លោក កែម ឡី៖ ឫសកែវរបស់បក្សប្រជាជនអាចនឹងត្រូវបំបែកនៅឆ្នាំ២០១៧
ដោយ សាន សែល
2016-01-22 rfa
អ្នកស្រាវជ្រាវបញ្ហាសង្គមនិងនយោបាយ លោក កែម ឡី ចូលរួមនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥។
RFA
អ្នកសិក្សាការអភិវឌ្ឍសង្គមមើលឃើញថា រ៉ាឌីកាល់នៃភាពរឹងមាំ និងឫសកែវនៃគណបក្សប្រជាជនកម្ពុជាគឺមូលដ្ឋានភូមិ ឃុំ និងអាជ្ញាធរថ្នាក់ក្រោមជាតិ។
ក្នុងករណីដែលគណបក្សមួយនេះមិនបានសម្រេចនៃការធ្វើកំណែទម្រង់ស៊ីជម្រៅពិតប្រាកដនោះទេ រ៉ាឌីកាល់នៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា អាចត្រូវបំបែកនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ខាងមុខ។
តើធ្វើដូចម្ដេចដើម្បីឲ្យគណបក្សកាន់អំណាច អាចបន្តគ្រប់គ្រងរដ្ឋាភិបាល ក្រោយការបោះឆ្នោតអាណត្តិក្រោយៗទៀតបាន?
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត កែម ឡី នៅថ្ងៃទី២០ មករា បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) ផ្ទាល់របស់លោក នូវអនុសាសន៍មួយចំនួនដើម្បីឆ្លើយទៅនឹងសំណួរនេះ។
យុទ្ធសាស្ត្រក្នុងការខាបយកបេះដូងរាស្ត្របានគឺ ទស្សនៈនយោបាយវែងឆ្ងាយដែលមានភាពប្រាកដនិយម និងមានប្រព័ន្ធនយោបាយ ដែលមានគោលការណ៍ប្រជាធិបតេយ្យ ក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋទូទៅពិតប្រាកដ ជាពិសេសយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ។
មានវិធីងាយៗ អាចធ្វើទៅបាន ប្រសិនបើគណបក្សកាន់អំណាចចងទាញយកបេះដូងពលរដ្ឋបានច្រើន ហើយអាចបន្តកាន់អំណាចទៀត។
ទី១៖ រដ្ឋាភិបាល គួររៀបចំកសាងផ្លូវជាតិក្នុងទំហំធំជាប្រវត្តិសាស្ត្រ តាមខ្សែក្រវ៉ាត់ព្រំដែន ជាពិសេសផ្ដល់អាទិភាពតាមព្រំដែនវៀតណាមមុខគេ និងរៀបចំភូមិគំរូតាមព្រំដែន។ ផែនការជាតិអភិវឌ្ឍន៍ភូមិតាមព្រំដែនត្រូវរៀបចំគ្រប់ភូមិក្នុងរយៈពេល៥ឆ្នាំ ដែលផ្ដល់អាទិភាពទៅខេត្តនីមួយៗ ក្នុងការប្រឡងប្រណាំងភូមិគំរូ និងមានភាពឆាប់រហ័ស។ ការធ្វើបែបនេះមិនត្រឹមតែអាចកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុកជនបទទេ តែថែមទាំងការពារព្រំដែនមួយដ៏រឹងមាំ និងស្ថិតស្ថេរយូរអង្វែងទៀតផង។
