ដោយ ថា កិត្យា
2015-12-14 rfa
![]() |
| អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោកបណ្ឌិត ហ៊ាង
ឬទ្ធី ថ្លែងក្នុងពិធីសមាជបក្សលើកដំបូង កាលពីថ្ងៃទី៩ កញ្ញា
ឆ្នាំ២០១៥។
RFA/Uon Chhin
|
អតីតអនុប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោកបណ្ឌិត ហ៊ាង ឬទ្ធី បានបង្កើតបក្សថ្មីឈ្មោះថា គណបក្សយុត្តិធម៌ជាតិខ្មែរ។ គណបក្សថ្មីស្រឡាងមួយនេះ ត្រូវបានក្រសួងមហាផ្ទៃ ចេញលិខិតទទួលស្គាល់នៅថ្ងៃទី៤ ខែធ្នូ បន្ទាប់ពី លោក ហ៊ាង ឬទ្ធី ដាក់ពាក្យស្នើសុំបង្កើតបក្សផ្ទាល់ខ្លួនកាលពីថ្ងៃទី៩ ខែវិច្ឆិកា។
លោក ហ៊ាង ឬទ្ធី ឲ្យដឹងថា ការបង្កើតបក្សថ្មីនេះ គឺដើម្បីស្វែងរកយុត្តិធម៌សម្រាប់សង្គមជាតិ នៅបន្ទាប់ពីលោកមើលឃើញថា គណបក្សធំៗបានធ្វើឲ្យប្រជារាស្ត្រខ្មែរ និងជាតិឈឺចាប់ ហើយអស់សង្ឃឹម ជាពិសេស គឺលោកចង់កាច់បំបាក់ធ្មុងអ្នកប្រជាធិបតេយ្យក្លែងក្លាយ គឺលោក ម៉ម សូណង់ដូ៖ «ដើម្បីរកយុត្តិធម៌ឲ្យសង្គមជាតិទាំងមូល។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺមនុស្សគ្រប់រូប ត្រូវតែមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ទទួលបានសេចក្តីថ្លៃថ្នូរដូចគ្នា ទទួលបានយុត្តិធម៌ដូចគ្នា មិនថាអ្នកមានអ្នកក្រអ្នកតូចអ្នកធំ»។
ការបង្កើត គណបក្សយុត្តិធម៌ជាតិខ្មែរនេះ គឺនៅបន្ទាប់ពី លោក ហ៊ាង ឬទ្ធី មិនអាចរួមរស់នយោបាយជាមួយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន ដោយចោទ លោក ម៉ម សូណង់ដូ ថាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ពុករលួយ ជាពិសេសហាមមិនឲ្យមន្ត្រីបក្សរិះគន់គណបក្សប្រជាជនកម្ពុជា។ លោក ហ៊ាង ឬទ្ធី បានប្ដឹងឲ្យតុលាការក្រុងភ្នំពេញ រំលាយ ឬបិទគណបក្សសំបុកឃ្មុំចោលទៀតផង ប៉ុន្តែតុលាការបដិសេធ៕

No comments:
Post a Comment