ដោយ ជុន ច័ន្ទបុត្រ
Read in English in Wikipedia here.
2015-11-12
រូបភាព លោក សម សារី
Photo: RFA
គាត់បានក្លាយ ជាវិរៈបុរសរបស់ជាតិនៅពេលនោះ ដោយលោកបានបញ្ចៀស មិនអោយកម្ពុជាពុះចែកជាពីរ ដូចជាករណីប្រទេសវៀតណាម ត្រូវបែងចែកជាវៀតណាមខាងជើង និងវៀតណាមខាងត្បូងជាដើម។ ដោយគុណបំណាច់ចំពោះជាតិនេះ សម្តេចព្រះនរោត្តម សីហនុដែលទ្រង់ដាក់រាជ្យ ហើយយាងមកដឹកនាំរាជរដ្ឋាភិបាលក្នុងព្រះរាជតំណេងជានាយករដ្ឋមន្រ្តីនោះ ទ្រង់បានតែងតាំងលោក សមសារី ជាឧបនាយករដ្ឋមន្តី្រ។ ទស្សនាវដ្តី សរសេរបន្តទៀតថា ជីវិតនយោបាយ លោក សម សារី ក៏ត្រូវធ្លាក់ចុះវិញស្រឹតៗ ជាបន្តបន្ទាប់ដោយការចោទប្រកាន់មួលបង្កាច់នានាពីសំណាក់គូប្រជែងនយោបាយរបស់លោកដែលទស្សនាវដ្តី ថាមស៍ សរសេរថាគឺ លោក សឹម វ៉ា។
ការធ្លាក់ចុះចុងក្រោយ របស់លោក សម សារី គឺនៅពេលដែលលោកមានទំនាស់ជាមួយស្រ្តីខ្មែរម្នាក់ ឈ្មោះ អ៊ីវ អេង សេង ដែលគេចោទថាជាប្រពន្ធចុង របស់លោក សម សារី រហូតដល់មានអំពើហឹង្សាផង។ ពេលនោះ លោក សម សារី កំពុងបំពេញមុខងារជាឯកអគ្គរាជទូតកម្ពុជានៅប្រទេសអង់គ្លេស។បន្ទាប់ពីនោះ លោក សម សារី ក៏ត្រូវគេសរសេរថាបានមានការអាក់អន់ចិត្តជាមួយនឹងសម្តេចព្រះនរោត្តមសីហនុរួចបន្ទាប់មកក៏បាត់ខ្លួនដោយអាថ៌កំបាំងតែម្តង៕
No comments:
Post a Comment