មួយទៀត រដ្ឋាភិបាលគួររៀបចំផែនការអភិវឌ្ឍន៍កោះទាំងជាង៦០កោះ តាមលក្ខណៈគ្រួសារតាមរយៈរៀបចំតំបន់រដ្ឋបាល ស្របតាមកោះធំ ឬតូចជាលក្ខណៈក្រុង ចំពោះកោះដែលមានទំហំធំ ស្រុក ឬខណ្ឌចំពោះកោះមានទំហំមធ្យម ហើយក្នុងករណីកោះមានទំហំតូច រដ្ឋគួររៀបចំជាឃុំ ឬសង្កាត់រណបឲ្យខេត្តណាមួយ។ រដ្ឋគួរដកហូតកោះទាំងអស់ពីក្រុមហ៊ុន ហើយបែងចែកឲ្យគ្រួសារនគរបាលក្រីក្រ ទាហានក្រីក្រ មន្ត្រីរាជការក្រីក្រ និងគ្រួសារក្រីក្រតាមភូមិ ឲ្យពួកគាត់រៀបចំជាតំបន់ទេសចរណ៍ លក្ខណៈគ្រួសារ។ ធ្វើបែបនេះផ្ដល់ឱកាសច្រើនដល់ប្រជាជនមូលដ្ឋាន ហើយមានភាពរហ័សដល់ការអភិវឌ្ឍកោះផង ពិសេសជារបាំងការពារបូរណភាពទឹកដី និងរក្សាបាននូវអធិបតេយ្យភាពពេញលេញផង។
បន្ថែមពីលើនេះ រដ្ឋាភិបាល គួរដកហូតដីសម្បទានសេដ្ឋកិច្ច និងប្ដូរជាដៃគូវិជ្ជមាន ជាមួយពលរដ្ឋមូលដ្ឋាន តាមរូបមន្តបែងចែកដីសម្បទានទាំងអស់ឲ្យទៅពលរដ្ឋមូលដ្ឋាន ពលរដ្ឋក្រីក្រជាលក្ខណៈឯកជន ឲ្យធ្វើជាម្ចាស់កម្មសិទ្ធិ។ ក៏ប៉ុន្តែតម្រូវឲ្យពួកគាត់ដាំដំណាំកសិឧស្សាហកម្ម ស្របតាមតម្រូវការរបស់ក្រុមហ៊ុនវិនិយោគ។ ក្រុមហ៊ុននិងរដ្ឋអាចដើរតួនាទី ជាអ្នកផ្ដល់បច្ចេកទេស និងប្រមូលទិញផលិតកសិកម្ម។ ការធ្វើបែបនេះមានគំរូជោគជ័យច្រើន។ នៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនរៀបចំដំឡើងរោងចក្រកសិឧស្សាហកម្ម នៅតាមតំបន់អភិវឌ្ឍន៍ ហើយក្រុមហ៊ុនប្រមូលទិញផលិតផលតាមរយៈសហជីពពលរដ្ឋ។
ចំណុចមួយទៀត រដ្ឋគួរជួយសេដ្ឋកិច្ចគ្រួសារក្រីក្រតាមភូមិនីមួយៗ ដោយចាប់ផ្ដើមដោយការកំណត់ចំនួនគ្រួសារក្រីក្រ (ក្រីក្រណាស់ ក្រីក្រ) តាមភូមិនីមួយៗឲ្យបានច្បាស់។ រដ្ឋគួររៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារអ្នកក្រីក្រ ដោយចាប់ផ្ដើមសហការជាមួយវិស័យឯកជន និងស្ថាប័នសង្គមស៊ីវិល ក្នុងការបណ្ដុះបណ្ដាលជំនាញមុខរបរខ្នាតតូច ទាំងកសិកម្ម ទាំងសហគ្រាស។ ទន្ទឹមនឹងនោះ រដ្ឋគួរតាមដាន ការអនុវត្តផែនការតាមរយៈកិច្ចសន្យាពិសេសរវាងរដ្ឋ និងស្ថាប័នដែលជាភាគីទី៣។
ពិសេសនោះ រដ្ឋគួររៀបចំកញ្ចប់ថវិកា ដូចជាក្នុងមួយគ្រួសារ ផ្ដល់ឲ្យប្រមាណ២ពាន់ដុល្លារ។ ជាឧទាហរណ៍ នៅប្រទេសថៃ រដ្ឋផ្ដល់ប្រាក់ចន្លោះពី២ពាន់ ៥រយដុល្លារ ទៅ៣ពាន់ដុល្លារ ទៅដល់គ្រួសារក្រីក្រនីមួយៗ ទៅតាមទំហំផែនការជំនួញ និងកសិកម្មរបស់ពួកគាត់។
ជាមួយគ្នានេះដែរ រដ្ឋាភិបាល គួររៀបចំផែនការអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិចគំរូ។ រដ្ឋ គួរមានផែនការ រយៈពេល៥ឆ្នាំ ដោយចាប់ផ្ដើមធ្វើការជាសហគមន៍ចំនួន៥២០សហគមន៍ ឬភូមិដែលគ្របដណ្ដប់៤ម៉ឺន៥ពាន់គ្រួសារ ឬជាង២១ម៉ឺននាក់ក្នុងចំណោមជាងសហគមន៍២១ប្រភេទនៃសហគមន៍ជនជាតិដើមភាគតិច។
