ដោយ អ៊ុំ រង្សី
2016-01-16 rfa
![]() |
| ពលរដ្ឋមានជម្លោះដីមកពីភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តវ៉ាដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។ |
Typical reaction from those in power...If you can't silence them , threaten them with jail time..and if that still does not work ,then send in the bullies [ police /military ] beat them up and charge them with terrorism --- for wanting to overthrow the gov.
អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ លើកឡើងថា សកម្មភាពតវ៉ារឿងជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋមួយចំនួននៅភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺជាការទាមទារដោយខុសច្បាប់ ព្រោះពលរដ្ឋទាំងនោះបានទទួលយកគោលនយោបាយសំណងរបស់រដ្ឋាភិបាលរួចហើយ។ ទន្ទឹមគ្នានេះ អាជ្ញាធរព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់លើពលរដ្ឋ បើនៅចចេសតវ៉ារឿងជម្លោះដីធ្លីនេះបន្តទៀត។
អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ អះអាងថា ការព្រមានចាត់វិធានការច្បាប់លើពលរដ្ឋតវ៉ារឿងជម្លោះដីធ្លីនៅភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងគោលបំណងពង្រឹងគោលនយោបាយអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ និងរក្សាបាននូវប្រព័ន្ធសន្តិសុខជាតិតាមបណ្ដោយព្រំដែន។
ការលើកឡើងរបស់អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ នៅពេលនេះ ធ្វើឡើងនៅក្នុងសេចក្ដីប្រកាសដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែមករា។
សេចក្ដីប្រកាសនោះ អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ ឲ្យដឹងថា កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសថ្នាក់ជាតិ ដើម្បីដោះស្រាយការផ្លាស់ប្ដូរទីលំនៅរបស់ប្រជាពលរដ្ឋពីតំបន់អភិរក្សមកតាំងទីលំនៅភូមិថ្មី ឈ្មោះថា ភូមិធម្មជាតិសម្ដេចតេជោ ចំនួន ១.០៤៥គ្រួសារ។ ក្រុមការងារនេះមានសមាសភាពចូលរួមពីទីស្ដីការគណៈរដ្ឋមន្ត្រីអាជ្ញាធរជាតិប្រាសាទព្រះវិហារ អាជ្ញាធរខេត្តព្រះវិហារ គណៈបញ្ជាការ សមរភូមិទិសប្រាសាទព្រះវិហារ ព្រមទាំងក្រសួង និងស្ថាប័ននានា។
សេចក្ដីប្រកាសដដែលអះអាងបន្តថា ការផ្លាស់ប្ដូរនេះ កន្លងមករដ្ឋាភិបាលបានផ្ដល់គោលនយោបាយសំណង ដោយក្នុងមួយគ្រួសារទទួលថវិកា ២លានរៀល ឈើសម្រាប់សង់ផ្ទះចំនួន ៧,៥២ម៉ែត្រគូប ដីឡូត៍សម្រាប់សាងសង់ផ្ទះទំហំ ៥០ម៉ែត្រ គុណ ១០០ម៉ែត្រ ស័ង្កសី ៥០សន្លឹក និងដីសម្រាប់បង្កើនផលទំហំ ២ហិកតារ ហើយបានផ្ដល់ដីឡូត៍ សម្រាប់អភិវឌ្ឍន៍ ជូនគ្រួសារកងទ័ពចំនួន ២.០០០គ្រួសារផងដែរ។
លើសពីនេះ សេចក្ដីប្រកាសនេះ អាជ្ញាធរខេត្តព្រះវិហារ បានចោទគ្រួសាររបស់លោក ផាន់ ធឿន លោក កាន់ ងឹម និងលោក តិន ចន្ថា ដែលជាតំណាងពលរដ្ឋដឹកនាំតវ៉ាទាមទារកន្លងមក គឺជាមេខ្លោងក្នុងចលនាតវ៉ាទាមទារទៅកាន់តំបន់អភិរក្សចំណុចស្វាយជ្រំ នេះ បានទទួលយកគោលនយោបាយសំណងរួចហើយ។ ហេតុនេះ អាជ្ញាធរនឹងចាត់វិធានតាមច្បាប់ជាធរមានបើពលរដ្ឋណាម្នាក់នៅតែបន្តតវ៉ា។
