ដោយ ទីន ហ្សាការីយ៉ា
2015-11-12
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិ ថាជាអ្នកកេងចំណេញនយោបាយពីអស្ថិរភាពនយោបាយនៅកម្ពុជា។ លោកព្រមានថា សំណុំរឿងមេដឹកនាំបក្សប្រឆាំងមិនទាន់បញ្ចប់នោះឡើយ ទុកឲ្យតុលាការជាអ្នកចាត់ចែង ហើយលោកក៏មិនទទួលយកការស្នើសុំលើកលែងទោសពី លោក សម រង្ស៊ី ទៀតដែរ។
លោក ហ៊ុន សែន បានបញ្ចេញសារនយោបាយទាំងកំហឹងបែបនេះ ធ្វើឡើងនៅក្នុងវីដេអូផ្សាយផ្ទាល់នៅតាមគណនីហ្វេសប៊ុក (facebook) របស់លោកមានរយៈពេលជាង ៤០នាទីនៅល្ងាចថ្ងៃទី១២ វិច្ឆិកា។ លោក ហ៊ុន សែន ថែមទាំងប្រកាសឲ្យអ្នកគាំទ្រលោកងើបឡើង ដើម្បីតទល់ទៅនឹងសកម្មភាពគណបក្សប្រឆាំងទៀតផង៖ «»។
ការបញ្ចេញកម្ដៅសារនយោបាយជាថ្មីរបស់ លោក ហ៊ុន សែន នៅពេលនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពី លោក សម រង្ស៊ី និងលោក កឹម សុខា លើកឡើងថា កំពុងបំពេញទស្សនកិច្ចនៅឯបរទេស។ លោក កឹម សុខា ថ្លែងថា រដ្ឋាភិបាលជប៉ុន មានតួនាទីសំខាន់ណាស់សម្រាប់ជួយរកដំណោះស្រាយពីស្ថានភាពនយោបាយនៅកម្ពុជា។
ដោយឡែក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅប្រទេសជប៉ុន កាលពីថ្ងៃទី១១ វិច្ឆិកា ថា រដ្ឋាភិបាលទីក្រុងភ្នំពេញ នឹងប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ ដើម្បីរារាំងមិនឲ្យមានការបោះឆ្នោតនៅឆ្នាំ២០១៨ ដោយសារតែព្រួយបារម្ភពីការចាញ់ឆ្នោត។
លោក សម រង្ស៊ី បន្តថា ក្តីបារម្ភរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បន្ទាប់ពីលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ននៅប្រទេសមីយ៉ាន់ម៉ា ឬភូមា (Myanmar/Burma) បង្ហាញថា គណបក្សប្រឆាំងដែលដឹកនាំដោយ អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) បានឈ្នះឆ្នោត។
លោក សម រង្ស៊ី បន្តថា យុទ្ធសាស្ត្ររបស់ លោក ហ៊ុន សែន ដើម្បីអាចរក្សាអំណាចបានទៅទៀតនោះ គឺបង្កើតឲ្យមានឧបសគ្គដើម្បីរារាំងការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ។ លោកបន្តទៀតថា ដើម្បីអាចបង្កឧបសគ្គមិនឲ្យមានការបោះឆ្នោតនោះ រដ្ឋាភិបាលព្យាយាមបង្កើតអំពើហិង្សាដើម្បីអាចឈានទៅដល់ការធ្វើរដ្ឋប្រហារ ឬក៏ការប្រកាសអាសន្នថ្នាក់ជាតិណាមួយ។ លោកស្នើឲ្យប្រទេសម្ចាស់ជំនួយកម្ពុជា ជាពិសេសប្រទេសជប៉ុន ជួយតាមដាន និងធានាថា ការបោះឆ្នោតដែលមានលក្ខណៈប្រជាធិបតេយ្យ ត្រូវតែកើតឡើងនៅកម្ពុជា នៅឆ្នាំ២០១៨ ខាងមុខ។
ឆ្លើយតបនឹងការលើកឡើងនេះ អនុប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម សុំមិនធ្វើអត្ថាធិប្បាយនោះឡើយ។ ទាក់ទងស្ថិរភាពសង្គមវិញ លោក ប៉ុល ហំម អះអាងថា គណបក្សសង្គ្រោះជាតិ មានគោលការណ៍ធ្វើឲ្យប្រទេសមានស្ថិរភាពនយោបាយ និងដើរលើគន្លងប្រជាធិបតេយ្យពិតប្រាកដ៖ «»។
ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ លើកឡើងថា លោក ហ៊ុន សែន ថ្លែងសារនយោបាយនៅពេលនេះ គ្មានអ្វីខុសឆ្គងធ្ងន់ធ្ងរនោះទេ ប៉ុន្តែ លោក ហ៊ុន សែន ព្រមានមេដឹកនាំគណបក្សប្រឆាំងពីការប្រើប្រាស់ផ្លូវច្បាប់ដើម្បីចាប់ចងនេះ មិនមែនជារឿងត្រឹមត្រូវនោះទេ ហើយមេដឹកនាំខ្មែរ ត្រូវបញ្ឈប់ការលាបពណ៌គ្នា និងវាយប្រហារគ្នាដោយពាក្យមិនសមរម្យនោះ៖ «»។
ការព្រមានរបស់ លោក ហ៊ុន សែន ទៅលើមេដឹកនាំគណបក្សប្រឆាំងនេះ មិនមែនជារឿងលើកទី១ នោះទេ។ ក្រៅពីនេះទៀត អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន តែងតែព្រមានទៅដៃគូប្រកួតប្រជែង និងជាការបង្ហាញឥទ្ធិពលរបស់ខ្លួនក្នុងការក្ដោបក្ដាប់អំណាច។ អ្នកវិភាគសង្កត់ធ្ងន់ថា ជោគជ័យរបស់បក្សប្រឆាំងនៅភូមា ក៏ជាមេរៀនមួយសម្រាប់គណបក្សកាន់អំណាចនៅកម្ពុជា ដើម្បីរកវិធីទប់ស្កាត់បក្សប្រឆាំងនៅមុនការប្រកួតមកដល់ដែរ៕
2 comments:
How many time he used thuggery rhetoric to demonized opposition party. How many time he used barbaric force call third hand thugs to kill innocent and unarmed Khmer? Even his word are more propagate a vicious hateful theme,and crude sour thuggery style ever hear in the modern society . Khmer rarely hear a real humble word or high class speech of leadership without any stubborn demotion of blame some body else . His arrogant gangster attitude give a fearful sentiment to all Khmer young or old who want peace or security . His angst against Khmer who stand up and confront his wrongdoing, did cause a lot of fearfulness, than happiness to Khmer societies in the country . The election in the future turn to be a none fruitful result and a meaningless contradict to the law and Khmer hope, because this maniac fascist ruler have a mindset already Win or lost it all mine . The power is me and my maniac party "NO BODY CAN GRAB THIS POWER AWAY FROM ME " period
បើខ្មែរយា៉ងនេះ ជាតិមុខតែរលាយ។
Post a Comment