ចំណុចដែលមិនគួរមើលរំលងនោះ រដ្ឋាភិបាល គួរមានជាវិភាជន៍ថវិកាសម្រាប់ផែនការអភិវឌ្ឍឃុំ សង្កាត់ក្នុង១ឆ្នាំៗ។ ជាក់ស្ដែង នៅឆ្នាំ២០១៦ ថវិកាជាតិមានចំនួនជាង៤ពាន់លានដុល្លារសហរដ្ឋអាមេរិក តែវិភាជន៍ថវិកាដល់ឃុំនិងសង្កាត់ មានតែប្រមាណ២ម៉ឺន ទៅ ៥ម៉ឺនដុល្លារប៉ុណ្ណោះក្នុង១ឃុំៗ ក្នុង១ឆ្នាំ។ ដូច្នេះ វិភាជន៍ថវិកាសម្រាប់ផែនការអភិវឌ្ឍន៍ឃុំនៅមានកម្រិតទាបបំផុត ហើយថវិកាកន្លងមក បម្រើតែហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងកិច្ចការរដ្ឋបាលឃុំ។
ក្របខ័ណ្ឌនៃការអភិវឌ្ឍឃុំមាន៤សំខាន់ៗ ដូចជា វិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច និងយេនឌ័រ កិច្ចការងាររដ្ឋបាលនិងសន្តិសុខ និងផ្នែកបរិស្ថាននិងកិច្ចការពារធនធានធម្មជាតិ។ តែបើការសង្កេតកន្លងទៅថវិកាប្រចាំឆ្នាំមិនបានផ្ដល់អាទិភាពដល់វិស័យទាំងនោះទេ តែភាគច្រើន ផ្ដល់អាទិភាពតែទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅវិញ។
ដូចនេះក្នុងយុទ្ធសាស្ត្រថ្មី រដ្ឋាភិបាលគួររៀបចំផែនការថវិកាសម្រាប់ក្នុង១ឃុំៗ យ៉ាងហោចណាស់១លានដុល្លារក្នុង១ឆ្នាំៗ។ រដ្ឋគួរបែងចែកថវិកានេះទៅតាមវិស័យទាំង៤ ដែលបានរៀបរាប់ និងរៀបចំគោលការណ៍អភិបាលកិច្ចមូលដ្ឋាន តាមបែបចូលរួមពីពលរដ្ឋ អង្គការសង្គមស៊ីវិល និងដៃគូឯកជន។
អ្វីដែលត្រូវធ្វើទៀតនោះរដ្ឋាភិបាល គួររៀបចំគោលនយោបាយប្រាក់ខែគោលអប្បបរមាសម្រាប់កម្មករគ្រប់ប្រភេទ។ ការរៀបចំគោលនយោបាយប្រាក់ខែគោលអប្បបរមាសម្រាប់កម្មករកាត់ដេរ កម្មករចម្ការកៅស៊ូ កម្មករធ្វើការងារតាមផ្ទះ និងកម្មករដែលធ្វើការនៅសេវាកម្ម កសិកម្មដទៃទៀត ដោយផ្អែកលើតាមការសិក្សា សេដ្ឋកិច្ចសង្គមពីចំណូលចំណាយប្រចាំខែនិងប្រចាំឆ្នាំ។
ប្រាក់ខែគោលដែលសមស្របក្នុងឆ្នាំ២០១៥ កម្មករអាចមានលទ្ធភាពទទួលបានចំនួនជាង២០០ដុល្លារក្នុង១ខែ ស្របតាមការសិក្សាពីចំណូលចំណាយជាក់ស្ដែង និងដំឡើងប្រចាំឆ្នាំ ៥% បូក អតិផរណា ៥%បន្ថែម។
បន្ថែមពីលើនេះទៀត រដ្ឋាភិបាលមានភារកិច្ចវិភាជន៍ថវិកាប្រចាំឆ្នាំរបស់ខ្លួន ដល់ប្រព័ន្ធសង្គមទាំង៤រួមមាន ផ្នែកសាធារណៈ ផ្នែកអង្គការសង្គមស៊ីវិល អង្គការសហគមន៍ និងផ្នែកឯកជន។ ផ្នែកឯកជន និងអង្គការសង្គមស៊ីវិល អាចយកថវិកានោះទៅជួយអភិវឌ្ឍ និងផ្ដល់សេវាសាធារណៈតាមទីតាំងរបស់ខ្លួន។
រដ្ឋាភិបាល គួរផ្ដល់ថវិកាជាតិដល់ប្រព័ន្ធអង្គការសង្គមស៊ីវិលចំនួន ១៥%នៃថវិកាជាតិ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងផ្ដល់សេវាសាធារណៈណា ដែលរដ្ឋមិនអាចប្រតិបត្តិការបាន និងជួយក្នុងកិច្ចការពារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការបោះឆ្នោត អភិបាលកិច្ចមូលដ្ឋាន ការការពារបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ។
