A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 8 January 2016

លោក ហ៊ុន សែន លែង​ឲ្យ​មាន​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​ប្រធាន​បក្ស​នយោបាយ

លោក ហ៊ុន សែន លែង​ឲ្យ​មាន​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​ប្រធាន​បក្ស​នយោបាយ
ដោយ ប្រាជ្ញ ចេវ និង អ៊ុង សេរីវុទ្ធ
2016-01-07 rfa

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ខួប​៧​មករា លើក​ទី​៣៧ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Brach Chev

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឈប់​កំណត់​ថា ប្រធាន​គណបក្ស​នយោបាយ​ទាំងអស់​ត្រូវ​តែ​មាន​សញ្ជាតិ​តែ​មួយ​ទៀត​ហើយ បន្ទាប់​ពី​លោក​ចង់​ធ្វើ​ច្បាប់​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​នយោបាយ​មួយ​ចំនួន​កាន់​ទិដ្ឋាការ​រត់​ចោល​ស្រុក ឬ​បរទេស​អន្តរាគមន៍​មក​កម្ពុជា ពេល​មាន​រឿង​កើត​ឡើង។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ ក្នុង​ពិធី​ខួប​​៧​មករា លើក​ទី​៣៧ នៅ​ព្រឹក​ថ្ងៃ​ទី​៧ មករា ២០១៦។ លោក​អះអាង​ថា បក្ស​របស់​លោក​គឺ​ជា​បក្ស​ធំ នឹង​មិន​ខ្លាច​បក្ស​តូចៗ​ដទៃ ក្នុង​ការ​ប្រកួត​ប្រជែង​ពេល​បោះឆ្នោត​ឡើយ៖ «អ្នក​នយោបាយ​ទាំងអស់ ចង់​មាន​សញ្ជាតិ​១០ ក៏​អាច​ធ្វើ​ជា​ប្រធាន​បក្សនយោបាយ​​បាន​ដែរ»។

កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ លោក ហ៊ុន សែន ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​ច្បាប់​កំណត់​ប្រធាន​គណបក្ស​នយោបាយ និង​ស្ថាប័ន​មួយ​ចំនួន ឱ្យ​មាន​សញ្ជាតិ​តែ​មួយ ព្រោះ​បច្ចុប្បន្ន មាន​ច្បាប់​មួយ​រួច​ទៅ​ហើយ គឺ​ប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​តែ​ជា​សញ្ជាតិ​ខ្មែរ​តែមួយ៖ «អ៊ីចឹង​ត្រូវ​រៀបចំ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា ប្រធាន​តុលាការ​កំពូល អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល ត្រូវ​សញ្ជាតិ​ខ្មែរ​ទាំង​អស់ រាប់​អគ្គ​សវនករ ប្រធាន​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​សញ្ជាតិ​ខ្មែរ​ទាំង​អស់»។

យ៉ាងណា​ក៏​ដោយ មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច និង​តំណាងរាស្ត្រ​រដ្ឋសភា​បក្ស​នេះ លោក ឈាង វុន ក៏​បាន​ប្រកាស​គាំទ្រ​ច្បាប់​នេះ​ដែរ បើ​ច្បាប់​តម្រូវ​ឲ្យ​តំណាងរាស្ត្រ​មាន​សញ្ជាតិ​តែ​មួយ។ លោក​ថា លោក​សុខចិត្ត​លះបង់​សញ្ជាតិ​បារាំង​របស់​លោក ដើម្បី​ស្រប​តាម​ការ​ចង់​បាន​​របស់​ប្រមុខ​រដ្ឋាភិបាល។

ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​វិញ ហៅ​ការ​ប៉ុនប៉ង​ធ្វើ​ច្បាប់​បែប​នេះ​ថា ជា​ការ​រើសអើង ហើយ​គណបក្ស​លោក មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បែប​នេះ​ទេ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

1 comment:

Anonymous said...

ពួកឆ្កែ៧មករា ខំព្រុះដើម្បីយួន ខ្មែរអើយ ពួក៧មករាគួរប្រើខួរក្បាល អ្វីធ្វើដើម្បីយួន អ្វីធ្វើដើម្បីខ្មែរ គ្រាន់តែបុ៉ន្នឺងមើលមិនឃើញ យួនទន្ទ្រានចូលជិតដល់ក្រោយផ្ទះនៅផាស្រុក ខ្មែរគ្មានម្នាក់ទេ ដូចអាមួយក្បត់ជាតិឈ្មោះ អេង រិទ្ធី អានោះមែ៉ឪវាប្រហែលជាពូជក្បត់គ្រប់ដំណរ ដូចជា ហុ៊នសែន,ហេង សំរិន,ជា សីុម,សាយ ឈុំ,ជាម យៀប,ឈាង វុន,ផៃ សូីផាន,សុខ ទូច,ពួក ដំណាងរាស្ស បក្សប្រជាជន នឹងអ្នកគាំទ្រCPPទាំងអស់សុទ្ធតែជាពួកពូជក្បត់ជាតិតាំអពីអតីតកាលទាំងអស់ ។