ចំណែកឯតំណាងប្រជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋពីរនាក់ទៀត ដែលជាអាជ្ញាធរចោទថា ពលរដ្ឋដឹកនាំតវ៉ា និងបានទទួលយកគោលនយោបាយសំណងរួច លោក ផាន់ ធឿន ប្រតិកម្មចំពោះការចោទនេះថា គ្រួសារលោក និងពលរដ្ឋដែលតវ៉ា មិនធ្លាប់ទទួលបានសំណងនោះទេ។ លោកយល់ថា ការព្រមានរបស់អាជ្ញាធរពេលនេះ គឺជាចេតនាចង់គេចវេះ មិនដោះស្រាយបញ្ហាប៉ុណ្ណោះ៖ «ខ្ញុំមិនដែលទទួលបានសំណងណាមួយពីអាជ្ញាធរណាមួយនោះឡើយ គួរតែក្លាហានហ៊ានមកនិយាយជាមួយពលរដ្ឋផ្ទាល់ កុំគេចវេះបន្តទៀត»។
តំណាងអ្នកភូមិ និងជាអតីតមេភូមិនៅតំបន់ស្វាយជ្រំ ដែលអាជ្ញាធរចោទម្នាក់ទៀត លោក កាន់ ញឹម ឲ្យដឹងថា កន្លងមកពិតជាមានពលរដ្ឋមួយចំនួនបានទទួលយកគោលនយោបាយសំណងពីអាជ្ញាធរខេត្តដែលឲ្យដីទំហំ ៣០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ ក្នុងមួយគ្រួសារ ពីទីតាំងចាស់ជិត ១០គីឡូម៉ែត្រ។ ប៉ុន្តែការទទួលយកនេះជាការបណ្ដេញពលរដ្ឋចេញដោយបង្ខំ ម្យ៉ាងទីតាំងថ្មីនោះ ជាទីកន្លែងតំបន់ព្រៃ និងចម្ការមីន ហើយគ្មានហេដ្ឋារចនាសម្ពន្ធផងដែរ។
លោកអះអាងថា លោកមិនព្រួយបារម្ភចំពោះការព្រមាននេះនោះទេ ព្រោះរូបលោកផ្ទាល់មិនបានធ្វើខុសច្បាប់ដូចការចោទប្រកាន់នោះឡើយ៖ «បើពួកខ្ញុំខុសច្បាប់មែន ឲ្យច្បាប់គេចាប់គេចងខ្ញុំចុះ តែខ្ញុំមិនខ្លាចទេ ព្រោះខ្ញុំតវ៉ាដើម្បីផ្ទះសម្បែង និងដីសម្រាប់ក្រុមគ្រួសារខ្ញុំប៉ុណ្ណោះ»។
បញ្ហានេះ មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) លោក អំ សំអាត នៅតែស្នើឲ្យអាជ្ញាធរចុះត្រួតពិនិត្យតំបន់នោះ ដើម្បីឲ្យដឹងច្បាស់ថា តើស្ថានភាពនោះយ៉ាងណាខ្លះ ដើម្បីកុំឲ្យវិបត្តិដីធ្លីកាន់តែមានភាពតានតឹងបន្តទៀត។
តំណាងពលរដ្ឋទាំងអស់ដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី នៅតែអះអាងថា ការតវ៉ាទាមទាររបស់ពួកគេមិនខុសច្បាប់នោះទេ។ ពលរដ្ឋប្រកាន់ជំហរ នឹងបន្តស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធបន្តទៀត ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លុះណាមានដំណោះស្រាយជាក់លាក់ជូនពួកគាត់៕

2 comments:
Typical reaction from those in power...If you can't silence them , threaten them with jail time..and if that still does not work ,then send in the bullies [ police /military ] beat them up and charge them with terrorism --- for wanting to overthrow the gov.
គ្មានទេ គឺគ្មានសោះ ពីរឿងដោះស្រាយ គឺមានតែពីរឿង សំឡុត ចាប់ចង ដាក់គុក នឹងសម្លាប់ រដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហា ឬ រដ្ឋាភិបាលបង្កើតបញ្ហា នឹងប្រជាជន???
តែអាឡប់សុំសរសើរ ស្គូល អុស វ៉ៃ ដែលខំដាក់អត្ថបទ នឹងរឿងរ៉ាវ ទាំងអស់ ដោយសុទ្ធចិត្ត សុះសរសើរណា បានជាអាឡប់សរសើរព្រោះអាឡប់គ្រាន់តែអាន ក៍តាមមិនទាន់ទៅហើយ តែទោះជាយ៉ាងណា អាឡប់ ក៍វា ឬ លូនតាមដែរ សុះសរសើរណា ដោយស្មោះ
Post a Comment