A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 12 December 2015

ក្រសួង​មហាផ្ទៃ​ប្រតិកម្ម​នឹង​សម្ដី​លោក ឱម យ៉ិនទៀង រឿង​អំពើ​ពុក​រលួយ

ក្រសួង​មហាផ្ទៃ​ប្រតិកម្ម​នឹង​សម្ដី​លោក ឱម យ៉ិនទៀង រឿង​អំពើ​ពុក​រលួយ
ដោយ ប្រាជ្ញ ចេវ
2015-12-11rfa

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​វាយ​តម្លៃ និង​ត្រួត​ពិនិត្យ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ ពុករលួយ នៅ​ថ្ងៃ​ទី​៩ តុលា ឆ្នាំ​២០១៣។
RFA

ក្រសួង​មហាផ្ទៃ ប្រតិកម្ម​នឹង​សម្ភី​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថា បាន​ប្រើ​ពាក្យ​ធ្ងន់ធ្ងរ​ខ្លាំង​ដែល​ហាក់​បី​ដូចជា​មើល​រំលង​ការ​បំពេញ​ការងារ​របស់​ក្រសួង​នៅ​ពេល​កន្លង​មក។ ប្រតិកម្ម​នេះ បន្ទាប់​ពី​លោក ឱម យ៉ិនទៀង ថ្លែង​ថា លោក​នឹង​ប្រើ​ច្រាស​ដែក​ដុះ​ក្អែល​នគរបាល​អត្តសញ្ញាណ​ប័ណ្ណ និង​នគរបាល​ចរាចរណ៍​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថា លិខិត​របស់​លោក​មិន​មែន​ជា​អាយ៉ៃ​ឆ្លើយ​ឆ្លង ចង់​បាន​ការ​ឆ្លើយ​តប​ពី​លោក ឱម យ៉ិនទៀង ប៉ុន្តែ​លោក​គ្រាន់តែ​ចង់​ប្រាប់​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ថា​ការ​ប្រើ​ពាក្យ​បែប​នេះ គឺ​មាន​ន័យ​ថា នគរបាល​ក្រសួង​មហាផ្ទៃ ពុករលួយ​ដុះ​ស្នឹម។

លោក ខៀវ សុភ័គ មិន​បដិសេធ​ថា គ្មាន​នគរបាល​ពុករលួយ​នៅ​ក្រសួង​មហាផ្ទៃ នោះ​ទេ ប៉ុន្តែ​លោក​ថា ​មាន​បុគ្គល​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ៖ «»។

​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ បាន​ដក​ស្រង់​សម្ដី​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង និយាយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ និង​អន្តរជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ថា នគរបាល​អត្តសញ្ញាណ​ប័ណ្ណ និង​នគរបាល​ចរាចរណ៍​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ លោក​នឹង​ប្រើ​ច្រាស​ដែក​ដុស​សំអាត​បញ្ហា​នេះ។

​លិខិត​ដដែល​បាន​ឆ្លើយ​តប​ថា កន្លង​មក​ក្រសួង​បាន​ចាត់​វិធានការ​រដ្ឋបាល និង​ផ្លូវ​ច្បាប់​ចំពោះ​នគរបាល​ដែល​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី ប្រាសចាក​ក្រមសីលធម៌​មន្ត្រី​រដ្ឋបាល​សាធារណៈ និង​វិន័យ​កងកម្លាំង​នគរបាល។

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ។

​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល យល់​ថា ការ​ចេញ​មុខ​បកស្រាយ​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ ឬ​ការ​រក្សា​ភាព​ស្ងប់ស្ងៀម មិន​មែន​ជា​រឿង​សំខាន់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ការងារ​លើ​អ្វី​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លើក​ឡើង។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​ករណី​ពុករលួយ​រូប​នេះ យល់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លុយ​ជ្រៅ​រឿង​ពុករលួយ​ធំៗ ដែល​បំផ្លាញ​លុយ​ជាតិ​រាប់​លាន​ដុល្លារ៖ «»។

​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ លោក ឱម យ៉ិនទៀង បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រសួង​មហាផ្ទៃ ត្រូវ​បាន​ពលរដ្ឋ​ប្ដឹង​ជាង​គេ​ពី​ករណី​ពុករលួយ ហើយ​ចំណាត់ថ្នាក់​លេខ​ពីរ​ក្រសួង​អប់រំ និង​ស្ថាប័ន​តុលាការ​ស្វិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៣៕

1 comment:

Anonymous said...

មើលទៅបក្សពួកហុ៊នសែនមានបំណងកំចាត់លោកសខេងទៀតហើយ ព្រោះ ស ខេងជាមនុស្សម្នាក់ដែលសែសសល់ពីពូជជា សីុម ហុ៊នសែននៅតែមិនទុកចិត្តនៃឬស្សគល់ ដែលសល់ពីជាសុីម ប្រហែលជាគេចង់ជីកយកឬស្សអោយអស់ ដូចរឿងចិនកង់ហ្វ៊ូ ដែលនហ៊ុនសែនបានរៀបចំប្រទាក់ក្រលាគ្រប់សដ្ឋាប័ណ្ណ ទោះជាផ្នែកសង្សក៏ដោយ ដូចជា សម្ដេចសង្ស ឡុង ងែ់ត ជាអតីតជនពាលាកាលពីកាលពីគ្រហស្ស ហើយហុ៊នសែនបានបំបួសអោយធ្វើជាស្ដេចសង្សសំរាប់គ្រប់គ្រងផ្នែកបព្វជិត ។