Manekseka Sangkum: Let the witch-hunt begin?
No matter how rich Kem Sokha is, his wealth is unlikely to be in the same league as that of most CPP leaders, including the head of this ACU ... In fact, it is unlike to even match that of most second rank CPP officials. Remember the media headlines over Mrs Ferdinand Marcos's shoe wardrobe in the eighties? Well, we won't really learn of just how much wealth these people have amassed at public expense until their regime is toppled under similar circumstances as those of Mr Marcos of the Philippines.
ACU គ្រោងបើកឯកសារប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា
ដោយ សាន សែល
ppp 2016-03-24

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងទៅកាន់ក្រុមយុវជនក្នុងកម្មវិធីប្រកាសលទ្ធផលនៃការធ្វើកោសល្យវិច័យខ្សែអាត់សំឡេងដែលគេចោទថា ជាសំឡេងរបស់លោក កឹម សុខា ជាមួយស្រីកំណាន់ នៅថ្ងៃទី២៤ មីនា ឆ្នាំ២០១៦។
RFA/Cheu Sideth
អង្គភាពប្រឆាំងអំពើរលួយ ហៅកាត់ថា អេ.ស៊ី.យូ (ACU) សម្រេចទទួលយកពាក្យបណ្ដឹងរបស់ក្រុមយុវជនមួយក្រុមដែលអះអាងថាជានិស្សិត ករណីខ្សែអាត់សំឡេងលេចធ្លាយ យកមកស៊ើបអង្កេត។ ACU ក៏គ្រោងបើកឯកសារប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា មកពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ។ ក៏ប៉ុន្តែអ្នកតានដានស្ថានការណ៍សង្គមរិះគន់ចំពោះចំណាត់ការរបស់ ACU នៅពេលនេះ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា អង្គភាពរបស់លោកនឹងស៊ើបអង្កេតការលេចធ្លាយខ្សែអាត់ដែលលោកអះអាងថា ជាសំឡេងសន្ទនារបស់លោក កឹម សុខា ដើម្បីផ្ទៀងផ្ទាត់ពីប្រភពថវិការបស់លោក កឹម សុខា ដែលត្រូវគេបញ្ជាក់ថា យកទៅទិញដី និងផ្ទះ ឲ្យស្រីកំណាន់។
ថ្លែងក្នុងពេលធ្វើបទបង្ហាញលទ្ធផលនៃការធ្វើកោសល្យវិច្ច័យសំឡេងក្នុងខ្សែអាត់ដែលគេបង្ហោះលើទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី២៤ ខែមីនា លោក ឱម យ៉ិនទៀង និយាយបែបចំអកថា យុទ្ធសាស្ត្រ "ម៣" គឺមិនឆ្លើយ មិនឆ្លង មិនឈ្លោះ របស់លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ បង្ហាញថា ខ្សែអាត់សំឡេងពិតជារបស់លោក កឹម សុខា ប្រាកដមែន។
លោក ឱម យ៉ិនទៀង ថ្លែងថា ដើម្បីស្វែងរកប្រភពថវិការបស់លោក កឹម សុខា ដែលទិញទ្រព្យសម្បត្តិ ដី និងផ្ទះ ឲ្យស្រីកំណាន់ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះ សម្រេចបើកកញ្ចប់ឯកសារប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា និងស្នើឲ្យលោក កឹម សុខា ប្រកាសទ្រព្យសម្បត្តិសាជាថ្មីដើម្បីផ្ទៀងផ្ទាត់៖ «អ្នកឯងចង់ដុតឲ្យខ្លោច ដាក់មកថែមទៀតមក ជេរយើងខ្ញុំមក ដើម្បីឲ្យក្តៅម៉ាស៊ីន ធ្វើរឿង កឹម សុខា កាន់តែខ្លាំង។ តែប៉ុណ្ណឹងតើ! អ្នកឯងចង់ជួយ អ្នកឯងច្របាច់ក ធ្វើទៅ! យើងខ្ញុំគោរពទាំងអស់ អភ័យឯកសិទ្ធិ។ យើងខ្ញុំមិនឆ្លងលើសទេរបងហ្នឹង។ ពីណាគោរពច្បាប់ជាងយើងខ្ញុំទៀត»។