រដ្ឋាភិបាល គួរផ្ដល់ថវិកាដល់ប្រព័ន្ធសហគមន៍ចំនួន១០% នៃថវិកាជាតិ។ ថវិកាដែលត្រូវផ្ដល់ដល់សហគមន៍នោះរួមមាន អង្គការសហគមន៍ សមាគម ដូចជាសមាគមកសិករ សមាគមមនុស្សចាស់ សមាគមយុវជន សហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍ជនជាតិដើមភាគតិច សហគមន៍ដីធ្លី សមាគមអ្នករស់នៅជាមួយមេរោគអេដស៍ សមាគមអ្នកស្រឡាញ់ភេទដូចគ្នា សមាគមស្ត្រីបម្រើការកន្លែងកម្សាន្តសប្បាយជាដើម។
រដ្ឋាភិបាល ក៏គួរផ្ដល់ថវិកាដល់ប្រព័ន្ធឯកជនចំនួន១៥%នៃថវិកាជាតិ ដើម្បីជួយពង្រឹងសហគ្រាសខ្នាតតូចនិងខ្នាតមធ្យម ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក្រីក្រ និងជួយដល់សហជីពថ្នាក់ជាតិ សហជីពមូលដ្ឋាន និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងប្រទេសកម្ពុជា។ ក្រុមយុវជនដែលចង់ក្លាយជាសហគ្រិនវ័យក្មេង គួរទទួលបានកញ្ចប់ថវិកាពីរដ្ឋសម្រាប់ការរៀបចំអាជីវកម្មខ្នាតតូចរបស់ខ្លួន។
ចំណុចមួយទៀត ភាពជាដៃគូជាយុទ្ធសាស្ត្រ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ទាំងថ្នាក់សហគមន៍ និងយន្តការភាពជាដៃគូ រវាងអង្គការសង្គមស៊ីវិលនិងរដ្ឋ ត្រូវរៀបចំឡើងដោយមានសេចក្ដីសម្រេចចិត្តរួម យ៉ាងហោចណាស់២ភាគ៣ និងសមាជិកស្មើគ្នាតាមកូតា ព្រមទាំងមានប្រធានប្ដូរវេន។
ផែនការយុទ្ធសាស្ត្រ និងផែនការថវិកា ត្រូវរៀបចំឡើងដោយផ្អែកតាមតម្រូវការជាក់ស្ដែង។ យន្តការនៃការធ្វើសេចក្ដីសម្រេចចិត្ត និងយន្តការនានាត្រូវរៀបចំតាមការឯកភាពរវាងភាគីទាំងពីរ។ ក្រុមការងារត្រូវរៀបចំឡើងទៅតាមតម្រូវការចាំបាច់ និងតាមវិស័យនានា ដូចជា ក្រុមការងារសេដ្ឋកិច្ច ក្រុមការងារសង្គមកិច្ច ក្រុមការងារបរិស្ថាន ក្រុមការងារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងក្រុមការងារដទៃទៀត។
ក្រុមការងារនេះមានបីថ្នាក់គឺ ទី១ក្រុមការងារថ្នាក់ជាតិ, ទី២.ក្រុមការងារថ្នាក់ក្រោមជាតិ និងទី៣.ក្រុមការងារថ្នាក់ឃុំ សង្កាត់។
ចំពោះវេទិកាសាធារណៈរវាងរដ្ឋ និងប្រជាពលរដ្ឋ ឬអ្នកតំណាងរាស្ត្រ និងប្រជាពលរដ្ឋ រដ្ឋាភិបាល គួរប្រគល់សិទ្ធិ ធនធានទាំងស្រុងដល់អង្គការសង្គមស៊ីវិលជាអ្នកចាត់ចែងរៀបចំ និងគ្រប់គ្រង។
