A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 27 March 2016

លោក កឹម សុខា ស្នើ​បក្ស​ដៃគូ​បោះ​ឆ្នោត​ប្រកួត​ប្រជែង​ដោយ​ភាព​ថ្លៃថ្នូរ


ដោយ ប្រាជ្ញ ចេវ
2016-03-26

កឹម សុខា ៨៥៥ ២០១៦
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Brach Chev


លោក កឹម សុខា ផ្ញើ​សារ​នយោបាយ​ទៅ​គណបក្ស​ដែល​ជា​គូប្រកួត​របស់​ខ្លួន​ឲ្យ​ប្រកួតប្រជែង​ដោយ​ថ្លៃថ្នូរ និង​មិន​ត្រូវ​យក​អំណាច​រដ្ឋ ឬ​ស្ថាប័ន​រដ្ឋ មក​គាប​សង្កត់​គណបក្ស​នយោបាយ​ផ្សេង​ទៀត។ ទោះ​លោក​ថ្លែង​មិន​ចេញ​ឈ្មោះ​គណបក្ស​ក្តី ប៉ុន្តែ​មន្ត្រី​​គណបក្ស​កាន់​អំណាច​ថា លោក កឹម សុខា កំពុង​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្ស​កាន់​អំណាច​ថា ការ​ថ្លែង​របស់​លោក កឹម សុខា នៅ​ពេល​នេះ ជា​ការ​បំពុល​បរិយាកាស ព្រោះ​ការ​ថ្លែង​ខុស​ពី​ការ​ពិត។ ប៉ុន្តែ​សង្គម​ស៊ីវិល​ថា ខ្លួន​មាន​របាយការណ៍​ទាក់ទង​ការ​ប្រើប្រាស់​អំណាច​រដ្ឋ​របស់​គណបក្ស​កាន់​អំណាច។

លោក កឹម សុខា លើក​ឡើង​ថា គេ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ឆ្នោត ដូច្នេះ​គេ​នឹង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ដោយ​ងាយៗ​ទេ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ រក្សា​ការ​អត់ធ្មត់​របស់​ខ្លួន​កាន់​តែ​ខ្លាំង នោះ​ក្ដី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ក៏​កាន់​តែ​ខ្លាំង​ដែរ៖ «»។

​លោក កឹម សុខា លើក​ឡើង​បែប​នេះ ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ប្រមាណ ១.៥០០​នាក់​ចូល​រួម។



ដំណាល​គ្នា​នឹង​លោក កឹម សុខា កំពុង​ថ្លែង​នៅ​ក្នុង​វេទិកា យុវជន​ជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​និស្សិត​ស្រលាញ់​យុត្តិធម៌​សង្គម និង​ចង់​ការពិត​ខ្សែ​សំឡេង បន្ត​ទាមទារ​ឲ្យ​លោក កឹម សុខា បក​ស្រាយ​ខ្សែអាត់​សំឡេង។ ប៉ុន្តែ​ក្រុម​យុវជន​ដែល​ដឹកនាំ​ដោយ​យុវជន ស្រី ចំរើន ត្រូវ​សមត្ថកិច្ច​បំបែក​ឲ្យ​ចេញ​ពី​កន្លែង​នោះ ខណៈ​មាន​ការ​រុញច្រាន​គ្នា​រវាង​ក្រុម​យុវជន​នោះ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ៖ «»។

