A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 20 December 2015

ក្រុម​ការងារ​បក្ស​ប្រឆាំង​គ្រោង​ជួប​សង្គម​ស៊ីវិល​​ពិភាក្សា​អំពី​​សេចក្ដី​ព្រាង​ច្បាប់​សហជីព

ក្រុម​ការងារ​បក្ស​ប្រឆាំង​គ្រោង​ជួប​សង្គម​ស៊ីវិល​​ពិភាក្សា​អំពី​​សេចក្ដី​ព្រាង​ច្បាប់​សហជីព
ដោយ ប្រាជ្ញ ចេវ
2015-12-19 rfa
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។
RFA/Tha Kitya

ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្កើត​ដើម្បី​ពិនិត្យ និង​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព គ្រោង​ជួប​សហជីព និង​សង្គម​ស៊ីវិល មុន​នឹង​ជួប​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​បង្ហាញ​សមាសភាព​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​នៅ​ឡើយ​ទេ។

គម្រោង​ជួប​ភាគី​ពាក់ព័ន្ធ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ដើម្បី​ចង់​ដឹង​បន្ថែម​ទៀត​ពី​ភាព​មិន​ប្រក្រតី​នៃ​ច្បាប់​សហជីព ដើម្បី​យក​ទៅ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រុម​ការងារ​ចំពោះ​កិច្ច​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាសភាព​មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​ទាំង ៥​រូប គឺ​លោក សុន ឆ័យ អ្នកស្រី កែ សុវណ្ណរតន៍ លោក អ៊ូ ច័ន្ទឫទ្ធិ កែវ ភារម្យ និង​លោក ឃី សុខរិទ្ធ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ថា ក្រុម​ការងារ​លោក​គ្រោង​ជួប​សហជីព សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​ថា អាយឡូ (ILO) នៅ​ចុងខែ​ធ្នូ ឬ​ដើមខែ​មករា ឆ្នាំ​២០១៦ ហើយ​កន្លង​មក​លោក​ធ្លាប់​ទទួល​បាន​សំណើ​ខ្លះៗ​ពី​សហជីព​ដែរ។ លោក​បន្ត​ថា ការ​កែប្រែ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ជា​រឿង​ចាំបាច់ ព្រោះ​ច្បាប់​នេះ មិន​បាន​ការពារ​កម្មករ​ទេ៖ «»។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ លោក ហ៊ុន សែន បញ្ជា​ឲ្យ​លោក ស ខេង រៀបចំ​បង្កើត​គណៈកម្មាធិការ​ចំពោះ​កិច្ច​ដែល​មាន​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ជា​ប្រធាន។ ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា លោក​មិន​ទាន់​បាន​ដឹង​ពី​សមាសភាព​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឡើយ​ទេ។ ទោះ​បែប​នេះ​ក្តី លោក​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព គ្មាន​អី​ដែល​ត្រូវ​កែប្រែ​ច្រើន​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​ធ្វើ​បាន​ល្អ​គ្រប់​លក្ខណៈ​ទៅ​ហើយ៖ «»។



សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ ដែល​មាន ១៧​ជំពូក និង ១០០​មាត្រា មាន​វិសាលភាព​គ្របដណ្ដប់​លើ​សហគ្រាស​គ្រឹះស្ថាន និង​ជន​ទាំង​ឡាយ​ណា​ដែល​ស្ថិត​នៅ​ក្នុង​សហគ្រាស ឬ​គ្រឹះស្ថាន​ក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​ការងារ។ សេចក្ដី​ព្រាង​ច្បាប់​នេះ រង​ការ​រិះគន់​ថា មាន​លក្ខណៈ​គាបសង្កត់​ដល់​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព។

​ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក គង់ អាទិត្យ ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​យ៉ាង​ហោច​ណាស់​ត្រូវ​កែប្រែ​មាត្រា​ជាង ១០ ដែល​ចំណុច​មិន​ប្រក្រតី​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​កម្មករ និង​សហជីព។ លោក​បន្ត​ថា លោក​មិន​សូវ​មាន​ជំនឿ​ថា គណៈកម្មការ​ចំពោះ​កិច្ច​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​កែប្រែ​អ្វី​បាន​នោះ​ទេ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​គ្មាន​ឆន្ទៈ​ក្នុង​ការ​កែប្រែ​សេចក្ដី​ព្រាង​ច្បាប់​នេះ៖ «»។

កាល​ពី​ពេល​ថ្មីៗ​នេះ សហជីព​កម្មករ​ធំៗ​ជាង ២០ បាន​រួម​គ្នា​ដាក់​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្នើ​សុំ​ជួប​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដែល​ជា​កង្វល់​របស់​សហជីព ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ការ​រិះគន់ ការ​ផ្ដល់​គំនិត​នានា​របស់​អ្នក​ពាក់ព័ន្ធ៕

No comments: