ដោយ ប្រាជ្ញ ចេវ
2015-12-19 rfa
![]() |
| ញ្ជាំងអគារប៊ូឌីង ក្រោយពីសាលាក្រុងបញ្ជាឲ្យលុបរូបគំនូរចេញ។ រូបថតថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥។
RFA/Brach Chev
|
សាលារាជធានីភ្នំពេញ សុំមិនឆ្លើយតបចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលចង់ឲ្យមានការលាបពណ៌អគារប៊ូឌីង ទាំងមូល ឲ្យមានភាពស្រស់ស្អាតឡើងវិញ។
ការឆ្លើយតបរបស់សាលារាជធានីភ្នំពេញ នៅពេលនេះ បន្ទាប់ពីលោក ខៀវ កាញារីទ្ធ សរសេរនៅទំព័រហ្វេកប៊ុក (Fecebook) ផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី១៨ ខែធ្នូ ថា "បើជ្រុលលុបរូបនៅលើជញ្ជាំងអគារប៊ូឌីងដ៏កញ្ចាស់អ៊ីចឹងហើយ សុខចិត្តលាបពណ៌អគារប៊ូឌីង ដើម្បីឲ្យបានស្អាតទីក្រុង"។
ថ្លែងឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី១៩ ខែធ្នូ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថា លោកមិនធ្វើអត្ថាធិប្បាយលើការយល់ឃើញរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាននោះទេ។ ទោះបែបនេះក្តី លោកថា ប្រសិនបើមានការចង់លាបពណ៌លើអាគារប៊ូឌីង ត្រូវស្នើសុំមកសាលារាជធានីភ្នំពេញ ជាមុនសិន៖ «អូ! មិនមានមតិយោបល់លើហ្វេសប៊ុករបស់គាត់ទេ (រដ្ឋមន្ត្រីក្រសួងព័ត៌មាន) ព្រោះជាការបញ្ចេញមតិយោបល់រៀងៗខ្លួន ណាមួយរឿងនេះជារឿងកន្លងហួសទៅហើយ»។
ប្រតិកម្មរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅពេលនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានលុបរូបមួយផ្ទាំងដ៏ធំនៅលើជញ្ជាំងអគារប៊ូឌីង ផ្នែកខាងជើង រូបស្ត្រីដេរប៉ាក់កាលពីថ្ងៃទី១៦ ខែធ្នូ ដែលគូសដោយវិចិត្រករជនជាតិអាមេរិក។ សាលាក្រុងប្រើវិធានការនេះដោយសំណាងថា អ្នកគូសមិនបានសុំការអនុញ្ញាតជាមុន។ យ៉ាងណា ការលុបរូបនោះចោលទទួលបានការរិះគន់ច្រើនជាងការស្វាគមន៍ពីពលរដ្ឋ៕

1 comment:
The picture was a Khmer lady face, and not related of any thing to his fascist regime . If this picture depict Yuon face or Yuon or CPP ideology, they may not viciously erased it like this .
Post a Comment