A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 17 January 2016

"អ្នក​កែ​រូបថត​ភរិយា​លោក ហ៊ុន សែន មិន​អាច​ចូល​ស្រុក​​បាន​ទេ"

"អ្នក​កែ​រូបថត​ភរិយា​លោក ហ៊ុន សែន មិន​អាច​ចូល​ស្រុក​​បាន​ទេ"
ដោយ ប្រាជ្ញ ចេវ
2016-01-16 rfa

ប្រធាន​កាកបាទ​ក្រហម​កម្ពុជា និង​ជា​ភរិយា​នាយករដ្ឋមន្ត្រី អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ពេល​ចូល​រួម​ក្នុង​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev

***
Reader:

គ្រាន់តែរូបស្រីចង្រៃនេះបន្តិចវារកចាប់អ្នកកែរយកទៅដាក់គុក ប្រទេសសេរីដូចជាសហរដ្ឋ គេគូររូបឆាកកំផ្លែងអាយា៉ងអាក្រក់ តែគេមិនដែលរវល់បន្តិច គួរជាមុនស្សផ្ដាច់ការដូច បុ៉លពត នេះគឺជនអវិជ្ជារនាយករដ្ឋមុន្ត្រីខ្មែរ ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ថា នៅ​ពេល​នេះ​សមត្ថកិច្ច​ទទួល​តម្រុយ​មួយ​ដែល​អាច​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​កែ​រូប​ជើង​ភរិយា​លោក ហ៊ុន សែន។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ថា អ្នក​ប្រព្រឹត្ត​នោះ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ស្រុក​​គេ ព្រោះ​មិន​អាច​វិល​ចូល​ស្រុក​ខ្មែរ​វិញ​បាន។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា ជន​ដែល​កែ​រូប​ជើង​ភរិយា​របស់​លោក ហ៊ុន សែន ជា​បុគ្គល​មាន​សញ្ជាតិ​ពីរ និង​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​រស់​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា ជន​នោះ​កំពុង​រស់​នៅ​ប្រទេស​ណា សញ្ជាតិ​អ្វី​ខ្លះ ឬ​ក៏​ជា​បុរស ឬ​ស្ត្រី​ឡើយ។ លោក​បន្ត​ថា សមត្ថកិច្ច​កម្ពុជា កំពុង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol)  ដើម្បី​ធ្វើ​រឿង​នេះ៖ «»។

លោក ខៀវ សុភ័គ បន្ត​ថា ជន​ដែល​ប្រព្រឹត្ត​នោះ ជា​សកម្មជន​របស់​គណបក្ស​ប្រឆាំង។ ទាក់ទង​រឿង​នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​ក្រុម​ដឹកនាំ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​ផ្សព្វ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ ថា ទង្វើ​របស់​អ្នក​ប្រើ​ហ្វេសប៊ុក (Facebook) ដែល​កែ​រូប​ជើង​អ្នកស្រី ប៊ុន រ៉ានី ជា​មនុស្ស​គ្មាន​សីលធម៌ ប៉ុន្តែ​លោក​ក៏​យល់​ស្រប​ចំពោះ​វិធានការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ​ដែរ។ លោក​យល់​ថា ទង្វើ​របស់​អ្នកលេង​ហ្វេសប៊ុក ធ្វើ​មិន​ខុស​ច្បាប់​ទេ ហើយ​ទង្វើ​នោះ គួរ​សង្គម​ថ្កោលទោស មិន​មែន​ច្បាប់​ជា​អ្នក​ថ្កោលទោស​ទេ៖ «»។



​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ បន្ទាប់​ពី​គេហទំព័រ​ហេ្វសប៊ុក បាន​បង្ហោះ​រូប​លំហែ​កម្សាន្ត​ជុំ​គ្រួសារ​នៅ​លើ​ឆ្នេរ​ខ្សាច់​មាត់​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក បាន​កែ​រូប​ភរិយា​របស់​លោក​ពី​រូប​ឈរ​ធម្មតា ទៅ​ជា​ឈរ​មិន​សមរម្យ។ លោក ហ៊ុន សែន ហៅ​ទង្វើ​នេះ​ថា គឺ​ជា​មនុស្ស​មក​ពី​គណបក្ស​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន និង​សកម្មជន​បក្ស​ប្រឆាំង។

នាយក​ប្រតិបត្តិ​នៃ​ក្លឹប​អ្នក​កាសែត លោក ឆាយ សុផល គាំទ្រ​ការ​ចាត់​វិធានការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ។ ទោះ​បែប​នេះ​ក្ដី លោក​យល់​ថា សមត្ថកិច្ច​ត្រូវ​ចាត់​ការ​ទៅ​លើ​រឿង​គ្រប់​ករណី មិន​រង់​ចាំ​តែ​ករណី​ភរិយា​របស់​លោក ហ៊ុន សែន ទេ៖ «»។

ការ​កែ​រូប​លោក ហ៊ុន សែន លោក សម រង្ស៊ី ឬ​រូប​លោក កឹម សុខា ហើយ​ដាក់​លើ​បណ្ដាញ​សង្គម មិន​មែន​ជា​រឿង​ថ្មី​នៅ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ថ្មី​នោះ គឺ​លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​ទៅ​អ្នក​លេង​ហ្វេសប៊ុក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោក។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា តុលាការ​ខេត្ត​កំពង់ធំ បាន​សម្រេច​ឃុំ​ខ្លួន​យុវជន​ដែល​គំរាម​សម្លាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ពន្ធនាគារ​យុវជន​ម្នាក់​ដែល​ជា​ជនសង្ស័យ​គំរាម​សម្លាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​ហ្វេសប៊ុក (Facebook) ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ចំនួន ២​ករណី គឺ​ករណី​គំរាម​សម្លាប់ និង​ការ​ប្រមាថ៕

5 comments:

Anonymous said...

គ្រាន់តែរូបស្រីចង្រៃនេះបន្តិចវារកចាប់អ្នកកែរយកទៅដាក់គុក ប្រទេសសេរីដូចជាសហរដ្ឋ គេគូររូបឆាកកំផ្លែងអាយា៉ងអាក្រក់ តែគេមិនដែលរវល់បន្តិច គួរជាមុនស្សផ្ដាច់ការដូច បុ៉លពត នេះគឺជនអវិជ្ជារនាយករដ្ឋមុន្ត្រីខ្មែរ ។

Anonymous said...

I guess you don't publish my comment about bun rany because it is too raw. I understand that Khmerization has its own reputation to keep.
By the way, do you want a different version?. Well I had better not.cheers

Anonymous said...

I'm still amazed at how dumb people are by posting thing on facebook... that site got a jump start with CIA fund..and all gov around the world use that site to monitor people 's thought and actions... even criminals are using that site to plan their actions...they know everything about 'you' and where you live [ because all phone carriers are willingly providing infos about customers to gov , some even took money from the gov to track users and keep record about them --proven AT&T, verizon etc...]

Anonymous said...

Don't believe it. FBI works for the US people, not for any government besides the US.
Please read the US law.

Anonymous said...

I did not see any role of FBI that helps Hun Sen government to take action against a person.
Currently , the FBI's top priorities are:[9]

Protect the United States from terrorist attacks
Protect the United States against foreign intelligence operations and espionage
Protect the United States against cyber-based attacks and high-technology crimes
Combat public corruption at all levels
Protect civil rights
Combat transnational/national criminal organizations and enterprises
Combat major white-collar crime
Combat significant violent crime
Support federal, state, local and international partners
Upgrade technology to successfully perform the FBI's mission