A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 February 2016

លោក កឹម សុខា ថា​លោក​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​រាល់​ថ្ងៃ

លោក កឹម សុខា ថា​លោក​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​រាល់​ថ្ងៃ
ដោយ ប្រាជ្ញ ចេវ
2016-02-11 rfa

កឹម សុខា ២០១៦ ៨៥៥
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​វេទិកា​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន ស្ថិត​នៅ​ភូមិ​ត្រកួន ឃុំ​អង្គួញដី ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​អាទិត្យ ទី​១៧ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Brach Chev


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថ្លែង​ប្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី១២ ខែ​កុម្ភៈ នេះ​ថា លោក​រង​ការ​គំរាមកំហែង​រាល់​ថ្ងៃ ប៉ុន្តែ​លោក​មិន​ប្រាប់​ថា អ្នកណា​ដែល​ជា​អ្នក​គំរាមកំហែង​លោក​នោះ​ទេ។

លោក​ថា ការ​គំរាមកំហែង​នេះ​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់ ប៉ុន្តែ​លោក​មិន​តប​ត​ដោយ​ហិង្សា ឬ​ធ្វើ​បាតុកម្ម​ប្រឆាំង​វិញ​នោះ​ទេ។

លោក កឹម សុខា អះអាង​ថា លោក​នៅ​តែ​បន្ត​អត់ធ្មត់ ដើម្បី​ដណ្ដើម​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត ក្នុង​ឆ្នាំ២០១៨ ខាង​មុខ។ លោក កឹម សុខា បញ្ជាក់​ថា បើ​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​ឆ្នោត​ខាង​មុខ នោះ​គណបក្ស​លោក​នឹង​រក្សា​សន្តិភាព ផ្សះផ្សា​ជាតិ និង​បង្រួបបង្រួម​ជាតិ ដោយ​មិន​យក​ខ្មែរ​ណាមួយ​ជា​សត្រូវ​ឡើយ។

ការ​លើក​ឡើង​របស់​លោក កឹម សុខា នៅ​ពេល​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​ថា នឹង​មាន​បាតុកម្ម​ប្រឆាំង​បាតុកម្ម ខណៈ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ថា​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន។

កាល​ពី​ចុង​ឆ្នាំ​២០១៥ នៅ​ពេល​មាន​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​ប្រទេស​បារាំង ស្រាប់​តែ​នៅ​កម្ពុជា ក៏​មាន​បាតុកម្ម​ពី​អ្នក​គាំទ្រ គណបក្ស​ប្រជាជន ទាមទារ​លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ដែល​ឈាន​ទៅ​ដល់​ប្រើ​ហិង្សា បណ្ដាល​ឲ្យ​តំណាងរាស្ត្រ​បក្ស​សង្រ្គោះជាតិ ពីរ​រូប​រង​របួស​ធ្ងន់ និង​ហ៊ុំ​ព័ទ្ធ​ផ្ទះ​លោក​នៅ​ទួលគោក ដោយ​គប់​ដុំ​ថ្ម​ចូល​ផ្ទះ​របស់​លោក​ផង។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

No comments: