A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 13 November 2015

Hun Sen calls on his CPP supporters to fight back against the opposition supporters (Hun Sen is resorting to political thuggery) លោក ហ៊ុន សែន ប្រកាស​ឲ្យ​អ្នក​គាំទ្រ​បក្ស​ប្រជាជន​ងើប​តប​ត​នឹង​បក្ស​ប្រឆាំង​វិញ

ដោយ ទីន ហ្សាការីយ៉ា

2015-11-12

តវ៉ា​ប្រឆាំង​លោក កឹម សុខា ឲ្យ​ចេញ​ពី​តំណែង​រដ្ឋសភា ៦២០
ពលរដ្ឋ​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះចេញ​ពី​តំណែង​អនុប្រធាន​ទី១ រដ្ឋសភា នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Rann Samnang

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ទៅ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ដែល​បាន​រិះគន់​លោក នៅ​ខណៈ​ទាំង លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​បរទេស​នោះ។ លោក ហ៊ុន សែន ប្រកាស​ថា មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ កំពុង​តែ​បង្ក​ឲ្យ​មាន​អស្ថិរភាព​សង្គម។ លោក​ព្រមាន​ថា មេ​ដឹក​នាំ​ទាំង​ពីរ​នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់ ហើយ​លោក​នឹង​មិន​លើក​លែង​ឲ្យ​ទៀត​នោះ​ទេ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ប្រកាន់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​អ្នក​កេង​ចំណេញ​នយោបាយ​ពី​អស្ថិរភាព​នយោបាយ​នៅ​កម្ពុជា។ លោក​ព្រមាន​ថា សំណុំ​រឿង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​មិន​ទាន់​បញ្ចប់​នោះ​ឡើយ ទុក​ឲ្យ​តុលាការ​ជា​អ្នក​ចាត់​ចែង ហើយ​លោក​ក៏​មិន​ទទួល​យក​ការ​ស្នើសុំ​លើក​លែង​ទោស​ពី លោក សម រង្ស៊ី ទៀត​ដែរ។
លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​នយោបាយ​ទាំង​កំហឹង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​នៅ​តាម​គណនី​ហ្វេសប៊ុក (facebook) របស់​លោក​មាន​រយៈពេល​ជាង ៤០​នាទី​នៅ​ល្ងាច​ថ្ងៃ​ទី​១២ វិច្ឆិកា។ លោក ហ៊ុន សែន ថែម​ទាំង​ប្រកាស​ឲ្យ​អ្នក​គាំទ្រ​លោក​ងើប​ឡើង ដើម្បី​ត​ទល់​ទៅ​នឹង​សកម្មភាព​គណបក្ស​ប្រឆាំង​ទៀត​ផង៖ «»។
ការ​បញ្ចេញ​កម្ដៅ​សារ​នយោបាយ​ជា​ថ្មី​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី លោក សម រង្ស៊ី និង​លោក កឹម សុខា លើក​ឡើង​ថា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ឯ​បរទេស។ លោក កឹម សុខា ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​ជួយ​រក​ដំណោះស្រាយ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។

ដោយឡែក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា ថា រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ នឹង​ប្រើប្រាស់​មធ្យោបាយ​គ្រប់​ប្រភេទ ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ដោយសារ​តែ​ព្រួយ​បារម្ភ​ពី​ការ​ចាញ់​ឆ្នោត។
លោក សម រង្ស៊ី បន្ត​ថា ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ បន្ទាប់​ពី​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះអាសន្ន​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា (Myanmar/Burma) បង្ហាញ​ថា គណបក្ស​ប្រឆាំង​ដែល​ដឹក​នាំ​ដោយ អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) បាន​ឈ្នះ​ឆ្នោត។
លោក សម រង្ស៊ី បន្ត​ថា យុទ្ធសាស្ត្រ​របស់ លោក ហ៊ុន សែន ដើម្បី​អាច​រក្សា​អំណាច​បាន​ទៅ​ទៀត​នោះ គឺ​បង្កើត​ឲ្យ​មាន​ឧបសគ្គ​ដើម្បី​រារាំង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​បន្ត​ទៀត​ថា ដើម្បី​អាច​បង្ក​ឧបសគ្គ​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នោះ រដ្ឋាភិបាល​ព្យាយាម​បង្កើត​អំពើ​ហិង្សា​ដើម្បី​អាច​ឈាន​ទៅ​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ ឬ​ក៏​ការ​ប្រកាស​អាសន្ន​ថ្នាក់​ជាតិ​ណា​មួយ។ លោក​ស្នើ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​កម្ពុជា ជាពិសេស​ប្រទេស​ជប៉ុន ជួយ​តាម​ដាន និង​ធានា​ថា ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ ត្រូវ​តែ​កើត​ឡើង​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៨ ខាង​មុខ។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អនុប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ឡើយ។ ទាក់ទង​ស្ថិរភាព​សង្គម​វិញ លោក ប៉ុល ហំម អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលការណ៍​ធ្វើ​ឲ្យ​ប្រទេស​មាន​ស្ថិរភាព​នយោបាយ និង​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៖ «»។
ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ លើក​ឡើង​ថា លោក ហ៊ុន សែន ថ្លែង​សារ​នយោបាយ​នៅ​ពេល​នេះ គ្មាន​អ្វី​ខុស​ឆ្គង​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ លោក ហ៊ុន សែន ព្រមាន​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ពី​ការ​ប្រើប្រាស់​ផ្លូវ​ច្បាប់​ដើម្បី​ចាប់​ចង​នេះ មិន​មែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ ហើយ​មេ​ដឹក​នាំ​ខ្មែរ ត្រូវ​បញ្ឈប់​ការ​លាប​ពណ៌​គ្នា និង​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​មិន​សមរម្យ​នោះ៖ «»។
ការ​ព្រមាន​របស់ លោក ហ៊ុន សែន ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នេះ មិន​មែន​ជា​រឿង​លើក​ទី​១ នោះ​ទេ។ ក្រៅ​ពី​នេះ​ទៀត អ្នក​វិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន តែង​តែ​ព្រមាន​ទៅ​ដៃគូ​ប្រកួត​ប្រជែង និង​ជា​ការ​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការ​ក្ដោបក្ដាប់​អំណាច។ អ្នកវិភាគ​សង្កត់​ធ្ងន់​ថា ជោគជ័យ​របស់​បក្ស​ប្រឆាំង​នៅ​ភូមា ក៏​ជា​មេរៀន​មួយ​សម្រាប់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ដើម្បី​រក​វិធី​ទប់ស្កាត់​បក្ស​ប្រឆាំង​នៅ​មុន​ការ​ប្រកួត​មក​ដល់​ដែរ៕

2 comments:

Kim Ea said...

How many time he used thuggery rhetoric to demonized opposition party. How many time he used barbaric force call third hand thugs to kill innocent and unarmed Khmer? Even his word are more propagate a vicious hateful theme,and crude sour thuggery style ever hear in the modern society . Khmer rarely hear a real humble word or high class speech of leadership without any stubborn demotion of blame some body else . His arrogant gangster attitude give a fearful sentiment to all Khmer young or old who want peace or security . His angst against Khmer who stand up and confront his wrongdoing, did cause a lot of fearfulness, than happiness to Khmer societies in the country . The election in the future turn to be a none fruitful result and a meaningless contradict to the law and Khmer hope, because this maniac fascist ruler have a mindset already Win or lost it all mine . The power is me and my maniac party "NO BODY CAN GRAB THIS POWER AWAY FROM ME " period

Anonymous said...

បើខ្មែរយា៉ងនេះ ជាតិមុខតែរលាយ។