A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 24 January 2016

លោក កែម ឡី៖ ឫសកែវ​របស់​បក្ស​ប្រជាជន​អាច​នឹង​ត្រូវ​បំបែក​នៅ​ឆ្នាំ​២០១៧

លោក កែម ឡី៖ ឫសកែវ​របស់​បក្ស​ប្រជាជន​អាច​នឹង​ត្រូវ​បំបែក​នៅ​ឆ្នាំ​២០១៧
ដោយ សាន សែល
2016-01-22 rfa


អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​និង​នយោបាយ លោក កែម ឡី ចូល​រួម​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA



អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា រ៉ាឌីកាល់​នៃ​ភាព​រឹងមាំ និង​ឫសកែវ​នៃ​គណបក្សប្រជាជន​កម្ពុជា​គឺ​មូលដ្ឋាន​ភូមិ ឃុំ និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ។

ក្នុង​ករណី​ដែល​គណបក្ស​មួយ​នេះ​មិន​បាន​សម្រេច​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ពិត​ប្រាកដ​នោះ​ទេ រ៉ាឌីកាល់​នៃ​ភាព​រឹងមាំ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា អាច​ត្រូវ​បំបែក​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ឆ្នាំ២០១៧ខាងមុខ។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​គណបក្ស​កាន់​អំណាច អាច​បន្ត​គ្រប់​គ្រង​រដ្ឋាភិបាល ក្រោយ​ការ​បោះឆ្នោត​អាណត្តិ​ក្រោយៗ​ទៀត​បាន?

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២០ មករា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្ទាល់​របស់​លោក នូវ​អនុសាសន៍​មួយ​ចំនួន​ដើម្បី​ឆ្លើយ​ទៅ​នឹង​សំណួរ​នេះ។

យុទ្ធសាស្ត្រ​ក្នុង​ការ​ខាប​យក​​បេះដូង​រាស្ត្រ​បាន​គឺ ទស្សនៈ​នយោបាយ​វែង​ឆ្ងាយ​ដែល​មាន​ភាព​ប្រាកដ​និយម និង​មាន​ប្រព័ន្ធ​នយោបាយ ដែល​មាន​គោលការណ៍​ប្រជាធិបតេយ្យ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ទូទៅ​ពិត​ប្រាកដ​ ជាពិសេស​យុទ្ធសាស្ត្រ​គាំពារ​សង្គម​សម្រាប់​ជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ។

មាន​វិធីងាយៗ អាច​ធ្វើ​ទៅ​បាន​ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ចង​ទាញ​យក​បេះដូង​ពលរដ្ឋ​បាន​​ច្រើន ហើយ​អាច​បន្ត​កាន់​អំណាច​ទៀត។

ទី១៖ រដ្ឋាភិបាល​ គួរ​រៀបចំ​កសាង​ផ្លូវ​ជាតិ​ក្នុង​ទំហំ​ធំ​ជា​ប្រវត្តិសាស្ត្រ តាម​ខ្សែ​ក្រវ៉ាត់​ព្រំដែន ជាពិសេស​ផ្ដល់​អាទិភាព​តាម​ព្រំដែន​វៀតណាម​មុខ​គេ និង​រៀបចំ​ភូមិ​គំរូ​តាម​ព្រំដែន។ ផែនការ​ជាតិ​អភិវឌ្ឍន៍​ភូមិ​តាម​ព្រំដែន​ត្រូវ​រៀបចំ​គ្រប់​ភូមិ​ក្នុង​រយៈពេល​៥ឆ្នាំ ដែល​ផ្ដល់​អាទិភាព​ទៅ​ខេត្ត​នីមួយៗ ក្នុង​ការ​ប្រឡង​ប្រណាំង​ភូមិ​គំរូ និង​មាន​ភាព​ឆាប់រហ័ស។ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ចំណាក​ស្រុក​ជនបទ​ទេ តែ​ថែម​ទាំង​ការពារ​ព្រំដែន​មួយ​ដ៏​រឹងមាំ និង​ស្ថិត​ស្ថេរ​យូរ​អង្វែង​ទៀត​ផង។



