មេដឹកនាំសហភាពអឺរ៉ុបចង់ឲ្យអង់គ្លេសនៅតែជាសមាជិករបស់សហភាពអឺរ៉ុប
![]() |
| លោកនាយករដ្ឋមន្រ្តី David Cameron របស់អង់គ្លេសនិយាយជាមួយនឹងលោកស្រីអធិការបតី Angela Merkel របស់អាល្លឺម៉ង់ ក្នុងពេលថតរូបនៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅក្នុងក្នុងក្រុងព្រុចសែល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។ |
19 កុម្ភៈ 2016 voa
ក្រុមមេដឹកនាំជាន់ខ្ពស់ភាគច្រើនរបស់សហភាពអឺរ៉ុប បានសម្តែងនូវការចាប់អារម្មណ៍ និងទំនុកចិត្តថា ប្រទេសអង់គ្លេសស្ថិតនៅជាសមាជិករបស់ប្លុកនោះ។ មុនសន្និសីទកំពូលដែលមានរយៈពេល២ថ្ងៃនៅក្នុងទីក្រុងព្រុចសែល (Brussels) លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបបានមានប្រសាសន៍ថា លោកមានទំនុកចិត្តថា អង់គ្លេសនឹងស្ថិតនៅជាសមាជិកស្ថាបនា និងសកម្មមួយរបស់សហភាពអឺរ៉ុប។
លោក Juncker មានប្រសាសន៍ថា «ខ្ញុំមានទំនុកចិត្តថា យើងនឹងមានកិច្ចព្រមព្រៀងមួយក្នុងអំឡុងសន្និសីទកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុបនេះ។ យើងត្រូវតែចម្រាញ់សំណួរមួយចំនួនក្នុងចំណោមអ្នកដែលកំពុងនិយាយវែកញែក ហើយខ្ញុំជឿជាក់ថា អង់គ្លេស នឹងក្លាយជាសមាជិកស្ថាបនា និងសកម្មរបស់សហភាពអឺរ៉ុប»។
លោក Martin Schultz ប្រធានសភាអឺរ៉ុប បានមានប្រសាសន៍ថា មានកិច្ចព្រមព្រៀងគួរឲ្យចាប់អារម្មណ៍ដ៏ធំមួយនៅក្នុងការធានាថា អង់គ្លេសនៅតែស្ថិតជាសមាជិករបស់សហភាពអឺរ៉ុប។
លោក Schulz មានប្រសាសន៍ថា យើងរួបរួមគ្នា យើងកាន់តែខ្លាំងឡើង ហើយយើង នឹងធ្វើការប្រកបដោយការស្ថាបនាដើម្បីធ្វើឲ្យប្រាកដថា អ្វីដែលយើង បានព្រមព្រៀងគ្នាប្រាកដជាប្រភេទនីតិបញ្ញត្តិមួយនៅក្នុងសហភាពអឺរ៉ុប»។
នៅដើមសប្តាហ៍នេះ លោកនាយករដ្ឋមន្រ្តីអង់គ្លេស David Cameron បានទទួលការតាំងចិត្តពីមេដឹកនាំទាំង២របស់សហភាពអឺរ៉ុបដើម្បីជួយធ្វើឲ្យមានកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវមួយស្តីពីការធ្វើកំណែទម្រង់សហភាពអឺរ៉ុបដែលលោកនាយករដ្ឋមន្រ្តី កំពុងស្វះស្វែង។
នៅពេលដែលលោកអញ្ជើញទៅដល់ទីក្រុងព្រុចសែល លោកនាយករដ្ឋមន្ត្រី Cameron មិនបានប្រុងប្រៀបទទួលយកកិច្ចព្រមព្រៀងដែលមិនបានបំពេញទៅតាមការចង់បានរបស់ប្រទេសលោកទេ៕

No comments:
Post a Comment