ការ​លើក​ឡើង​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្នើ​ទៅ​គណបក្ស​នយោបាយ​ប្រកួតប្រជែង​ដោយ​ថ្លៃថ្នូរ​បែប​នេះ បន្ទាប់​ពី​សំឡេង​សាសង​ស្នេហា​ដែល​គេ​ចោទ​ប្រកាន់​ថា ជា​សំឡេង​របស់​លោក កឹម សុខា ជាមួយ​ស្រី​កំណាន់ បង្ហោះ​យ៉ាង​ព្រោងព្រាត​តាម​សារព័ត៌មាន និង​បណ្ដាញ​សង្គម។ ជាង​នេះ​ទៅ​ទៀត មាន​ស្ថាប័ន​របស់​ជាតិ​ពីរ គឺ​រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លូកដៃ​ចូល​រឿង​នេះ បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​របស់​យុវជន​មួយ​ក្រុម។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទ​ប្រកាន់​ថា  អ្វី​ដែល​លោក កឹម សុខា លើក​ឡើង​នេះ គឺ​សំដៅ​មក​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បដិសេធ​ថា កន្លង​មក​គណបក្ស​ប្រជាជន​កម្ពុជា មិន​ប្រព្រឹត្ត​ដូច​ការ​ទម្លាក់​កំហុស​របស់​លោក កឹម សុខា ទេ៖ «»។

ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​រក​ឃើញ​ថា គណបក្ស​ប្រជាជន ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ។
នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​រក​ឃើញ​ថា ការ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​អគារ​រដ្ឋ មន្ត្រី​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ​មក​បម្រើ​ការងារ​គណបក្ស​របស់​ខ្លួន។ លោក​បន្ត​ថា ទង្វើ​បែប​នេះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​សកម្មភាព​ខុស​ច្បាប់ និង​ជា​ការ​គាបសង្កត់​ទៅ​គណបក្ស​នយោបាយ​ផ្សេង​ទៀត៖ «»។

ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​នេះ គេ​ឃើញ​គណបក្ស​កាន់​អំណាច​កំពុង​ពង្រឹង​ប្រជាប្រិយភាព​របស់​ខ្លួន ខណៈ​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី មាន​ទោស​មិន​អាច​ចូល​ស្រុក​បាន ចំណែក​លោក កឹម សុខា កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ទាក់ទង​រឿង​ខ្សែអាត់​សំឡេង។

សន្និបាត​ក្រុមប្រឹក្សា​ជាតិ​បន្ត​គាំទ្រ​ការ​ដឹកនាំ​របស់​លោក សម រង្ស៊ី និង លោក កឹម សុខា

សន្និបាត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ទូទាំង​ប្រទេស និង​តំណាង​មក​ពី​ក្រៅ​ប្រទេស​ប្រមាណ ១.៥០០​នាក់​ចូលរួម​នោះ ពួកគេ​នៅ​តែ​គាំទ្រ​ការ​ដឹក​នាំ​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា។

គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ថា សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​២ របស់​ខ្លួន​នៅ​ថ្ងៃ​នេះ សម្រេច​ទិសដៅ និង​គោលដៅ​នយោបាយ​ចំនួន ១២​ចំណុច។ ក្នុង​នោះ​រួម​មាន ការ​គាំទ្រ​គោលដៅ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ដោយ​សន្តិវិធី បន្ត​វប្បធម៌​សន្ទនា ប្រកាន់​ជំហរ​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង ប្រើប្រាស់​យន្តការ​របស់​ខ្លួន​ដែល​ស្រាប់ មិន​យក​ខ្មែរ​ណា​ជា​សត្រូវ គាំទ្រ​ការ​បង្កើត​ក្រុម​សមាជិក​សភា និង​វិធាន​ផ្ទៃក្នុង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្ដល់​ឱកាស​ទៅ​យុវជន​ជំនាន់​ក្រោយ​ជា​បញ្ញវន្ត ជនជាតិដើម​ភាគតិច និង​ខ្មែរ​ឥស្លាម​ជាដើម ឲ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ៕

1 comment:

Anonymous said...

Kem Sokha,

Your mission is to rescue Cambodia. It requires sacrifice from you. If you cannot sacrifice fucking your mistresses, you got to quit the CNRP. And keep on fucking with your mistresses.

Khmer people wanted to get rid of the crooked CPP's leaders.

If you behave like the crooked CPP's leaders, there is no need to change.

However, if you do not have any mtresses, you are fine. The truth will surely save you.