មួយ​ទៀត រដ្ឋាភិបាល​គួរ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​កោះ​ទាំង​ជាង​៦០កោះ តាម​លក្ខណៈ​គ្រួសារតាមរយៈ​រៀបចំ​តំបន់​រដ្ឋបាល ស្រប​តាម​កោះធំ ឬ​តូច​ជា​លក្ខណៈ​ក្រុង ចំពោះ​កោះ​ដែល​មាន​ទំហំ​ធំ ស្រុក ឬ​ខណ្ឌ​ចំពោះ​កោះ​មាន​ទំហំ​មធ្យម ហើយ​ក្នុង​ករណី​កោះ​មាន​ទំហំ​តូច រដ្ឋ​គួរ​រៀបចំ​ជា​ឃុំ ឬ​សង្កាត់​រណប​ឲ្យ​ខេត្ត​ណាមួយ។ រដ្ឋ​គួរ​ដក​ហូត​កោះ​ទាំងអស់​ពី​ក្រុមហ៊ុន ហើយ​បែងចែក​ឲ្យ​គ្រួសារ​នគរបាល​ក្រីក្រ ទាហាន​ក្រីក្រ មន្ត្រី​រាជការ​ក្រីក្រ និង​គ្រួសារ​ក្រីក្រ​តាម​ភូមិ ឲ្យ​ពួក​គាត់​រៀបចំ​ជា​តំបន់​ទេសចរណ៍ លក្ខណៈ​គ្រួសារ។ ធ្វើ​បែប​នេះ​ផ្ដល់​ឱកាស​ច្រើន​ដល់​ប្រជាជន​មូលដ្ឋាន ហើយ​មាន​ភាព​រហ័ស​ដល់​ការ​អភិវឌ្ឍ​កោះ​ផង ពិសេស​ជា​របាំង​ការពារ​បូរណភាព​ទឹក​ដី និង​រក្សា​បាន​នូវ​អធិបតេយ្យ​ភាព​ពេញ​លេញ​ផង។

បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល គួរ​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច និង​ប្ដូរ​ជា​ដៃ​គូ​វិជ្ជមាន ជាមួយ​ពលរដ្ឋ​មូលដ្ឋាន តាម​រូបមន្ត​បែង​ចែក​ដី​សម្បទាន​ទាំងអស់​ឲ្យ​ទៅ​ពលរដ្ឋ​មូលដ្ឋាន ពលរដ្ឋ​ក្រីក្រ​ជា​លក្ខណៈ​ឯកជន ឲ្យ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ។ ក៏​ប៉ុន្តែ​តម្រូវ​ឲ្យ​ពួកគាត់​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ ស្រប​តាម​តម្រូវ​ការ​របស់​ក្រុមហ៊ុន​វិនិយោគ។ ក្រុមហ៊ុន​និង​រដ្ឋ​អាច​ដើរ​តួនាទី ​ជា​អ្នក​ផ្ដល់​បច្ចេកទេស និង​ប្រមូល​ទិញ​ផលិត​កសិកម្ម។ ការ​ធ្វើ​បែប​នេះ​មាន​គំរូ​ជោគជ័យ​ច្រើន​។ នៅ​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​រៀប​ចំ​ដំឡើង​រោងចក្រ​កសិឧស្សាហកម្ម នៅ​តាម​តំបន់​អភិវឌ្ឍន៍ ហើយ​ក្រុមហ៊ុន​ប្រមូល​ទិញ​ផលិតផល​តាមរយៈ​សហជីព​ពលរដ្ឋ។

ចំណុច​មួយទៀត រដ្ឋ​គួរ​ជួយ​សេដ្ឋកិច្ច​គ្រួសារ​ក្រីក្រ​តាម​ភូមិ​នីមួយៗ ដោយ​ចាប់​ផ្ដើម​ដោយ​​ការ​កំណត់​ចំ​នួន​គ្រួសារ​ក្រីក្រ (ក្រីក្រ​ណាស់ ក្រីក្រ) តាម​ភូមិ​នីមួយៗ​ឲ្យ​បាន​ច្បាស់។ រដ្ឋ​គួរ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​អ្នក​ក្រីក្រ​ ដោយ​ចាប់​ផ្ដើម​សហការ​ជាមួយ​វិស័យ​ឯកជន និង​ស្ថាប័ន​សង្គម​ស៊ីវិល ក្នុង​ការ​បណ្ដុះបណ្ដាល​ជំនាញ​មុខរបរ​ខ្នាត​តូច ទាំង​កសិកម្ម​ ទាំង​សហគ្រាស។ ទន្ទឹម​នឹង​នោះ រដ្ឋ​គួរ​តាម​ដាន​ ការ​អនុវត្ត​ផែនការ​តាមរយៈ​កិច្ចសន្យា​ពិសេស​រវាង​រដ្ឋ និង​ស្ថាប័ន​ដែល​ជា​ភាគី​ទី៣។

ពិសេស​នោះ រដ្ឋ​គួរ​រៀបចំ​កញ្ចប់​ថវិកា ដូចជា​ក្នុង​មួយ​គ្រួសារ ផ្ដល់​ឲ្យ​ប្រមាណ​២ពាន់​ដុល្លារ​។ ជា​ឧទាហរណ៍ នៅ​ប្រទេស​ថៃ រដ្ឋ​ផ្ដល់​ប្រាក់​ចន្លោះពី២ពាន់ ៥រយ​ដុល្លារ ទៅ​៣ពាន់​ដុល្លារ  ទៅ​ដល់​គ្រួសារ​ក្រីក្រ​នីមួយៗ ទៅ​តាម​ទំហំ​ផែនការ​ជំនួញ និង​កសិកម្ម​របស់​ពួកគាត់។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល គួរ​រៀប​ចំ​ផែនការ​អភិវឌ្ឍន៍​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គំរូ។ រដ្ឋ​ គួរ​មាន​ផែនការ​ រយៈពេល​៥ឆ្នាំ  ដោយ​ចាប់​ផ្ដើម​​ធ្វើ​ការ​ជា​សហគមន៍​​ចំនួន​៥២០សហគមន៍ ឬ​ភូមិ​ដែល​គ្រប​ដណ្ដប់​៤ម៉ឺន៥ពាន់គ្រួសារ ឬជាង២១ម៉ឺន​នាក់​ក្នុង​ចំណោម​ជាង​សហគមន៍​២១ប្រភេទនៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

ចំណុច​ដែល​មិន​គួរ​មើល​រំលង​នោះ រដ្ឋាភិបាល​ គួរ​មាន​ជា​វិភាជន៍​ថវិកា​សម្រាប់​ផែនការ​អភិវឌ្ឍ​ឃុំ សង្កាត់ក្នុង១ឆ្នាំៗ។ ជាក់​ស្ដែង នៅ​ឆ្នាំ២០១៦ ថវិកា​ជាតិ​មាន​ចំនួនជាង៤ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក តែ​​វិភាជន៍​ថវិកា​ដល់​ឃុំ​និង​សង្កាត់ មាន​តែ​ប្រមាណ២ម៉ឺន ទៅ ៥ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១ឃុំៗ ក្នុង១ឆ្នាំ។ ដូច្នេះ​ វិភាជន៍​ថវិកា​សម្រាប់​ផែនការ​អភិវឌ្ឍន៍​ឃុំ​នៅ​មាន​កម្រិត​ទាប​បំផុត ហើយ​ថវិកា​កន្លង​មក បម្រើ​តែ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​កិច្ចការរដ្ឋបាល​ឃុំ។

ក្របខ័ណ្ឌ​នៃ​ការ​អភិវឌ្ឍ​ឃុំ​មាន​៤សំខាន់ៗ ដូចជា វិស័យ​សេដ្ឋកិច្ច វិស័យ​សង្គមកិច្ច ​និង​យេនឌ័រ កិច្ច​ការងារ​រដ្ឋបាល​និង​សន្តិសុខ និង​ផ្នែក​បរិស្ថាន​និង​កិច្ចការពារ​ធនធាន​ធម្មជាតិ។ ​តែ​បើ​ការសង្កេត​កន្លង​ទៅ​ថវិកា​ប្រចាំ​ឆ្នាំ​មិន​បាន​ផ្ដល់​អាទិភាព​ដល់​វិស័យ​ទាំងនោះ​ទេ តែ​ភាគ​ច្រើន​ ផ្ដល់​អាទិភាព​តែ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ទៅ​វិញ។

ដូចនេះ​ក្នុង​យុទ្ធសាស្ត្រ​ថ្មី រដ្ឋាភិបាល​​គួរ​រៀប​ចំ​ផែនការ​ថវិកា​សម្រាប់​ក្នុង១ឃុំៗ យ៉ាង​ហោច​ណាស់​១លាន​ដុល្លារក្នុង១ឆ្នាំៗ។ រដ្ឋ​គួរ​បែងចែក​ថវិកា​នេះ​ទៅ​តាម​វិស័យ​ទាំង៤ ដែល​បាន​រៀបរាប់ និង​រៀបចំ​គោលការណ៍​អភិបាលកិច្ច​មូលដ្ឋាន តាម​បែប​ចូលរួម​ពី​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​ឯកជន។

