
រូបឯកសារ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) និងលោកណៃ វង់ដា មន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការអាដហុក នៅឯការិយាល័យសិទ្ធិរបស់អ.ស.ប. កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦។ (រូបភាពផ្តល់ដោយលោក ណៃ វង់ដា)
នៅថ្ងៃសុក្រនេះ អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith) អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍របស់អ្នកស្រីចំនួន៥ចំណុចទាក់ទងនឹងការបោះឆ្នោត។
ភ្នំពេញ —
នៅថ្ងៃសុក្រនេះ អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith) អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍របស់អ្នកស្រីចំនួន៥ចំណុចទាក់ទងនឹងការបោះឆ្នោត។ អ្នកស្រីបានបង្ហាញចំណាប់អារម្មណ៍នេះនៅក្នុងជំនួបជាមួយមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្តីបារម្ភទាំងនោះរួមមាន៖ ទី១ ការចេញអត្តសញ្ញាណប័ណ្ណមិនទាន់ពេលវេលាសម្រាប់យកទៅចុះឈ្មោះបោះឆ្នោត។ ទី២ ពលករចំណាកស្រុក ដែលអាចបាត់ឱកាសបោះឆ្នោត។ ទី៣ ការផ្សព្វផ្សាយការអប់រំអំពីការបោះឆ្នោតដល់ជនជាតិដើមភាគតិចដែលមិនចេះភាសាខ្មែរ។ ទី៤ ចំនួនបេក្ខនារីមានចំនួនតិចពេក បើប្រៀបធៀបនឹងបេក្ខជនបុរស ខណៈដែលប្រទេសកម្ពុជាមានស្ត្រីច្រើនជាងបុរស និងទី៥គឺការលេចឮព័ត៌មានថា ការអប់រំពីការបោះឆ្នោតកន្លងមកមានការលម្អៀង គឺអត់អព្យាក្រិត្យ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា លោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប.បានសន្យាថា គ.ជ.ប.នឹងសម្រួលនីតិវិធី ដែលអ្នកអត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចសុំលិខិតបញ្ជាក់ពីមន្ត្រីឃុំសង្កាត់ដែលអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោត។
ទាក់ទងនឹងការបោះឆ្នោតរបស់ពលករចំណាកស្រុក លោកប្រធានគ.ជ.ប.បានប្រាប់អ្នកស្រី រ៉ូណា ស្មីត ថា គ.ជ.ប.មិនទាន់មានលទ្ធភាពរៀបចំចុះឈ្មោះនិងបោះឆ្នោតនៅក្រៅប្រទេសទេ ហើយច្បាប់ក៏មិនអនុញ្ញាតដែរ។ គ.ជ.ប.ក៏មានកម្មវិធីបកប្រែភាសា មានកម្មវិធីភាសាកាយវិការ និងការអប់រំជារូបភាពសម្រាប់ជនជាតិដើមភាគតិចមិនចេះអក្សរ និងមិនចេះភាសាខ្មែរ។ គ.ជ.ប.បានបង្កើតគណៈកម្មការចំពោះកិច្ចមួយសម្រាប់សហការជាមួយអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការទាក់ទងនឹងការបោះឆ្នោត។
«តើការអប់រំជាអ្វីណា៎។ ការអប់រំមិនមែនជាការឆ្លៀតឱកាសដើម្បីកេងចំណេញខាងនយោបាយនោះទេ។ រឿងនេះយើងកំពុងតែធ្វើហើយ ហើយទូលំទូលាយជាងនេះទៀត»។
លោក ហង្ស ពុទ្ធា បន្តថា ការកំណត់ចំនួនបេក្ខនារី មិនមែនជាសមត្ថកិច្ចរបស់គ.ជ.ប.ទេ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាប់ VOA ថា កន្លងមកគណបក្សសង្គ្រោះជាតិបានបង្កើនតួនារីស្ត្រីទាំងថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ។ តែកំណើននៅថ្នាក់ជាតិមិនបានច្រើនដូចថ្នាក់មូលដ្ឋានទេ។ លោកនិយាយថា គណបក្សសង្គ្រោះជាតិនឹងបង្កើនឲ្យស្ត្រីមានតួនាទីពី ២៥% ទៅ៣០% ហើយបេក្ខនារីដែលមានសមត្ថភាពស្មើបុរសនឹងឋិតនៅលំដាប់លើសម្រាប់ការបោះឆ្នោតខាងមុខ។
