A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 12 December 2015

លោក ទៀ បាញ់ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម

លោក ទៀ បាញ់ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម
ដោយ យាង សុជាមេត្តា
2015-12-11 rfa

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស វៀតណាម​ពី​ថ្ងៃទី១១ ដល់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ។

សេចក្ដី ​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ ចុះ​ថ្ងៃ​ទី១០ ខែ​ធ្នូ ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ទៀ បាញ់ ទៅ​កាន់​ប្រទេស​វៀតណាម​ពេល​នេះ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ របស់​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ប្រទេស​វៀតណាម។

សេចក្ដី ​ប្រកាស​ព័ត៌មាន ឲ្យ​ដឹង​បន្ត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ទៀ បាញ់ និង​សមភាគី​វៀតណាម គ្រោង​នឹង​ជួប​ប្រជុំ​ទ្វេភាគី និង​ចុះ​ហត្ថលេខា​លើ​ផែនការ​កិច្ចសហប្រតិបត្តិការ ឆ្នាំ​២០១៦ រវាង​ក្រសួង​ការពារជាតិ នៃ​ប្រទេស​ទំាងពីរ។

លោក ទៀ បាញ់ ក៏​នឹង​ទៅ​ទស្សនា​បញ្ជា​ការដ្ឋាន​កង​វរសេនាតូច រថ​ពាស​ដែក​លេខ៤៧​របស់ វៀតណាម ក្នុង​រដ្ឋធានី​ហាណូយ (Hanoi) ព្រមទាំង​ទៅ​សួរ​សុខ​ទុក្ខ​សិក្ខាកាម​កង​យោធពល ខេមរភូមិន្ទ ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ។

ដំណើរ​ ទៅ​កាន់​ប្រទេស​វៀតណាម​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​នេះ គឺ​នៅ​បន្ទាប់​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ជួប​ជា​បន្តបន្ទាប់​ជាមួយ​មន្ត្រី​របស់​វៀតណាម ដូចជា​ជំនួប​រវាង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម និង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម កាល​ពី​ខែ​តុលា ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន ជាមួយ​ប្រធាន​គណ​ចលនា​មហាជន​បក្ស​កុម្មុយនិស្ត​វៀតណាម កាល​ពី​ដើម​ខែ​វិច្ឆិកា។

កាល​ពី​ខែ​តុលា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ​ក៏​បាន​យាង បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ចំនួន​៤​ថ្ងៃ​ផង​ដែរ៕

1 comment:

Anonymous said...

ពួកកញ្ជះត្រូវបានហៅទៅជួបចៅហា្វយមុនដំណាច់ឆ្នាំ២០១៦ ដើមកបីទទួលផែនការសំរាប់ឆ្នាំថ្មីនៃបច្ចេកទេសសំលាប់ប្រជាពលរដ្ឋខ្មែរក្នុងវិធីទំនើបបំផុត ។