អ្វី​ដែល​ត្រូវ​ធ្វើ​ទៀត​នោះ​រដ្ឋាភិបាល គួរ​រៀបចំ​គោលនយោបាយ​ប្រាក់ខែ​គោល​អប្បបរមា​សម្រាប់​កម្មករ​គ្រប់​ប្រភេទ។ ការ​រៀបចំ​គោលនយោបាយ​ប្រាក់ខែ​គោល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ កម្មករ​ចម្ការ​កៅស៊ូ កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ និង​កម្មករ​ដែល​ធ្វើការ​នៅ​សេវាកម្ម កសិកម្ម​ដទៃ​ទៀត ដោយ​ផ្អែក​លើ​តាម​ការសិក្សា សេដ្ឋកិច្ច​សង្គម​ពី​ចំណូល​ចំណាយ​ប្រចាំ​ខែ​និង​ប្រចាំ​ឆ្នាំ។

ប្រាក់ខែ​គោល​ដែល​សមស្រប​ក្នុង​ឆ្នាំ​២០១៥ កម្មករ​អាច​មាន​លទ្ធភាព​ទទួល​បាន​ចំនួន​ជាង​២០០​ដុល្លារ​ក្នុង​១ខែ ស្រប​តាម​ការ​សិក្សា​ពី​ចំណូល​ចំណាយ​ជាក់ស្ដែង និង​ដំឡើង​ប្រចាំ​ឆ្នាំ ៥% បូក អតិផរណា ៥%បន្ថែម។

បន្ថែម​ពីលើ​នេះ​ទៀត រដ្ឋាភិបាល​មាន​ភារកិច្ច​វិភាជន៍​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដល់​ប្រព័ន្ធ​សង្គម​ទាំង​៤​រួមមាន ផ្នែក​សាធារណៈ ផ្នែក​អង្គការ​សង្គម​ស៊ីវិល អង្គការ​សហគមន៍ និង​ផ្នែក​ឯកជន។ ផ្នែក​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល អាច​យក​ថវិកា​​នោះ​ទៅ​ជួយ​អភិវឌ្ឍ និង​ផ្ដល់​សេវា​សាធារណៈ​តាម​ទីតាំង​របស់​ខ្លួន។

រដ្ឋាភិបាល គួរ​ផ្ដល់​ថវិកា​ជាតិ​ដល់​ប្រព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៥%នៃ​ថវិកា​ជាតិ ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ផ្ដល់​សេវា​សាធារណៈ​ណា ដែល​រដ្ឋ​មិន​អាច​ប្រតិបត្តិការ​បាន និង​ជួយ​ក្នុង​កិច្ចការពារ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការ​បោះឆ្នោត អភិបាលកិច្ច​មូលដ្ឋាន ការ​ការពារ​បរិស្ថាន និង​ការ​បម្រែបម្រួល​អាកាសធាតុ។

រដ្ឋាភិបាល គួរ​ផ្ដល់​ថវិកា​ដល់​ប្រព័ន្ធ​សហគមន៍​ចំនួន១០% នៃ​ថវិកា​ជាតិ។ ថវិកា​ដែល​ត្រូវ​ផ្ដល់​ដល់​សហគមន៍​នោះ​រួមមាន អង្គការ​សហគមន៍ សមាគម ដូចជា​សមាគម​កសិករ សមាគម​មនុស្ស​ចាស់ សមាគម​យុវជន សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ សហគមន៍​ជនជាតិ​ដើម​ភាគតិច សហគមន៍​ដីធ្លី សមាគម​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍ សមាគម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា សមាគម​ស្ត្រី​បម្រើ​ការ​កន្លែង​កម្សាន្ត​សប្បាយ​ជាដើម។

រដ្ឋាភិបាល ក៏​គួរ​ផ្ដល់​ថវិកា​ដល់​ប្រព័ន្ធ​ឯកជន​ចំនួន១៥%នៃ​ថវិកា​ជាតិ ដើម្បី​ជួយ​ពង្រឹង​សហគ្រាស​ខ្នាត​តូច​និង​ខ្នាត​មធ្យម ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ក្រីក្រ និង​ជួយ​ដល់​សហជីព​ថ្នាក់​ជាតិ សហជីព​មូលដ្ឋាន និង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទូទាំង​ប្រទេស​កម្ពុជា។ ក្រុម​យុវជន​ដែល​ចង់​ក្លាយ​ជា​សហគ្រិន​វ័យក្មេង គួរ​ទទួល​បាន​កញ្ចប់​ថវិកា​ពី​រដ្ឋ​សម្រាប់​ការ​រៀបចំ​អាជីវកម្ម​ខ្នាត​តូច​របស់​ខ្លួន។

