថ ថ្លែងនៅថ្ងៃទី២២ មីនា ថា លោកមិនបានជ្រាបអំពីការដាក់ពាក្យប្ដឹងថ្មីរបស់ លោក ហោ ណាំហុង នៅប្រទេសបារាំង នោះទេ៖ «ខ្ញុំអត់បានដឹងរឿងហ្នឹងទេ។ ខ្ញុំអត់បានដឹងផង ឃើញខាងណានោះតេមកសួរខ្ញុំដែរ ខ្ញុំអត់បានដឹង។ បើដាក់នៅស្រុកបារាំង មេធាវីបារាំង ហើយ មិនមែនខ្ញុំទេ»។
រឿងរ៉ាវប្ដឹងផ្ដល់ លោក សម រង្ស៊ី អំពីបទបរិហារកេរ្តិ៍ លោក ហោ ណាំហុង បានកើតមានចាប់តាំងពីឆ្នាំ២០០៨ ពេលដែល លោក សម រង្ស៊ី ចោទប្រកាន់ លោក ហោ ណាំហុង ថាជាប្រធានជំរំឃុំឃាំង ឬគុកបឹងត្របែកក្នុងរបបខ្មែរក្រហម។ លោក ហោ ណាំហុង ថាការចោទប្រកាន់របស់ លោក សម រង្ស៊ី ធ្វើឲ្យលោកឈឺចាប់ ព្រោះបងប្អូន និងសាច់ញាតិរបស់លោកជាង ៣០នាក់ ក៏ត្រូវបានខ្មែរក្រហមសម្លាប់ដែរ។
ពេលដែលអ្នកកាសែតមួយចំនួនសួរ លោក សម រង្ស៊ី ថា តើលោកព្រមសុំទោស លោក ហោ ណាំហុង ឬទេ ដើម្បីឲ្យរួចផុតការចោទប្រកាន់ពីបទបរិហារកេរ្តិ៍? លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា «លោក ហោ ណាំហុង ទេដែលត្រូវសូមទោសដួងវិញ្ញាណក្ខន្ធ និងក្រុមគ្រួសារជនរងគ្រោះ ដែលត្រូវបានពួកខ្មែរក្រហមសម្លាប់ បន្ទាប់ពីយកចេញពីគុកបឹងត្របែកនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយសារតែ លោក ហោ ណាំហុង នេះ បានចូលដៃជាមួយពួកខ្មែរក្រហម ហើយបានមួលបង្កាច់ជនស្លូតត្រង់ ដើម្បីយកចិត្តពួកខ្មែរក្រហម ហើយរួចខ្លួនចំពោះរូបគាត់ (ហោ ណាំហុង ហៅមិត្ត យ៉ែម) និងក្រុមគ្រួសារគាត់»។
ក្នុងរឿងក្ដីក្ដាំបរិហារកេរ្តិ៍នេះ លោក សម រង្ស៊ី បានឈ្នះក្ដីនៅសាលាឧទ្ធរណ៍ប្រទេសបារាំង។ ដោយឡែកតុលាការកម្ពុជា ផ្ដន្ទាទោស លោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ប៉ុន្តែ លោក សម រង្ស៊ី មិនបានជាប់ពន្ធនាគារនោះទេ ដោយលោកនិរទេសខ្លួននៅក្រៅប្រទេស៕
1 comment:
Ah Nguyen Nam Hong Euy !! It is time for you to save Cambodia. Stop destroying Khmer people Ah Roleuy !!
If Sam Rainsy's say was not true, will it hurt your penis ??
Drop your shit lawsuit against Sam Rainsy Ah Yuon Kantorb !!
Post a Comment