A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 November 2015

បក្ស​ប្រឆាំង​សម្រេច​ដាក់​លោក យ៉ែម បុញ្ញឫទ្ធិ ជា​អ្នកនាំពាក្យ​រដ្ឋសភា​របស់​បក្ស

បក្ស​ប្រឆាំង​សម្រេច​ដាក់​លោក យ៉ែម បុញ្ញឫទ្ធិ ជា​អ្នកនាំពាក្យ​រដ្ឋសភា​របស់​បក្ស
ដោយ អ៊ុង សេរីវុទ្ធ
rfa 2015-11-25
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​អប់រំ​យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរ ទទួល​ញត្តិ​ពី​ព្រះសង្ឃ ទាមទារ​បញ្ឈប់​លក់​ដី​អាគារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​ថ្ងៃ​ទី ថ្ងៃ​ទី ០៣ តុលា ២០១៤។
RFA/Brach Chev

បក្ស​ប្រឆាំង​សម្រេច​ដាក់​លោក យ៉ែម បុញ្ញឫទ្ធិ ជា​អ្នកនាំពាក្យ​រដ្ឋសភា សម្រាប់​ក្រុម​តំណាងរាស្ត្រ​មតិ​ភាគ​តិច​នៃ​រដ្ឋសភា។

អ្នកនាំពាក្យ ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា ការ​ដាក់​លោក យ៉ែម បុញ្ញឫទ្ធិ សម្រាប់​តួនាទី​នេះ ដោយ​សារ​លោក​ជា​សមាជិក គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧​រដ្ឋសភា​ស្រាប់ ហើយ​អាច​ក្ដាប់​ព័ត៌មាន​រដ្ឋសភា​បាន។

លោក យ៉ែម បុញ្ញឫទ្ធិ ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ មណ្ឌល​ព្រៃវែង ហើយ​កន្លង​មក​លោក​ជា​អ្នកនាំពាក្យ​រង​បក្ស​សង្គ្រោះជាតិ ពេល​អវត្តមាន​លោក យឹម សុវណ្ណ។

កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា រដ្ឋសភា​សម្រេច​បង្កើត​អ្នកនាំពាក្យ​៣​រូប ១​រូប​គឺ​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ជា​អ្នកនាំ​ពាក្យ​រដ្ឋសភា ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល ឯ​២​រូប​ទៀត​មក​ពី​បក្ស​ជាប់​ឆ្នោត​ទាំងពីរ។



យ៉ាង​ណា​ក៏​ ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន ​លោក សុខ ឥសាន ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ បក្ស​កាន់អំណាចនៅ​មិន​ទាន់​ដាក់​បេក្ខភាព​រូប​ណា សម្រាប់​តំណែង​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា បេក្ខភាព​តំណែង​នេះ​ប្រហែល​ជាផ្តល់ឲ្យ​តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ហើយ ព្រោះ​ថាលោក​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​របស់​រដ្ឋសភា​ស្រាប់។

ការ ​សម្រេច​របស់​រដ្ឋសភា បង្កើត​អ្នកនាំពាក្យ​៣​រូប​ថ្មី​នេះ បាន​លុប​ចោល​ការ​សម្រេច​របស់​រដ្ឋសភា​កន្លង​ទៅ ដែល​ចាត់​តាំង​លោក លោក ឈាង វុន ជា​អ្នកនាំពាក្យ​រដ្ឋសភា និង​អ្នកស្រី ជូឡុង សូមួរ៉ា ជា​អ្នកនាំពាក្យ​ស្ដីទី​ពេល​អវត្តមាន​លោក ឈាង វុន៕

1 comment:

Anonymous said...

Congratulation Mr. Nhem Ponharith to your new function.

I've listened to your speeches a few times. You are not afraid to express your opinion. You are a true Khmer nationalist.

I just don't understand the crazy Mam Sonando. What he is doing will benefit only Yuon and Ah Kwack Hun Sen. There are some poor people believe what this Asshole Mam Sonando said. This crazy Mam Sonando has emulated the crazy Sihanouk, who had also destroyed Khmer for Yuon.