A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 13 December 2015

របាយការណ៍៖ ការ​គំរាមកំហែង​អ្នក​សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១៥​មាន​ការ​កើន​ឡើង

របាយការណ៍៖ ការ​គំរាមកំហែង​អ្នក​សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១៥​មាន​ការ​កើន​ឡើង
ដោយ អ៊ុំ រង្សី
2015-12-12 rfa
វេទិកា​និពន្ធ​នាយក​លើក​ទី​១២ ស្ដីពី​ការ​កើន​ឡើង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ (Online) និង​ការ​គំរាមកំហែង​កម្មសិទ្ធិ​បញ្ញា ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Um Raingsy

របាយការណ៍​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា បង្ហាញ​ថា ការ​គំរាមកំហែង​មក​លើ​អ្នក​សារព័ត៌មាន​មាន​ការ​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ មាន​ចំនួន​រហូត ១២​ករណី។ ចំនួន​នេះ​កើន​ឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ដែល​មាន​តែ ៤​ករណី​ប៉ុណ្ណោះ។ ទន្ទឹម​គ្នា​នេះ តំណាង​អ្នក​សារព័ត៌មាន​ព្រួយ​បារម្ភ​ថា ការ​បន្ត​គំរាមកំហែង​អ្នក​សារព័ត៌មាន​នឹង​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​សារព័ត៌មាន​ពេល​ចុះ​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ។

របាយការណ៍​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​នៃ​ការ​គំរាមកំហែង​មក​លើ​អ្នក​សារព័ត៌មាន​ដែល​កើត​ឡើង​រហូត ១២​ករណី ក្នុង​ឆ្នាំ​២០១៥ នោះ។ ក្លឹប​អ្នក​កាសែត​រក​ឃើញ​ថា អ្នក​យក​ព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា ត្រូវ​រង​នូវ​ការ​វាយដំ ឬ​ត្រូវ​គេ​ហាមឃាត់ ឬ​ចាប់​ឃាត់​ខ្លួន​មួយ​រយៈ រួម​ទាំង​ការ​ដក​ហូត​ម៉ាស៊ីន​ថត​សំឡេង និង​ថតរូប និង​ការ​រារាំង​មិន​ឲ្យ​អ្នក​សារព័ត៌មាន​បំពេញ​ការងារ​របស់​ពួកគេ​បាន​ជាដើម។

របាយការណ៍​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​វេទិកា​និពន្ធ​នាយក​លើក​ទី​១២ ស្ដីពី​ការ​កើន​ឡើង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ (Online) និង​ការ​គំរាមកំហែង​កម្មសិទ្ធិ​បញ្ញា​ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នា​រាជធានី​ភ្នំពេញ។

ប្រធាន​ក្លឹប​អ្នក​ការ​សែត​កម្ពុជា លោក ប៉ែន បូណា មាន​ប្រសាសន៍​ថា មូលហេតុ​នៃ​ការ​គំរាមកំហែង​មក​លើ​អ្នក​សារព័ត៌មាន​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥ គឺ​មាន​កត្តា​ពីរ​សំខាន់ៗ ទី​១ ការ​គំរាមកំហែង​ក្នុង​ពេល​អ្នក​សារព័ត៌មាន​ចុះ​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ និង​ការ​គំរាមកំហែង​ដោយ​ប្រយោល​ពី​សមត្ថកិច្ច ឬ​អាជ្ញាធរ​ពាក់ព័ន្ធ៖ «»។

លោក ប៉ែន បូណា បន្ត​ថា នៅ​ពេល​អ្នក​សារព័ត៌មាន​រង​ការ​គំរាមកំហែង មិន​ត្រឹមតែ​ប៉ះពាល់​ខ្លាំង​ដល់​វិជ្ជាជីវៈ​ប៉ុណ្ណោះ និង​ប៉ះពាល់​ខ្លាំង​ដល់​ប្រយោជន៍​សង្គមជាតិ​ផង​ដែរ។ លោក​ជំរុញ​ឲ្យ​បណ្ដា​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​តែ​ផ្ដល់​តម្លៃ​ដល់​វិស័យ​សារព័ត៌មាន។

ឆ្លើយ​តប​នឹង​ទៅ​នឹង​ករណី​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ លោក ផុស សុវណ្ណ មាន​ប្រសាសន៍​ថា កន្លង​មក​ការ​គំរាមកំហែង​មក​លើ​អ្នក​សារព័ត៌មាន ភាគ​ច្រើន​ដោយសារ​តែ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​មិន​ទាន់​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន​នៅ​ឡើយ។ លោក​ថា ដូច​ករណី​អ្នក​សារព័ត៌មាន​ខ្លះ ធ្វើ​ការងារ​ច្រើន​កន្លែង​ជាដើម។ បញ្ហា​នេះ កន្លង​មក​ក្រសួង​តែង​ចេញ​សេចក្ដី​ថ្លែងការណ៍ ឬ​ធ្វើ​ការ​អន្តរាគមន៍​ផ្សេងៗ ចំពោះ​អ្នក​ព័ត៌មាន​ណា​ដែល​មាន​វិជ្ជាជីវៈ និង​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ជាមួយ​ក្រសួង៖ «»។

របាយការណ៍​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា ស្ដីពី​ស្ថានភាព​សារព័ត៌មាន​នៅ​កម្ពុជា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០១៥ នេះ មាន​បណ្ដឹង​ចំពោះ​អ្នកសារព័ត៌មាន ៥​ករណី បើ​ប្រៀបធៀប​ឆ្នាំ​២០១៤ មានតែ ២​ករណី។ ទន្ទឹម​នោះ បញ្ហា​និទ្ទណ្ឌភាព​នៅ​តែ​ជា​កង្វល់​សម្រាប់​អ្នក​សារព័ត៌មាន បើ​ទោះ​ជា​ឆ្នាំ​នេះ​គ្មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ត្រូវ​បាន​សម្លាប់​ក៏ដោយ​ចុះ។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ការ​ឃាត់​ខ្លួន និង​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​នៅ​ឆ្នាំ​នេះ កើត​មាន​ចំនួន ២១​ករណី (២១​នាក់) ក្នុង​នោះ​ការ​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា បាន​យក​តួនាទី​ជា​អ្នក​សារព័ត៌មាន​ទៅ​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ ឬ​ក្រុម​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​មាន​ចំនួន ១៣​នាក់ ខណៈ​អ្នក​សារព័ត៌មាន ៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​រយៈ​ខ្លី​ពេល​បំពេញ​ការងារ​ផង​ដែរ។ ដោយ​ឡែក​អ្នក​សារព័ត៌មាន ៤​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ។

ករណី​នេះ ក្លឹប​អ្នក​កាសែត​កម្ពុជា ក៏​បាន​អំពាវនាវ​ដល់​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​សំខាន់ មន្ត្រី​អនុវត្ត​ច្បាប់​ឲ្យ​ពិចារណា និង​ស្រាវជ្រាវ​ឲ្យ​បាន​ជាក់ស្ដែង និង​យុត្តិធម៌​លើ​សំណុំរឿង​ទាំង​ឡាយ​ដែល​ចោទ​ប្រកាន់​មក​លើ​អ្នក​កាសែត ដើម្បី​បង្ហាញ​នូវ​តម្លាភាព និង​ផ្ដល់​យុត្តិធម៌​សម្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា៕

No comments: