ដោយ អ៊ុង សេរីវុទ្ធ
2015-12-21 rfa
![]() |
| លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ថ្លែងនៅក្នុងសន្និសីទកាសែត នាស្នាក់ការបក្សរបស់លោក នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥។
RFA/Tha Kitya
|
ប្រធានគណបក្សអំណាចខ្មែរដាក់ពាក្យប្ដឹងលោក ហោ ណាំហុង ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ធ្នូ ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីលោក ហោ ណាំហុង មិនបានសុំទោសប្រធានបក្សនេះជាសាធារណៈ។
ក្នុងពាក្យបណ្ដឹងរបស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ចាត់ទុកលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ដែលថាសកម្មជនរបស់លោកបានប្រព្រឹត្តិអំពើភេរវកម្ម គឺជារឿងមិនពិត និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គណបក្សអំណាចខ្មែរ ដោយពាក្យបណ្ដឹងនេះ ទាមទារសំណងជំងឺចិត្ត ៥០០លានរៀល សម្រាប់ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។
រឿងក្ដីក្ដាំនេះ កើតឡើងនៅបន្ទាប់ពីលោក ហោ ណាំហុង បានលើកឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ថា គណបក្សអំណាចខ្មែរ មានសមាជិកជាភេរវករ។
លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាលើកលែងទោសកាលពីខែកក្កដា ដើម្បីអនុញ្ញាតឲ្យបន្តប្រឡូកនយោបាយក្នុងមាតុភូមិកម្ពុជាវិញ នៅបន្ទាប់ពីលោកត្រូវបានតុលាការផ្ដន្ទាទោសកំបាំងមុខដាក់ពន្ធនាគារ ៧ឆ្នាំ កាលពីខែមករា ឆ្នាំ២០១៥ ពីបទរួមគំនិតក្បត់ជាតិ និងរារាំងអ្នកបោះឆ្នោត។
កាលពីថ្ងៃទី១៨ ខែធ្នូ លោក សួន សេរីរដ្ឋា អះអាងថា លោកនឹងមិនប្ដឹងលោក ហោ ណាំហុង ទេប្រសិនបើលោក ហោ ណាំហុង ចេញសេចក្ដីថ្លែងការណ៍សុំទោសជាសាធារណៈ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...

No comments:
Post a Comment