A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 13 December 2015

ស្ត្រី​ខ្មែរ​៨​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ចិន​និង​ម៉ាឡេស៊ី

ស្ត្រី​ខ្មែរ​៨​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ចិន​និង​ម៉ាឡេស៊ី
ដោយ អ៊ុង សេរីវុទ្ធ
2015-12-11 rfa
ពលការិនី ៤​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

នារី​ខ្មែរ ៨​នាក់ ត្រូវ​បាន​ស្ថានទូត​ខ្មែរ​នៅ​បរទេស​ជួយ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ចិន ដើម្បី​នាំ​មក​កម្ពុជា​វិញ។

​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ឲ្យ​ដឹង​ថ្ងៃ​ទី​១១ ខែ​ធ្នូ ថា នារី​ខ្មែរ​ទាំង ៨​រូប​នោះ មាន ៥​រូប​ត្រូវ​បាន​ចាញ់​បោក​មេខ្យល់ និង​តាម​រយៈ​ក្រុមហ៊ុន​បម្រើ​តាម​ផ្ទះ និង​ជា​អ្នក​បោសសម្អាត​នៅ​ប្រទេស​ម៉ាឡេស៊ី។ ចំណែក​នារី ៣​នាក់​ទៀត ត្រូវ​បាន​មេខ្យល់​បោក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន។

​ក្រុម​នារី​ពី​ប្រទេស​ម៉ាឡេស៊ី នឹង​ត្រឡប់​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឯ​ក្រុម​នារី​ពី​ប្រទេស​ចិន នឹង​ត្រឡប់​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ធ្នូ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

របាយការណ៍​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិ​អន្តរជាតិ បង្ហាញ​ថា មាន​នារី​ខ្មែរ​ចំនួន ៨០​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ចិន និង​ចំនួន ៣៨​នាក់ បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី គិត​ពី​ខែ​មករា ឆ្នាំ​២០១៥ ដល់​បច្ចុប្បន្ន៕

No comments: