A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 26 March 2016

អ.ស.ប​បារម្ភ​ពី​អ្នក​បាត់​សិទ្ធិ​បោះឆ្នោត​ដោយសារ​គ្មាន​អត្តសញ្ញាណប័ណ្ណ​និង​ចំណាកស្រុក


រូបឯកសារ៖ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក​ស្រី​ ​រ៉ូណា​ ស្មីត (​Rhona Smith​) និង​លោក​ណៃ វង់ដា​ ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក ​នៅ​ឯ​ការិយាល័យ​សិទ្ធិ​របស់​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០១៦។​ (រូប​ភាព​ផ្តល់​ដោយ​លោក​ ណៃ​ វង់ដា)
រូបឯកសារ៖ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក​ស្រី​ ​រ៉ូណា​ ស្មីត (​Rhona Smith​) និង​លោក​ណៃ វង់ដា​ ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក ​នៅ​ឯ​ការិយាល័យ​សិទ្ធិ​របស់​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០១៦។​ (រូប​ភាព​ផ្តល់​ដោយ​លោក​ ណៃ​ វង់ដា)


នៅថ្ងៃ​សុក្រ​នេះ ​អ្នកស្រី ​រ៉ូណា ស្មីត​ ( Rhona Smith) ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​អ្នកស្រី​ចំនួន​៥​ចំណុច​ទាក់​ទងនឹង​ការ​បោះឆ្នោត។


ភ្នំពេញ —
នៅថ្ងៃ​សុក្រ​នេះ ​អ្នកស្រី ​រ៉ូណា ស្មីត​ ( Rhona Smith) ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​អ្នកស្រី​ចំនួន​៥​ចំណុច​ទាក់​ទងនឹង​ការ​បោះឆ្នោត។ ​អ្នក​ស្រី​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នេះនៅ​ក្នុង​ជំនួប​ជាមួយ​មន្ត្រី​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត។ ​ក្តី​បារម្ភទាំង​នោះ​រួម​មាន៖​ ទី១ ​ការចេញអត្តសញ្ញាណ​ប័ណ្ណ​មិនទាន់​ពេល​វេលា​សម្រាប់យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ​ទី២ ​ពលករ​ចំណាក​ស្រុក ​ដែល​អាច​បាត់​ឱកាស​បោះ​ឆ្នោត​។ ​ទី៣ ​ការ​ផ្សព្វផ្សាយ​ការ​អប់រំ​អំពី​ការ​បោះឆ្នោត​ដល់​ជន​ជាតិ​ដើមភាគ​តិច​ដែល​មិន​ចេះ​ភាសាខ្មែរ។ ទី៤​ ចំនួន​បេក្ខនារី​មាន​ចំនួន​តិច​ពេក​ បើប្រៀប​ធៀប​នឹង​បេក្ខជន​បុរស​ ខណៈ​ដែល​ប្រទេស​កម្ពុជា​មាន​ស្ត្រី​ច្រើន​ជាង​បុរស ​និង​ទី​៥​គឺ​ការ​លេច​ឮ​ព័ត៌មាន​ថា ​ការ​អប់រំ​ពី​ការ​បោះឆ្នោត​កន្លងមក​មាន​ការ​លម្អៀង ​គឺអត់​អព្យាក្រិត្យ។​



លោក​ ហង្ស ពុទ្ធា ​អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា ​លោក​ស៊ិក ប៊ុនហុក ​ប្រធាន​គ.ជ.ប.​បាន​សន្យា​ថា ​ គ.ជ.ប.​នឹង​សម្រួល​នីតិ​វិធី ​ដែល​អ្នក​អត់​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរអាច​សុំ​លិខិត​បញ្ជាក់​ពី​មន្ត្រី​ឃុំ​សង្កាត់​ដែល​អាច​ប្រើ​ជំនួស​អត្ត​សញ្ញាណ​ប័ណ្ណ​សម្រាប់​ការ​បោះឆ្នោត។

ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​របស់​ពលករ​ចំណាក​ស្រុក​ លោក​ប្រធាន​គ.ជ.ប.​បាន​ប្រាប់​អ្នកស្រី ​រ៉ូណា ស្មីត​ ថា ​គ.ជ.ប.​មិនទាន់​មាន​លទ្ធភាព​រៀបចំ​ចុះ​ឈ្មោះ​និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ទេ ​ហើយ​ច្បាប់​ក៏​មិន​អនុញ្ញាត​ដែរ។​ គ.ជ.ប.​ក៏​មាន​កម្មវិធី​បកប្រែ​ភាសា​ មាន​កម្មវិធី​ភាសា​កាយ​វិការ​ និង​ការ​អប់រំ​ជា​រូបភាព​សម្រាប់​ជនជាតិ​ដើម​ភាគតិច​មិន​ចេះអក្សរ​ និង​មិនចេះ​ភាសា​ខ្មែរ។ ​គ.ជ.ប.​បាន​បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​មួយ​សម្រាប់​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ទាក់ទង​នឹង​ការបោះ​ឆ្នោត។

«តើការ​អប់រំ​ជា​អ្វីណា៎។​ ការ​អប់រំ​មិនមែន​ជា​ការ​ឆ្លៀត​ឱកាស​ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ​នោះ​ទេ។ ​រឿង​នេះ​យើង​កំពុងតែ​ធ្វើ​ហើយ ​ហើយ​ទូលំទូលាយ​ជាង​នេះ​ទៀត»។​

