2016-03-16 rfa

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើសន្និសីទកាសែតនាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥។
RFA/Morm Moniroth
មន្ត្រីរាជរដ្ឋាភិបាល ច្រានចោលការចោទប្រកាន់ដែលថា សាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធការសូកប៉ាន់ពីក្រុមហ៊ុនអូស្ត្រាលី ឈ្មោះ ថែបខរភ៍ (Tabcorp)។
មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅល្ងាចថ្ងៃទី១៦ មីនា ថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានយកលុយពីនរណាទេ ហើយលោក និងអ្នកផ្សេងទៀត មានការទទួលខុសត្រូវផ្សេងៗគ្នា ដែលអ្នកជិតស្និទ្ធខ្លះយកឈ្មោះលោកទៅប្រើប្រាស់។
ការច្រានចោលនេះ គឺបន្ទាប់ពីសារព័ត៌មានអូស្ត្រាលី ឈ្មោះ ឌឺ ស៊ីដនី ម៉័រនីង ហេរ៉ាដ៍ (The Sydney Morning Herald) ចេញផ្សាយនៅថ្ងៃទី១៥ មីនា មានចំណងជើងថា "ភាពស្រអាប់នៃការផ្សងព្រេងរបស់ក្រុមហ៊ុន ថែបខរភ៍ (Tabcorp)" ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះបានសូកប៉ាន់ក្រុមហ៊ុនប្អូនស្រីរបស់ លោក ហ៊ុន សែន ដើម្បីបានអាជ្ញាប័ណ្ណបើកបនល្បែងស៊ីសងនៅកម្ពុជា៖ «»។
ក្រុមហ៊ុនបើកល្បែងស៊ីសងរបស់ប្រទេសអូស្ត្រាលី ឈ្មោះ ថែបខរភ៍ (Tabcorp) កំពុងប្រឈមនឹងការត្រួតពិនិត្យរបស់ប៉ូលិសអូស្ត្រាលី ទាក់ទងនឹងការសូកប៉ាន់ក្រុមហ៊ុនរបស់ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សារព័ត៌មាននេះសរសេរទៀតថា កាលពីប្រាំពីរឆ្នាំមុន គឺនៅឆ្នាំ២០១០ ក្រុមហ៊ុន ថែបខរភ៍ មានមហិច្ឆតាបង្កើតគ្រោងការល្បែងស៊ីសងតាមអនឡាញ (អ៊ីនធឺណិត) មួយនៅប្រទេសកម្ពុជា ដោយសង្ឃឹមថា អាចស្រូបយកអ្នកលេងល្បែងរាប់លាននាក់ទូទាំងតំបន់អាស៊ី និងពិភពលោក។ ការបង្កើតគ្រោងការល្បែងនៅកម្ពុជា នេះ គឺដើម្បីឲ្យផុតពីការដាក់កំហិតការិយាធិបតេយ្យរបស់ប្រទេសអូស្ត្រាលី។
ក្រុមហ៊ុន ថែបខរភ៍ ត្រូវបានគេចោទប្រកាន់ថា បានបង់លុយចំនួន ២០ម៉ឺនដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុនមួយដែលជារបស់ប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពេលក្រុមហ៊ុននេះសុំអាជ្ញាប័ណ្ណបើកបនល្បែងនៅក្នុងប្រទេសកម្ពុជា។
នៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន ថែបខរភ៍ អះអាងថា ក្នុងរយៈពេល ១២ខែ គិតត្រឹមខែមិថុនា ឆ្នាំ២០១៥ ក្រុមហ៊ុននេះរកចំណូលបានជាង ២ពាន់លានដុល្លារអាមេរិក (២.១៥៥,៥លានដុល្លារ) ពីមុខជំនួញចំនួនបីរបស់ខ្លួន៕
2 comments:
People are so sick with this dog Phay Siphan.
Chke phay siphan has never recognized what's chke hun sen government did wrong , this terichhan always refused what's ever.
Post a Comment