ចំណុច​មួយ​ទៀត ភាព​ជា​ដៃគូ​ជា​យុទ្ធសាស្ត្រ ទាំង​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ ទាំង​ថ្នាក់​សហគមន៍​ និង​យន្ត​ការ​​​ភាព​ជា​ដៃ​គូ រវាង​អង្គការ​សង្គម​ស៊ីវិល​និង​រដ្ឋ ត្រូវ​រៀបចំ​ឡើង​ដោយ​មាន​សេចក្ដី​សម្រេច​ចិត្តរួម យ៉ាង​ហោច​ណាស់​២ភាគ៣ និង​សមាជិក​ស្មើគ្នា​តាម​កូតា ព្រមទាំង​មាន​ប្រធាន​ប្ដូរ​វេន។

ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ថវិកា ត្រូវ​រៀបចំ​ឡើង​ដោយ​ផ្អែក​តាម​តម្រូវ​ការ​ជាក់ស្ដែង។ យន្តការ​នៃ​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត និង​យន្តការ​នានា​ត្រូវ​រៀបចំ​តាម​ការ​ឯក​ភាព​រវាង​ភាគី​ទាំងពីរ។ ក្រុម​ការងារ​ត្រូវ​រៀបចំ​ឡើង​ទៅ​តាម​តម្រូវការ​ចាំបាច់ និង​តាម​វិស័យ​នានា ដូចជា ក្រុម​ការងារ​សេដ្ឋកិច្ច ក្រុម​ការងារ​សង្គមកិច្ច ក្រុម​ការងារ​បរិស្ថាន ក្រុម​ការងារ​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​ក្រុម​ការងារ​ដទៃ​ទៀត។

ក្រុម​ការងារ​នេះ​មាន​បី​ថ្នាក់​គឺ ទី១ក្រុម​ការងារ​ថ្នាក់ជាតិ, ទី២.ក្រុម​ការងារ​ថ្នាក់​ក្រោម​ជាតិ និងទី៣.ក្រុម​ការងារ​ថ្នាក់ឃុំ សង្កាត់។

ចំពោះ​វេទិកា​សាធារណៈ​រវាង​រដ្ឋ និង​ប្រជាពលរដ្ឋ ឬ​អ្នក​តំណាងរាស្ត្រ និង​ប្រជា​ពលរដ្ឋ រដ្ឋាភិបាល គួរ​ប្រគល់​សិទ្ធិ ធនធាន​ទាំងស្រុង​ដល់​អង្គការ​សង្គម​ស៊ីវិល​ជា​អ្នក​ចាត់ចែង​រៀប​ចំ និង​គ្រប់គ្រង។

ចុង​ក្រោយ​រដ្ឋាភិបាល​ គួរ​ចាត់​វិធានការ និង​មាន​យុទ្ធនាការ​លើ​បញ្ជូន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ទៅ​ប្រទេស​ដើម​វិញ។ ករណី​ប្រទេស​​ថៃ​​​បញ្ជូន​កម្មករ​ខ្មែរនៅឆ្នាំ២០១៤។ ក្នុង​រយៈពេល​១ខែ ថៃ​បាន​បញ្ជូន​កម្មករ​ខ្មែរ​មក​វិញ ជាង​២០ម៉ឺន​នាក់។ រដ្ឋាភិបាល គួរ​រៀប​ចំ​យុទ្ធនាការ​បញ្ជូន ដោយ​មាន​ផែនការ​ច្បាស់លាស់ និង​មាន​ការ​សហការ​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ និង​ប្រទេស​ដើម​របស់​ជនជាតិ​នោះ។ ការ​បញ្ជូន​ត្រូវ​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស​ជា​សកល និង​កតិកា​សញ្ញា​ស្ដីពី​សិទ្ធិ​ជនភៀសខ្លួន និង​សេចក្ដី​ប្រកាស​អាស៊ាន​ស្ដីពី​ការ​ការពារ​ជនអន្តោប្រវេសន៍ និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