លោក ​ហង្ស ពុទ្ធា ​បន្ត​ថា ​ការ​កំណត់​ចំនួន​បេក្ខនារី ​មិនមែន​ជា​សមត្ថ​កិច្ច​របស់​គ.ជ.ប.​ទេ។​

លោក ​សុន ឆ័យ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិប្រាប់​ VOA ​ថា​ កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើន​តួនារី​ស្ត្រីទាំងថ្នាក់​មូលដ្ឋាន​និង​ថ្នាក់ជាតិ។ ​តែ​កំណើន​នៅ​ថ្នាក់​ជាតិ​មិន​បាន​ច្រើន​ដូច​ថ្នាក់​មូលដ្ឋាន​ទេ។ ​លោក​និយាយ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើន​ឲ្យស្ត្រី​មាន​តួនាទី​ពី​ ២៥% ទៅ​៣០%​ ហើយ​បេក្ខនារី​ដែល​មាន​សមត្ថភាព​ស្មើ​បុរស​នឹង​ឋិត​នៅ​លំដាប់​លើ​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ។​

«យើង​មាន​ពិសោធន៍​ដែល​ក្នុង​នោះ​មាន​អ្នក​ដឹក​នាំ​ជាស្ត្រី​ក្នុង​ឃុំមួយ​ចំនួន​ គឺទទួល​បាន​ការគាំទ្រ ​ហើយ​យើង​ឃើញ​ការ​គ្រប់​គ្រង​របស់​គាត់​នៅ​មូលដ្ឋាននោះ​គឺ​មាន​ប្រសិទ្ធភាព​គឺ​គាត់​ហ៊ាន​ការ​ពារ ​ច្បាស់​លាស់​ក្នុង​តួនាទី​បម្រើ​ប្រជា​ពលរដ្ឋ​មូលដ្ឋាន»។​

រីឯ​លោក ​ឈឹម ផលវរុណ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា៖​

«លោកស្រី​រ៉ូណាស្មីត​ ជា​អ្នក​រាយ​ការណ៍​ពិសេស​ខាង​សិទ្ធិ​មនុស្ស​ឲ្យ​អ.ស.ប.​ បែរ​ទៅ​ជា​ចេញ​សម្តី​ឲ្យ​គណបក្ស​កំណត់​កូតា​ស្ត្រី​ឈរ​ជាបេក្ខជន ​មាន​ន័យ​ថា​ លោកស្រីរ៉ូណា ស្មីត​ ជា​អ្នក​រំលោភ​សេរីភាពនយោបាយ​របស់​គណបក្ស​ទាំង​ស្រុង។​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​ស្វ័យ​សម្រេច​នឹង​ជ្រើសរើស​បេក្ខភាព​អ្នក​នយោបាយ​ឈរ​ឈ្មោះ​ជា​បុរស​ ឬ​ជាស្ត្រី​ទៅ​តាម​ចំនួន​ ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ ហើយ​ចាំមើល​ជាក់ស្តែង​នៅ​ពេល​ដែល​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ចេញ​ជា​ផ្លូវ​ការ​ បាទ»។

ទាក់ទង​នឹង​ការចេញ​អត្តសញ្ញាណ​ប័ណ្ណ​ប្រជាជន​ ​ ​កាលពី​ថ្ងៃ​ទី២៣​ខែ​កុម្ភៈ លោក​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​បានជំរុញ​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ទាន់​ពេលបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​នេះ។​ លោក​និយាយ​ថា ​លោក​សង្ឃឹម​ថា​ ធ្វើ​ទាន់។​ លោក​ស ខេងបញ្ជាក់​ថា មាន​ប្រជាជន​ជាង​១០​លាន​នាក់​ត្រូវ​មានអត្ត​សញ្ញាណ​ប័ណ្ណ​ ហើយ​បច្ចុប្បន្ន​នៅ​សល់​តែ​៣,៦​លាន​ទៀត​ប៉ុណ្ណោះ​ដែល​ក្រសួង​ត្រូវ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ជូន។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​ព្រមាន​មន្ត្រី​អត្រានុគោលដ្ឋាន​ឲ្យ​ពន្លឿន​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ ដែល​ជាភារកិច្ច​របស់​ខ្លួន៕

1 comment:

Anonymous said...

KHMER UNITY

The words and concept of Khmer unity are well embraced and cherished,
but often time misunderstood by us Khmers young and old alike.

Let us, here and now dissect and analyze the elusive Khmer unity,
with the hope of resolving the Khmers' problems, and in tandem helping
to salvage our Motherland.

Because of the lack of good leadership and governance, generation after generation the Khmer people have been systematically subjected to and victimized by the traditional Khmers'enemy, namely the expansionist Viets.
Like King ( Kong ) Chey Chetha II, Hun Sen has been poisoned by power,
wealth and Yuon wife.
His Hanoi Doctor, cleverly and scrupulously prescribed these poison pills in
such a way that Hanoi's gullible patients ( Hun Sen & cronies ) are willing to sell-out themselves and their country.

Dead Ho Chin Mighn is now smiling in his graves knowing under his spells these sold-out Khmers fail to wake up and grasp the reality, thus stop carrying out the misguided campaigns of the poison pills as the healing ones.

As long as the sod-out Khmers continue to take the Hanoi deadly pills, the KHMER UNITY cannot and will not be accomplished nor cemented; and that is exactly our traditional Viet enemies long for.

All rebuttals are hereby encouraged and welcomed.


A Khmer Patriot