“កម្ពុជាមិនទាន់អាចខួងយកធនធានប្រេងបានរហូតដល់ក្រោយឆ្នាំ២០១៨"
ដោយ សាន សែល
2015-12-19 rfa
ការ
សិក្សាស្រាវជ្រាវថ្មីដែលមានចំណងជើងថា
"ក្ដីរំពឹងចំណូលប្រេងសម្រាប់កម្ពុជា" បង្ហាញថា
កម្ពុជានៅមិនទាន់អាចខួងយកធនធានប្រេងកាតបានទេ
រហូតដល់ក្រោយឆ្នាំ២០១៨ ដោយសារភាគីក្រុមហ៊ុន និងរដ្ឋាភិបាល
មិនទាន់ចរចាត្រូវគ្នាលើការបែងចែកផលចំណេញ ហើយម្យ៉ាងទៀត
ដោយសារតម្លៃប្រេងទៅទីផ្សារអន្តរជាតិ
កំពុងបន្តធ្លាក់ថ្លៃដែលមិនអាចផ្ដល់ផលចំណេញដល់ការវិនិយោគនេះ។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ធនធានសម្រាប់ការ
អភិវឌ្ឍ (Resources for Development Consulting)
សហការជាមួយអង្គការអុកស្វាម អាមេរិក (Oxfam America)
និងសម្ព័ន្ធកម្ពុជា ដើម្បីតម្លាភាពចំណូលធនធានអះអាងថា
ការបូមប្រេងក្នុងឈូងសមុទ្រប្លុកអេ របស់ប្រទេសកម្ពុជា
នៅទ្រឹងរហូតក្រោយឆ្នាំ២០១៨ ដោយសារភាគីរដ្ឋាភិបាល និងក្រុមហ៊ុន
រកចំណុចរួមគ្នាលើនីតិវិធីនៃការបែងចែកផលចំណេញមិនទាន់ឃើញ។
ប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ធនធានសម្រាប់ការអភិវឌ្ឍ
ដែលមានមូលដ្ឋាននៅប្រទេសកាណាដា លោក ដុន ហបប៊ឺត (Don Hubert)
មានប្រសាសន៍ថា
ប្រាក់ចំណូលដែលរដ្ឋាភិបាលអាចទទួលបានពីការបូមប្រេង
អាស្រ័យលើទំហំការផលិត ការឡើងចុះនៃថ្លៃប្រេង ការចំណាយលើផលិតកម្ម
និងនីតិវិធីនៃការដកពន្ធ។
អ្នកនាំ
ពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្ដធារ៉ា
យល់ស្របនឹងការរកឃើញនេះ។ លោកគូសបញ្ជាក់ថា ភាគីរដ្ឋាភិបាល
និងក្រុមហ៊ុន គ្រីស អ៊ីនណឺជី (Kris Energy)
កំពុងខ្វែងគំនិតគ្នាលើការបែងចែកផលចំណេញអស់រយៈពេលច្រើនឆ្នាំមក
ហើយ៖ «ទីមួយទាក់ទងនឹងរបបសារពើពន្ធ ការកំណត់ពន្ធដារ ពន្ធអាករផ្សេងៗ។
ទីពីរផ្នែកចំណូលមិនមែនសារពើពន្ធ
ដែលពាក់ព័ន្ធនឹងរបបនឹងការដាក់កំហិតទៅលើការអនុញ្ញាតឲ្យមានការ
ចំណាយប្រេង»។
ដំបូងឡើយ ក្រុមហ៊ុន គ្រីស អ៊ីនណឺជី
ដែលបានទិញសិទ្ធិវិនិយោគលើគម្រោងបូមប្រេងក្នុងប្លុកអេ
ពីក្រុមហ៊ុន ឆេវរ៉ុន (Chevron) បានប៉ាន់ប្រមាណថា ត្រឹមឆ្នាំ២០១៨
ក្រុមហ៊ុននឹងអាចចាប់ផ្ដើមបូមប្រេងពីអណ្ដូងប្រេងក្រោមបាតសមុទ្រ
កម្ពុជា ដែលសង្ឃឹមថា នឹងអាចបូមបានប្រេង ៧០០លានបារ៉ែល (១បារែល=
១១៩,២៤លីត្រ)។
នៅពេលនោះ ប្រសិនបើប្រេងថ្លៃ
៧០ដុល្លារក្នុងមួយបារ៉ែល
រដ្ឋាភិបាលអាចទទួលបានផលជាទឹកប្រាក់ប្រមាណ ១០០លានដុល្លារ
ក្នុងរយៈពេល ៦ឆ្នាំ នៃប្រតិបត្តិការខួងប្រេង ៦ឆ្នាំដំបូង ឬទទួលបាន
១២៥លានដុល្លារ ប្រសិនបើប្រេងឡើងថ្លៃដល់
៩០ដុល្លារក្នុងមួយបារ៉ែល។ ក៏ប៉ុន្តែ
បើតាមក្រុមហ៊ុនផ្ដល់ទិន្នន័យឈ្មោះ Statista Inc.
តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ
កំពុងបន្តធ្លាក់ចុះក្នុងរយៈពេលឆ្នាំចុងក្រោយ ដែលធ្លាក់ចុះពី
១០៩.៤៥ដុល្លារក្នុងមួយបារ៉ែល នៅឆ្នាំ២០១២ មកត្រឹម
៥២ដុល្លារនៅឆ្នាំ២០១៥។
ការសិក្សាស្រាវជ្រាវរបស់
ក្រុមហ៊ុនប្រឹក្សាយោបល់ពីធនធានសម្រាប់ការអភិវឌ្ឍ អង្គការអុកស្វាម
អាមេរិក និងសម្ព័ន្ធកម្ពុជា ដើម្បីតម្លាភាពចំណូលធនធានសន្និដ្ឋានថា
ក្រុមហ៊ុនរុករកប្រេងនិងរដ្ឋាភិបាល មិនអាចទទួលបានផលចំណេញនោះទេ
ប្រសិនបើតម្លៃប្រេងធ្លាក់ក្រោម ៧០ដុល្លារក្នុងមួយបារ៉ែល។
លោក
ដុន ហបប៊ឺត ថ្លែងថា តម្លៃប្រេងលើទីផ្សារអន្តរជាតិ គឺពិបាកព្យាករ។
យ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន ស៊ី.អិន.ប៊ី.ស៊ី (CNBC)
តម្លៃប្រេងលើទីផ្សារអន្តរជាតិ អាចធ្លាក់ដាំក្បាលចុះដល់
២០ដុល្លារក្នុងមួយបារ៉ែល នៅឆ្នាំ២០១៦ មុននឹងអាចងើបឡើងវិញបាន៕
No comments:
Post a Comment