ដោយ ប្រាជ្ញ ចេវ
2016-03-26

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅក្នុងសន្និបាតក្រុមប្រឹក្សាជាតិគណបក្សសង្គ្រោះជាតិ លើកទី២ នាសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
លោក កឹម សុខា ផ្ញើសារនយោបាយទៅគណបក្សដែលជាគូប្រកួតរបស់ខ្លួនឲ្យប្រកួតប្រជែងដោយថ្លៃថ្នូរ និងមិនត្រូវយកអំណាចរដ្ឋ ឬស្ថាប័នរដ្ឋ មកគាបសង្កត់គណបក្សនយោបាយផ្សេងទៀត។ ទោះលោកថ្លែងមិនចេញឈ្មោះគណបក្សក្តី ប៉ុន្តែមន្ត្រីគណបក្សកាន់អំណាចថា លោក កឹម សុខា កំពុងចោទគណបក្សប្រជាជនកម្ពុជា។
គណបក្សកាន់អំណាចថា ការថ្លែងរបស់លោក កឹម សុខា នៅពេលនេះ ជាការបំពុលបរិយាកាស ព្រោះការថ្លែងខុសពីការពិត។ ប៉ុន្តែសង្គមស៊ីវិលថា ខ្លួនមានរបាយការណ៍ទាក់ទងការប្រើប្រាស់អំណាចរដ្ឋរបស់គណបក្សកាន់អំណាច។
លោក កឹម សុខា លើកឡើងថា គេដឹងថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោត ដូច្នេះគេនឹងមិនឲ្យគណបក្សសង្គ្រោះជាតិ ឈ្នះដោយងាយៗទេ។ លោកថា គណបក្សសង្គ្រោះជាតិ រក្សាការអត់ធ្មត់របស់ខ្លួនកាន់តែខ្លាំង នោះក្ដីសង្ឃឹមក្នុងការទទួលបានជ័យជំនះក្នុងការបោះឆ្នោតខាងមុខក៏កាន់តែខ្លាំងដែរ៖ «»។
លោក កឹម សុខា លើកឡើងបែបនេះ ក្នុងសន្និបាតក្រុមប្រឹក្សាជាតិគណបក្សសង្គ្រោះជាតិ លើកទី២ នាសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ដែលមានសមាជិកក្រុមប្រឹក្សាគណបក្សប្រមាណ ១.៥០០នាក់ចូលរួម។
ដំណាលគ្នានឹងលោក កឹម សុខា កំពុងថ្លែងនៅក្នុងវេទិកា យុវជនជនមួយក្រុមដែលអះអាងថា ជានិស្សិតស្រលាញ់យុត្តិធម៌សង្គម និងចង់ការពិតខ្សែសំឡេង បន្តទាមទារឲ្យលោក កឹម សុខា បកស្រាយខ្សែអាត់សំឡេង។ ប៉ុន្តែក្រុមយុវជនដែលដឹកនាំដោយយុវជន ស្រី ចំរើន ត្រូវសមត្ថកិច្ចបំបែកឲ្យចេញពីកន្លែងនោះ ខណៈមានការរុញច្រានគ្នារវាងក្រុមយុវជននោះ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ៖ «»។
ការលើកឡើងរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ស្នើទៅគណបក្សនយោបាយប្រកួតប្រជែងដោយថ្លៃថ្នូរបែបនេះ បន្ទាប់ពីសំឡេងសាសងស្នេហាដែលគេចោទប្រកាន់ថា ជាសំឡេងរបស់លោក កឹម សុខា ជាមួយស្រីកំណាន់ បង្ហោះយ៉ាងព្រោងព្រាតតាមសារព័ត៌មាន និងបណ្ដាញសង្គម។ ជាងនេះទៅទៀត មានស្ថាប័នរបស់ជាតិពីរ គឺរដ្ឋសភា និងអង្គភាពប្រឆាំងអំពើពុករលួយ លូកដៃចូលរឿងនេះ បន្ទាប់ពីទទួលបានបណ្ដឹងរបស់យុវជនមួយក្រុម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចោទប្រកាន់ថា អ្វីដែលលោក កឹម សុខា លើកឡើងនេះ គឺសំដៅមកគណបក្សប្រជាជនកម្ពុជា។ លោកបដិសេធថា កន្លងមកគណបក្សប្រជាជនកម្ពុជា មិនប្រព្រឹត្តដូចការទម្លាក់កំហុសរបស់លោក កឹម សុខា ទេ៖ «»។
ផ្ទុយពីការអះអាងរបស់មន្ត្រីគណបក្សកាន់អំណាច សង្គមស៊ីវិលធ្វើការងារទាក់ទងការបោះឆ្នោតរកឃើញថា គណបក្សប្រជាជន ជាប់ពាក់ព័ន្ធការប្រើប្រាស់ធនធានរបស់រដ្ឋ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ឲ្យដឹងថា អង្គការរបស់លោករកឃើញថា ការគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់អគាររដ្ឋ មន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធមកបម្រើការងារគណបក្សរបស់ខ្លួន។ លោកបន្តថា ទង្វើបែបនេះរបស់គណបក្សប្រជាជនកម្ពុជា ជាសកម្មភាពខុសច្បាប់ និងជាការគាបសង្កត់ទៅគណបក្សនយោបាយផ្សេងទៀត៖ «»។
ក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខនេះ គេឃើញគណបក្សកាន់អំណាចកំពុងពង្រឹងប្រជាប្រិយភាពរបស់ខ្លួន ខណៈដែលមេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី មានទោសមិនអាចចូលស្រុកបាន ចំណែកលោក កឹម សុខា កំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់ទាក់ទងរឿងខ្សែអាត់សំឡេង។
សន្និបាតក្រុមប្រឹក្សាជាតិបន្តគាំទ្រការដឹកនាំរបស់លោក សម រង្ស៊ី និង លោក កឹម សុខា
សន្និបាតរបស់គណបក្សសង្គ្រោះជាតិ ដែលមានសមាជិកក្រុមប្រឹក្សាជាតិទូទាំងប្រទេស និងតំណាងមកពីក្រៅប្រទេសប្រមាណ ១.៥០០នាក់ចូលរួមនោះ ពួកគេនៅតែគាំទ្រការដឹកនាំរបស់ លោក សម រង្ស៊ី និងលោក កឹម សុខា។
គណបក្សសង្គ្រោះជាតិ បង្ហាញថា សន្និបាតក្រុមប្រឹក្សាជាតិលើកទី២ របស់ខ្លួននៅថ្ងៃនេះ សម្រេចទិសដៅ និងគោលដៅនយោបាយចំនួន ១២ចំណុច។ ក្នុងនោះរួមមាន ការគាំទ្រគោលដៅឆ្ពោះទៅការបោះឆ្នោតដោយសន្តិវិធី បន្តវប្បធម៌សន្ទនា ប្រកាន់ជំហរមិនឈ្លោះ មិនឆ្លើយ មិនឆ្លង ប្រើប្រាស់យន្តការរបស់ខ្លួនដែលស្រាប់ មិនយកខ្មែរណាជាសត្រូវ គាំទ្រការបង្កើតក្រុមសមាជិកសភា និងវិធានផ្ទៃក្នុងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងផ្ដល់ឱកាសទៅយុវជនជំនាន់ក្រោយជាបញ្ញវន្ត ជនជាតិដើមភាគតិច និងខ្មែរឥស្លាមជាដើម ឲ្យក្លាយជាអ្នកដឹកនាំ៕
1 comment:
Kem Sokha,
Your mission is to rescue Cambodia. It requires sacrifice from you. If you cannot sacrifice fucking your mistresses, you got to quit the CNRP. And keep on fucking with your mistresses.
Khmer people wanted to get rid of the crooked CPP's leaders.
If you behave like the crooked CPP's leaders, there is no need to change.
However, if you do not have any mtresses, you are fine. The truth will surely save you.
Post a Comment