A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 10 March 2016

ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​​ដាក់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​៤៩​នាក់​ចូល​និវត្តន៍


ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​​ដាក់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​៤៩​នាក់​ចូល​និវត្តន៍
ដោយ អ៊ុង សេរីវុទ្ធ
2016-03-09  rfa

ប៉ូលិស​នគរបាល ៦២០
មន្ត្រី​នគរបាល​ជាតិ​ជាន់​ខ្ពស់ មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មន្ត្រី​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​អភិបាល​ខេត្ត​នានា​ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ថ្ងៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៥។
 RFA/Yeang Socheametta


ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់​បង្គាប់​ដាក់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ថ្នាក់​ឧត្ដមសេនីយ៍ ៤៩​រូប​ឲ្យ​ចូល​និវត្តន៍។

ការ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ ធ្វើ​ឡើង​តាម​ការ​ស្នើ​ពី​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បី​ដាក់ឲ្យ​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ទាំង​៤៩​នាក់​ចូល​និវត្តន៍។ មន្ត្រី​ទាំង​៤៩​រូបនោះ​មាន​ឋានន្តរសក្ដិ​ចាប់​ពី​ផ្កាយ​១​ដល់​ផ្កាយ៣ និង​មាន​តួនាទី​ចាប់​ពី​អនុ​ប្រធាន​មន្ទីរ អនុ​ប្រធាន​សេនាធិការដ្ឋាន អនុប្រធាន​នាយកដ្ឋាន ដល់​ប្រធាន​នាយកដ្ឋាន។

ក្រៅ​ពី​នោះ មន្ត្រី​មួយ​ចំនួន មាន​តួនាទី​ជា​ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។

ស្រប​ពេល​ជាមួយ​គ្នា ​ក្រសួង​មហាផ្ទៃ​ក៏​ប្រកាសថានឹង​ផ្លាស់​ប្ដូរ​អភិបាល​ខេត្ត​ចំនួន​៦ដែរ គឺ​អភិបាលខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ចាម ខេត្ត​ស្វាយរៀង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​បន្ទាយ​ជ័យ នៅ​ឆ្នាំ​២០១៦​នេះ ដោយ​អះអាង​ថា​ពួកគេ​ដល់​អាយុ​ចូល​និវត្តន៍។

ក្រសួង​មហាផ្ទៃ​កាល​ពី​ខែ​កុម្ភៈ ​បានប្រកាសជ្រើសរើស​នគរបាលថ្មី​ជាង ៤.៥០០​នាក់ ក្រោយ​មាន​ការ​ថយ​ចុះ កងកម្លាំង​នគរបាល​ជាតិ ចាប់​ពី​ដើម​ឆ្នាំ​២០១៤ ដល់​ចុង​ឆ្នាំ​២០១៥ ដោយសារ​មន្ត្រី​ភាគ​ច្រើន​ចូល​និវត្តន៍ ទទួល​មរណភាព និង​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ជាដើម៕

3 comments:

Anonymous said...

Too many chiefs not enough indians!! LOl only the kingdom of Kangaroo

Anonymous said...

King Kong Sihamoni,

Make sure that you put into retirement the Yuon's agents in the government.

Anonymous said...

កប់ក្តោងតែម្តង ព្រោះផ្កាយថ្នីទាំងអស់គឺសុទ្ធ អុងលើង ឈ្មោះស្មែរ តើបន្ទោសអ្នកណា បើស្តេចក៍ខ្សែរ អុងលើង ដែរនោះ សុំចាំមើលទៅ ចៅហ្វាយខេត្តទាំងនោះបើមិន អុងលើងក៍ជាប់ខ្សែរ អុងលើង ដែរ អស់លោកនៅសល់តែឈ្មោះខ្មែរទេ តែអ្វីៗវាជាស្មែរអស់ទៅហើយ