ដោយ ប្រាជ្ញ ចេវ
2015-12-12 rfa
![]() |
| លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពេលចូលរួមក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស
កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នារាជធានីភ្នំពេញ។
RFA/Brach Chev
|
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សឲ្យដកខ្លួន ចេញជាបន្ទាន់ ហើយលោកមិនលើកលែងទោសឡើយចំពោះមន្ត្រី ឬក្រុមឈ្មួញដែលប្រព្រឹត្តអំពើនេះ។ ទាក់ទងរឿងនេះដែរ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលធ្វើការទាក់ទងបញ្ហានេះថា មានមន្ត្រីខ្លះជាប់ពាក់ព័ន្ធផ្ទាល់ និងមន្ត្រីខ្លះជាប់ពាក់ព័ន្ធដោយមិនដឹងខ្លួន។
លោក ហ៊ុន សែន ថា នឹងមិនលើកលែងទោសចំពោះមន្ត្រីណាប្រព្រឹត្តការជួញដូរមនុស្ស ហើយប្រសិនលោករកឃើញថា មានមន្ត្រីណាជាប់ពាក់ព័ន្ធ ឬប្រព្រឹត្ត មន្ត្រីទាំងនោះនឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់។ សារព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ ធ្វើឡើងក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។ សាររបស់លោក ហ៊ុន សែន បែបនេះ សំដៅទៅក្រុមមន្ត្រីដែលកំពុងឃុបឃិត និងសហការទាញយកផលប្រយោជន៍ជាមួយជនល្មើស និងអំពើពាក់ព័ន្ធអំពើជួញដូរមនុស្ស៖ «ខ្ញុំសូមព្រមានមន្ត្រីទាំងឡាយដែលបាននិងកំពុងឃុបឃិតនឹងអំពើ ពាក់ព័ន្ធការជួញដូរមនុស្ស ត្រូវដកខ្លួនជាបន្ទាន់ មន្ត្រីនោះនឹងត្រូវផ្ដន្ទាទោសមិនលើកលែងឡើយ»។
ដើម្បី ប្រយុទ្ធប្រឆាំងការជួញដូរឲ្យមានប្រសិទ្ធភាព កាលពីឆ្នាំ២០១៤ រដ្ឋាភិបាលបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានក្រសួងស្ថាប័ន ២២ និងស្ថាប័នជំនាញ ៥ ចូលរួម។ នៅចុងឆ្នាំ២០១៥ ឬដើមឆ្នាំ២០១៦ ខាងមុខ រដ្ឋាភិបាលនឹងចេញរបាយការណ៍ទាក់ទងបទល្មើសជួញដូរមនុស្ស។
រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបការ ជួញដូរ និងរត់ពន្ធមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើស្ត្រី និងកុមារ អ្នកស្រី ជូ ប៊ុនអេង ឲ្យវិទ្យុអាស៊ីសេរី ដឹងថា កន្លងមកពិតជាមន្ត្រីដែលធ្វើការទាក់ទងប្រឆាំងជួញដូរមនុស្សមាន ជាប់ពាក់ព័ន្ធនឹងរឿងនេះដែរ។ ជាងនេះទៅទៀត អ្នកស្រីមានមន្ត្រីខ្លះជាប់ពាក់ព័ន្ធដោយមិនដឹងខ្លួន ព្រោះអនុវត្តការងារធូររលុងដែលធ្វើឲ្យជនល្មើសមានឱកាស៖ «ទាក់ទងនឹងមន្ត្រីពាក់ព័ន្ធមានពេលខ្លះគាត់ជាប់ពាក់ព័ន្ធដោយមិន ដឹងខ្លួន ព្រោះពេលខ្លះជាការអនុវត្តភារកិច្ចធូរពេក ឬមួយតឹងពេក ដែលធ្វើឲ្យជនល្មើសមានឱកាស អ៊ីចឹងគ្រាន់តែគិតថា បើសិនជាអាចឈានដល់ដំណាក់កាលហ្នឹងឲ្យគាត់ដកខ្លួនទៅ កុំឲ្យមានបញ្ហា»។
មន្ត្រីនៃសមាគមការពារ សិទ្ធិមនុស្សអាដហុក (ADHOC) ដែលធ្វើការងារលើកស្ទួយសិទ្ធិស្ត្រី និងពលករចំណាកស្រុក អ្នកស្រី លឹម មុន្នី យល់ថា ការព្រមានរបស់ប្រមុខរដ្ឋាភិបាលនៅពេលនេះជាដំណឹងល្អ ដោយអ្នកស្រីបញ្ជាក់ថា កន្លងមកមេខ្លោងជួញដូរមនុស្សភាគច្រើនមានខ្នងបង្អែកជាមន្ត្រី អនុវត្តច្បាប់។ ប៉ុន្តែអ្នកស្រីក៏សម្ដែងការព្រួយបារម្ភថា បទបញ្ជាផ្ទាល់មាត់របស់លោក ហ៊ុន សែន គ្មានប្រសិទ្ធភាព ព្រោះមន្ត្រីទាំងនោះកំពុងទទួលបានលាភសក្ការៈ៖ «ខ្ញុំសែនមហាអបអរសាទរចំពោះការព្រមាននេះ ព្រោះកន្លងមកឃើញមានច្រើន មេខ្លោងជួញដូរអាចប្រឈមមុខរបរនេះបានអាស្រ័យគេមានខ្នងបង្អែកជា មន្ត្រីអនុវត្តច្បាប់»។
ទោះយ៉ាងណាក្តី មន្ត្រីសង្គមស៊ីវិលដដែលថា នឹងតាមដានការអនុវត្តការងាររបស់រដ្ឋាភិបាល ហើយទន្ទឹមគ្នានេះដែរ អ្នកស្រីនឹងស៊ើបអង្កេត ឬផ្ដល់ព័ត៌មានជូនទៅរដ្ឋាភិបាល៕

2 comments:
meul muk ah prett nouv rongeum
Ah Mouk Chker Hun Sen Thork Nass Ah Knhom Yuon Bam Planh Khmer.
Post a Comment