ចុងក្រោយរដ្ឋាភិបាល គួរចាត់វិធានការ និងមានយុទ្ធនាការលើបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅប្រទេសដើមវិញ។ ករណីប្រទេសថៃបញ្ជូនកម្មករខ្មែរនៅឆ្នាំ២០១៤។ ក្នុងរយៈពេល១ខែ ថៃបានបញ្ជូនកម្មករខ្មែរមកវិញ ជាង២០ម៉ឺននាក់។ រដ្ឋាភិបាល គួររៀបចំយុទ្ធនាការបញ្ជូន ដោយមានផែនការច្បាស់លាស់ និងមានការសហការជិតស្និទ្ធជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ និងប្រទេសដើមរបស់ជនជាតិនោះ។ ការបញ្ជូនត្រូវគោរពគោលការណ៍សិទ្ធិមនុស្សជាសកល និងកតិកាសញ្ញាស្ដីពីសិទ្ធិជនភៀសខ្លួន និងសេចក្ដីប្រកាសអាស៊ានស្ដីពីការការពារជនអន្តោប្រវេសន៍ និងក្រុមគ្រួសាររបស់ពួកគេ។
រដ្ឋាភិបាល គួររៀបចំវិមជ្ឈការការងារស្របច្បាប់ នៃការផ្ដល់សញ្ជាតិដល់ប្រជាពលរដ្ឋ តាមភូមិនីមួយៗក្នុងការប្រជុំ ពិភាក្សាលើលក្ខខ័ណ្ឌក្នុងការផ្ដល់ការគាំទ្រ ឬមិនគាំទ្រលើបុគ្គលណាម្នាក់មុនចូលសញ្ជាតិ។ ប្រធានភូមិ អនុប្រធានភូមិ ពលរដ្ឋតាមភូមិ អាចរួមគ្នាពិភាក្សា និងបោះឆ្នោតផ្ដល់ ឬមិនផ្ដល់ឲ្យជនជាតិណាម្នាក់បន្តស្នាក់នៅ ឬសុំចូលសញ្ជាតិ។ ក្រោយពីការយល់ព្រមហើយ រដ្ឋាភិបាលអាចចុះហត្ថលេខាជាក្រោយ មុននឹងបញ្ជូនទៅព្រះមហាក្សត្រ។ ប្រទេសថៃ និងប្រទេសវៀតណាម មិនងាយផ្ដល់សញ្ជាតិឲ្យជនបរទេសណាម្នាក់ឡើយ វៀរលែងតែផ្ដល់ផលចំណេញដល់ប្រទេសគេ ហើយពលរដ្ឋបរទេសនោះ ព្រមទទួលយកគ្រប់បែបយ៉ាងនូវអ្វីដែលច្បាប់និងបទដ្ឋានសង្គមជាតិបានកំណត់។
ចំណុចដែលបានរៀបរាប់ទាំងនេះ អាចជាយុទ្ធសាស្ត្រសម្រាប់គណបក្សកាន់អំណាច យកទៅពិចារណា ដើម្បីអាចបន្តគ្រប់គ្រងរដ្ឋាភិបាលនៅអាណត្តិក្រោយៗទៀត៕
បញ្ជាក់៖ រាល់គំនិតយោបល់នៅក្នុងអត្ថបទនេះ មិនឆ្លុះបញ្ចាំងពីទស្សនៈ ឬយោបល់របស់វិទ្យុអាស៊ីសេរីឡើយ។

4 comments:
You little dwarf Kem ley having a day dream. Do you dare to kneel down and kiss the cows dunk if cnrp got only 35 seats. I bet 10 000 dollars if want to. ..now do peoples believe your ash analyze stupid mouthpiece or peoples believed innocent like me .Mike
Cnrp are full of muckraker and pessimistic naive. A stubbornness extremists. If you believed Khmer are madness muckraker then I may believe the supper dwarf swines drunkard Kem ley. Mike
Amazing, very proud for Cambodia all star. We are Khmer a talented peoples. I can assure to you Khmer are a talented peoples.