រដ្ឋាភិបាល គួរ​​រៀបចំ​វិមជ្ឈការ​ការងារ​ស្របច្បាប់ នៃ​ការ​ផ្ដល់​សញ្ជាតិ​ដល់​ប្រជាពលរដ្ឋ តាម​ភូមិ​នីមួយៗ​ក្នុង​ការ​ប្រជុំ ពិភាក្សា​លើ​លក្ខខ័ណ្ឌ​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ ឬ​មិន​គាំទ្រ​លើ​បុគ្គល​ណា​ម្នាក់​មុន​ចូល​​សញ្ជាតិ។ ប្រធាន​ភូមិ អនុ​ប្រធាន​ភូមិ ពលរដ្ឋ​តាម​ភូមិ អាច​រួមគ្នា​ពិភាក្សា និង​បោះឆ្នោត​ផ្ដល់ ឬ​មិន​ផ្ដល់​ឲ្យ​ជនជាតិ​ណា​ម្នាក់​បន្ត​ស្នាក់​នៅ ឬ​សុំ​ចូល​សញ្ជាតិ។ ក្រោយ​ពី​ការ​យល់​ព្រម​ហើយ រដ្ឋាភិបាល​អាច​ចុះ​ហត្ថលេខា​ជា​ក្រោយ មុន​នឹង​បញ្ជូន​ទៅ​ព្រះមហាក្សត្រ។ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម មិន​ងាយ​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនបរទេស​ណា​ម្នាក់​ឡើយ វៀរលែង​តែ​ផ្ដល់​ផល​ចំណេញ​ដល់​ប្រទេស​គេ ហើយ​ពលរដ្ឋ​បរទេស​នោះ ព្រម​ទទួល​យក​គ្រប់​បែបយ៉ាង​នូវ​អ្វី​ដែល​ច្បាប់​និង​បទដ្ឋាន​សង្គមជាតិ​បាន​កំណត់។

ចំណុច​ដែល​បាន​រៀបរាប់​ទាំង​​នេះ អាច​ជា​យុទ្ធសាស្ត្រ​សម្រាប់​គណបក្ស​កាន់​អំណាច យក​ទៅ​ពិចារណា ដើម្បី​អាច​បន្ត​គ្រប់​គ្រង​រដ្ឋាភិបាល​នៅ​អាណត្តិ​ក្រោយៗ​ទៀត៕

បញ្ជាក់៖ រាល់​គំនិត​យោបល់​នៅ​ក្នុង​អត្ថបទ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ ឬ​យោបល់​របស់​វិទ្យុ​អាស៊ីសេរី​ឡើយ។

4 comments:

Anonymous said...

You little dwarf Kem ley having a day dream. Do you dare to kneel down and kiss the cows dunk if cnrp got only 35 seats. I bet 10 000 dollars if want to. ..now do peoples believe your ash analyze stupid mouthpiece or peoples believed innocent like me .Mike

Anonymous said...

Cnrp are full of muckraker and pessimistic naive. A stubbornness extremists. If you believed Khmer are madness muckraker then I may believe the supper dwarf swines drunkard Kem ley. Mike

Anonymous said...

Amazing, very proud for Cambodia all star. We are Khmer a talented peoples. I can assure to you Khmer are a talented peoples.

back to kem ley. You try to tell cpp or to give advice to cpp right. Mostly you try to show up how smart you are. Right. ? It's a nature or a habits of too short and little dwarf people like you ley. Cpp gave land to every families since 1980 and educating peoples 30 years a go. ** neak jeis jreun bangrean neak jeis tech ** and the border raod was build since 2011. And the salary was increase minimum 25 per cent per years. ...and school was build every corner nation wide. ...** Sala rotrok sess ** school searching for student. ...now have you clearly see how perfect details cpp does. They are extremely smart. And now it clearly see how flawless and useless cnrp are aren't they. Mike

Anonymous said...

Khmerization and school of vice. I have no doubt in mind boths of you guy got a great wisdom and talent.

Your strong souls of nationalist, had forces you to act in full swing, I do worry Vietnam may swallow our nation and I nursing my mother's land like you do too..

Unfortunately, your pure nationalist was fluented and covered by a fake extremists pessimistic and a skilled manipulator politicians, right.

now you have to force yourself to be around or surrounded ( accept and yielded ) with a real muckraker swines peoples.

It's touch your original idea and your superiority very badly. It's a unfortunate for our nation that the enemies had sacked and killed most of our courageous and smartest heroes for thousands years and till today. .Isn't it true. Sir.

and we only have the most ash pessimistic naive peoples remaining..

I begging to boths of you sir. Khmerization and school of vice, please enlighten our peoples to Chang their thinking. To be self-learner and to be a brotherhood in everywhere we met our beloved khmer. ..now why can't you*

so far. Cnrp have damaged and ruined our loving spirits very badly. ..please Sir be a champ in reunion our skin like Israel does. .
Regards


Mike