«យើងមានពិសោធន៍ដែលក្នុងនោះមានអ្នកដឹកនាំជាស្ត្រីក្នុងឃុំមួយចំនួន គឺទទួលបានការគាំទ្រ ហើយយើងឃើញការគ្រប់គ្រងរបស់គាត់នៅមូលដ្ឋាននោះគឺមានប្រសិទ្ធភាពគឺគាត់ហ៊ានការពារ ច្បាស់លាស់ក្នុងតួនាទីបម្រើប្រជាពលរដ្ឋមូលដ្ឋាន»។
រីឯលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា៖
«លោកស្រីរ៉ូណាស្មីត ជាអ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្សឲ្យអ.ស.ប. បែរទៅជាចេញសម្តីឲ្យគណបក្សកំណត់កូតាស្ត្រីឈរជាបេក្ខជន មានន័យថា លោកស្រីរ៉ូណា ស្មីត ជាអ្នករំលោភសេរីភាពនយោបាយរបស់គណបក្សទាំងស្រុង។ គណបក្សប្រជាជនកម្ពុជាមានសិទ្ធិស្វ័យសម្រេចនឹងជ្រើសរើសបេក្ខភាពអ្នកនយោបាយឈរឈ្មោះជាបុរស ឬជាស្ត្រីទៅតាមចំនួន ជាកិច្ចការផ្ទៃក្នុងរបស់គណបក្ស ហើយចាំមើលជាក់ស្តែងនៅពេលដែលបញ្ជីឈរឈ្មោះបោះឆ្នោតចេញជាផ្លូវការ បាទ»។
ទាក់ទងនឹងការចេញអត្តសញ្ញាណប័ណ្ណប្រជាជន កាលពីថ្ងៃទី២៣ខែកុម្ភៈ លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជំរុញការធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនប្រជាពលរដ្ឋខ្មែរឲ្យបានទាន់ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧នេះ។ លោកនិយាយថា លោកសង្ឃឹមថា ធ្វើទាន់។ លោកស ខេងបញ្ជាក់ថា មានប្រជាជនជាង១០លាននាក់ត្រូវមានអត្តសញ្ញាណប័ណ្ណ ហើយបច្ចុប្បន្ននៅសល់តែ៣,៦លានទៀតប៉ុណ្ណោះដែលក្រសួងត្រូវធ្វើអត្តសញ្ញាណប័ណ្ណជូន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានព្រមានមន្ត្រីអត្រានុគោលដ្ឋានឲ្យពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ ដែលជាភារកិច្ចរបស់ខ្លួន៕
1 comment:
KHMER UNITY
The words and concept of Khmer unity are well embraced and cherished,
but often time misunderstood by us Khmers young and old alike.
Let us, here and now dissect and analyze the elusive Khmer unity,
with the hope of resolving the Khmers' problems, and in tandem helping
to salvage our Motherland.
Because of the lack of good leadership and governance, generation after generation the Khmer people have been systematically subjected to and victimized by the traditional Khmers'enemy, namely the expansionist Viets.
Like King ( Kong ) Chey Chetha II, Hun Sen has been poisoned by power,
wealth and Yuon wife.
His Hanoi Doctor, cleverly and scrupulously prescribed these poison pills in
such a way that Hanoi's gullible patients ( Hun Sen & cronies ) are willing to sell-out themselves and their country.
Dead Ho Chin Mighn is now smiling in his graves knowing under his spells these sold-out Khmers fail to wake up and grasp the reality, thus stop carrying out the misguided campaigns of the poison pills as the healing ones.
As long as the sod-out Khmers continue to take the Hanoi deadly pills, the KHMER UNITY cannot and will not be accomplished nor cemented; and that is exactly our traditional Viet enemies long for.
All rebuttals are hereby encouraged and welcomed.
A Khmer Patriot
Post a Comment