back to kem ley. You try to tell cpp or to give advice to cpp right. Mostly you try to show up how smart you are. Right. ? It's a nature or a habits of too short and little dwarf people like you ley. Cpp gave land to every families since 1980 and educating peoples 30 years a go. ** neak jeis jreun bangrean neak jeis tech ** and the border raod was build since 2011. And the salary was increase minimum 25 per cent per years. ...and school was build every corner nation wide. ...** Sala rotrok sess ** school searching for student. ...now have you clearly see how perfect details cpp does. They are extremely smart. And now it clearly see how flawless and useless cnrp are aren't they. Mike
Khmerization and school of vice. I have no doubt in mind boths of you guy got a great wisdom and talent.
Your strong souls of nationalist, had forces you to act in full swing, I do worry Vietnam may swallow our nation and I nursing my mother's land like you do too..
Unfortunately, your pure nationalist was fluented and covered by a fake extremists pessimistic and a skilled manipulator politicians, right.
now you have to force yourself to be around or surrounded ( accept and yielded ) with a real muckraker swines peoples.
It's touch your original idea and your superiority very badly. It's a unfortunate for our nation that the enemies had sacked and killed most of our courageous and smartest heroes for thousands years and till today. .Isn't it true. Sir.
and we only have the most ash pessimistic naive peoples remaining..
I begging to boths of you sir. Khmerization and school of vice, please enlighten our peoples to Chang their thinking. To be self-learner and to be a brotherhood in everywhere we met our beloved khmer. ..now why can't you*
so far. Cnrp have damaged and ruined our loving spirits very badly. ..please Sir be a champ in reunion our skin like Israel does. .
Regards
Mike
Post a Comment