ទោះបីជាយ៉ាងណា ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន គូសបញ្ជាក់ថា ខ្សែអាត់សំឡេងលេចធ្លាយដែលអង្គភាពប្រឆាំងអំពើពុករលួយយកធ្វើជាភស្តុតាងស៊ើបអង្កេត បានយកដោយមិនស្របច្បាប់ ដោយសារការលួចថតសំឡេងសន្ទនារបស់អ្នកដទៃ។ លោកបន្តថា អង្គភាពប្រឆាំងអំពើពុករលួយ គួរស្វែងរកភស្តុតាងឲ្យរឹងមាំជាមុនសិន ថាតើលោក កឹម សុខា ពិតជាបានទិញដី ផ្ទះ ឬទ្រព្យសម្បត្តិផ្សេងទៀត ដូចដែលបញ្ជាក់នៅក្នុងខ្សែអាត់លេចធ្លាយ ឬយ៉ាងណា៖ «បើយោងតាមប្រទេសគេធំៗ ប្រទេសយើងកាលអ៊ុនតាក់ (UNTAC) ក៏និយាយដែរ។ ឧទាហរណ៍ថា ការចូលឆែកឆេរដោយខុសច្បាប់ ទោះបីជាឃើញកាំភ្លើង ឃើញអាភៀនក៏ដោយ ក៏មិនអាចយកវាធ្វើភស្តុតាងសម្រាប់ចោទប្រកាន់ទេ។ មិនមែនធ្វើកោសល្យវិច័យឃើញអាភៀន ប្រើជាភស្តុតាងចោទប្រកាន់បានទេ។ យើងមិនអាចឲ្យការប្រមូលការឆែកឆេរខុសច្បាប់ កើតមានតទៅទៀតទេ»។
សម្រាប់ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ វិញ លោកមិនភ្ញាក់ផ្អើលនឹងការសម្រេចរបស់អង្គភាពប្រឆាំងអំពើរលួយ ចាត់ការពាក្យបណ្ដឹងរបស់ក្រុមយុវជននៅពេលនេះទេ ដោយសារលោកយល់ថា សំណុំរឿងនេះជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច ដើម្បីបង្វែរស្ថានការណ៍មិនឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍បញ្ហាជាតិធំៗ ដែលរដ្ឋាភិបាលបរាជ័យមិនទាន់ដោះស្រាយបាន ដូចជាការកាប់បំផ្លាញព្រៃឈើ។ លោកថា ការអនុវត្តរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនស្មើភាពគ្នា៖ «ក្នុងករណីឧទាហរណ៍យើងចោទថា ឲ្យតែនរណាមានលុយ សន្យាឲ្យ (លុយ) ទៅនរណាគេផ្សេង ជាប្រភពនៃអំពើពុករលួយ។ មូលហេតុនេះមិនសមហេតុផល។ ចុះមន្ត្រីបើកឡានធំៗ ម៉េចមិនបើកសំណុំរឿងស៊ើបអង្កេតទាំងអស់គ្នាទៅ? ព្រោះមន្ត្រីហ្នឹងសុទ្ធតែជិះឡានថ្លៃៗ គាត់មានលុយច្រើន ចូលទៅខារ៉ាអូខេ គាត់មានស្រីញី។ សំណួរសួរថា គាត់បានលុយមកពីណា? គាត់ពុករលួយ។ ម៉េចមិនបើកការស៊ើបអង្កេត?»។
តំណាងក្រុមយុវជន លោក ស្រី ចំរើន ដែលដាក់បណ្ដឹងទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតករណីទិញទ្រព្យសម្បត្តិឲ្យស្រីកំណាន់របស់លោក កឹម សុខា នៅតែទទូចឲ្យលោក កឹម សុខា ចេញមុខបកស្រាយពីខ្សែអាត់ដែលលេចធ្លាយនេះ។ ទាក់ទងនឹងរឿងនេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បដិសេធមិនអត្ថាធិប្បាយអ្វីទាំងអស់ ដោយលោកលើកឡើងថា បញ្ហាដែលមិនពាក់ព័ន្ធនឹងផលប្រយោជន៍របស់ជាតិ លោកមិនឆ្លើយតបនោះទេ៕
2 comments:
អាទំពែកឆ្គួតជ្រូក ឪម យិនទៀង វាជាយួនទេ វាបានទំលាក់ទឺកមុខវាំងជំនាន់ លោក លន់នល់។
Here is another monkey doing monkey business.
Post a Comment