A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 25 March 2016

ACU ​គ្រោង​បើក​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក កឹម សុខា


Manekseka Sangkum: Let the witch-hunt begin? 

No matter how rich Kem Sokha is, his wealth is unlikely to be in the same league as that of most CPP leaders, including the head of this ACU ... In fact, it is unlike to even match that of most second rank CPP officials. Remember the media headlines over Mrs Ferdinand Marcos's shoe wardrobe in the eighties? Well, we won't really learn of just how much wealth these people have amassed at public expense until their regime is toppled under similar circumstances as those of Mr Marcos of the Philippines.  

....

ACU ​គ្រោង​បើក​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក កឹម សុខា
ដោយ សាន សែល
ppp 2016-03-24

ឱម យ៉ិនទៀង ៨៥៥ ២០១៦
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ទៅ​កាន់​ក្រុម​យុវជន​ក្នុង​កម្មវិធី​ប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចោទ​ថា ជា​សំឡេង​របស់​លោក កឹម សុខា ជាមួយ​ស្រី​កំណាន់ នៅ​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៦។
 RFA/Cheu Sideth



អង្គភាព​ប្រឆាំង​អំពើ​រលួយ ហៅ​កាត់​ថា អេ.ស៊ី.យូ (ACU) សម្រេច​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា​ជា​និស្សិត ករណី​ខ្សែអាត់​សំឡេង​លេច​ធ្លាយ យក​មក​ស៊ើបអង្កេត។ ACU ក៏​គ្រោង​បើក​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក កឹម សុខា មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើង​វិញ។ ​ក៏ប៉ុន្តែ​អ្នក​តាន​ដាន​ស្ថានការណ៍​សង្គម​រិះគន់​ចំពោះ​ចំណាត់ការ​របស់ ACU នៅ​ពេល​នេះ។

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា អង្គភាព​របស់​លោក​នឹង​ស៊ើប​អង្កេត​ការ​លេច​ធ្លាយ​ខ្សែអាត់​ដែល​លោក​អះអាង​ថា ជា​សំឡេង​សន្ទនា​របស់​​លោក កឹម សុខា ដើម្បី​ផ្ទៀងផ្ទាត់​ពី​ប្រភព​ថវិកា​របស់​លោក កឹម សុខា ដែល​ត្រូវ​គេ​បញ្ជាក់​ថា យក​ទៅ​ទិញ​ដី និង​ផ្ទះ ឲ្យ​ស្រី​កំណាន់។

​ថ្លែង​ក្នុង​ពេល​ធ្វើ​បទ​បង្ហាញ​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច្ច័យ​សំឡេង​ក្នុង​ខ្សែអាត់​ដែល​គេ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា លោក ឱម យ៉ិនទៀង និយាយ​បែប​ចំអក​ថា យុទ្ធសាស្ត្រ "ម៣" គឺ​មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ របស់​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ថា ខ្សែអាត់​សំឡេង​ពិត​ជា​របស់​លោក កឹម សុខា ប្រាកដ​មែន។



​លោក ឱម យ៉ិនទៀង ថ្លែង​ថា ដើម្បី​ស្វែង​រក​ប្រភព​ថវិកា​របស់​លោក កឹម សុខា ដែល​ទិញ​ទ្រព្យសម្បត្តិ ដី និង​ផ្ទះ ឲ្យ​ស្រី​កំណាន់ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រូប​នេះ សម្រេច​បើក​កញ្ចប់​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក កឹម សុខា និង​ស្នើ​ឲ្យ​លោក កឹម សុខា ប្រកាស​ទ្រព្យ​សម្បត្តិ​សា​ជា​ថ្មី​ដើម្បី​ផ្ទៀងផ្ទាត់៖ «អ្នក​ឯង​ចង់​ដុត​ឲ្យ​ខ្លោច ដាក់​មក​ថែម​ទៀត​មក ជេរ​យើង​ខ្ញុំ​មក ដើម្បី​ឲ្យ​ក្តៅ​ម៉ាស៊ីន ធ្វើ​រឿង កឹម សុខា កាន់​តែ​ខ្លាំង។ តែ​ប៉ុណ្ណឹង​តើ! អ្នក​ឯង​ចង់​ជួយ អ្នក​ឯង​ច្របាច់​ក ធ្វើ​ទៅ! យើង​ខ្ញុំ​គោរព​ទាំងអស់ អភ័យ​ឯកសិទ្ធិ។ យើង​ខ្ញុំ​មិន​ឆ្លង​លើស​ទេ​របង​ហ្នឹង។ ពីណា​គោរព​ច្បាប់​ជាង​យើង​ខ្ញុំ​ទៀត»។

​ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន គូស​បញ្ជាក់​ថា ខ្សែអាត់​សំឡេង​លេច​ធ្លាយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​យក​ធ្វើ​ជា​ភស្តុតាង​ស៊ើប​អង្កេត បាន​យក​ដោយ​មិន​ស្រប​ច្បាប់ ដោយសារ​ការ​លួច​ថត​សំឡេង​សន្ទនា​របស់​អ្នក​ដទៃ។ លោក​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គួរ​ស្វែង​រក​ភស្តុតាង​ឲ្យ​រឹងមាំ​ជា​មុន​សិន ថា​តើ​លោក កឹម សុខា ពិតជា​បាន​ទិញ​ដី ផ្ទះ ឬ​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត ដូច​ដែល​បញ្ជាក់​នៅ​ក្នុង​ខ្សែអាត់​លេច​ធ្លាយ ឬ​យ៉ាង​ណា៖ «បើ​យោង​តាម​ប្រទេស​គេ​ធំៗ ប្រទេស​យើង​កាល​អ៊ុនតាក់ (UNTAC) ក៏​និយាយ​ដែរ។ ឧទាហរណ៍​ថា ការ​ចូល​ឆែកឆេរ​ដោយ​ខុស​ច្បាប់ ទោះ​បី​ជា​ឃើញ​កាំភ្លើង ឃើញ​អាភៀន​ក៏ដោយ ក៏​មិន​អាច​យក​វា​ធ្វើ​ភស្តុតាង​សម្រាប់​ចោទ​ប្រកាន់​ទេ។ មិន​មែន​ធ្វើ​កោសល្យវិច័យ​ឃើញ​អាភៀន ប្រើ​ជា​ភស្តុតាង​ចោទ​ប្រកាន់​បាន​ទេ។ យើង​មិន​អាច​ឲ្យ​ការ​ប្រមូល​ការ​ឆែកឆេរ​ខុស​ច្បាប់ កើត​មាន​ត​ទៅ​ទៀត​ទេ»។

​សម្រាប់​ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ វិញ លោក​មិន​ភ្ញាក់ផ្អើល​នឹង​ការ​សម្រេច​របស់​អង្គភាព​ប្រឆាំង​អំពើ​រលួយ ចាត់​ការ​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន​នៅ​ពេល​នេះ​ទេ ដោយសារ​លោក​យល់​ថា សំណុំ​រឿង​នេះ​ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​កាន់​អំណាច ដើម្បី​បង្វែរ​ស្ថានការណ៍​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​បញ្ហា​ជាតិ​ធំៗ ដែល​រដ្ឋាភិបាល​បរាជ័យ​មិន​ទាន់​ដោះស្រាយ​បាន ដូចជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ លោក​ថា ការ​អនុវត្ត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​មិន​ស្មើភាព​គ្នា៖ «ក្នុង​ករណី​ឧទាហរណ៍​យើង​ចោទ​ថា ឲ្យ​តែ​នរណា​មាន​លុយ សន្យា​ឲ្យ (លុយ) ទៅ​នរណា​គេ​ផ្សេង ជា​ប្រភព​នៃ​អំពើ​ពុក​រលួយ។ មូលហេតុ​នេះ​មិន​សម​ហេតុផល។ ចុះ​មន្ត្រី​បើក​ឡាន​ធំៗ ម៉េច​មិន​បើក​សំណុំ​រឿង​ស៊ើប​អង្កេត​ទាំងអស់​គ្នា​ទៅ? ព្រោះ​មន្ត្រី​ហ្នឹង​សុទ្ធតែ​ជិះ​ឡាន​ថ្លៃៗ គាត់​មាន​លុយ​ច្រើន ចូល​ទៅ​ខារ៉ាអូខេ គាត់​មាន​ស្រី​ញី។ សំណួរ​សួរ​ថា គាត់​បាន​លុយ​មក​ពីណា? គាត់​ពុក​រលួយ។ ម៉េច​មិន​បើក​ការ​ស៊ើប​អង្កេត?»។

​តំណាង​ក្រុម​យុវជន លោក ស្រី ចំរើន ដែល​ដាក់​បណ្ដឹង​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើប​អង្កេត​ករណី​ទិញ​ទ្រព្យ​សម្បត្តិ​ឲ្យ​ស្រី​កំណាន់​របស់​លោក កឹម សុខា នៅ​តែ​ទទូច​ឲ្យ​លោក កឹម សុខា ចេញ​មុខ​បកស្រាយ​ពី​ខ្សែអាត់​ដែល​លេច​ធ្លាយ​នេះ។ ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ដោយ​លោក​លើក​ឡើង​ថា បញ្ហា​ដែល​មិន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​ជាតិ លោក​មិន​ឆ្លើយតប​នោះ​ទេ៕

2 comments:

Anonymous said...

អាទំពែកឆ្គួតជ្រូក ឪម យិនទៀង វាជាយួនទេ វាបានទំលាក់ទឺកមុខវាំងជំនាន់ លោក លន់នល់។

Anonymous said...

Here is another monkey doing monkey business.