A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 November 2015

សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​អំពាវនាវ​កម្ពុជា​ឲ្យ​ទម្លាក់​ចោល​ដីកា​តាម​ចាប់​លោក សម រង្ស៊ី


សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​អំពាវនាវ​កម្ពុជា​ឲ្យ​ទម្លាក់​ចោល​ដីកា​តាម​ចាប់​លោក សម រង្ស៊ី
ដោយ សុជីវី
rfa 2015-11-25
លោក សម រង្ស៊ី (ពាក់​កម្រង​ផ្កា) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មក​ដល់​កម្ពុជា វិញ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Morm Moniroth

សមាជិក​ព្រឹទ្ធសភា​ អូស្ត្រាលី (Australia) លោក ស្កុត លុដឡាំ (Scott Ludlam) បាន​លើក​បញ្ហា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ព្រឹទ្ធសភា។

លោក ស្កុត លុដឡាំ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​បៃតង (The Green) ចាត់​ទុក​ការ​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ការ​បណ្ដេញ លោក កឹម សុខា ពី​តួនាទី​ជា​អនុប្រធាន​សភា និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង ថា​ជា​ករណី​ដែល​គួរ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ នេះ៖ «ខ្ញុំ​មិន​គិត​ពី​មូលហេតុ ដែល​រដ្ឋាភិបាល​មិន​អាច​ទទួល​បាន​សេចក្ដី​សម្រេច​របស់​ព្រឹទ្ធសភា ចំពោះ​គោល​នយោបាយ​ការ​បរទេស​នៅ​ថ្ងៃ​នេះ​ទេ ព្រោះ​ថា បើ​ផ្អែក​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន លោក សម រង្ស៊ី។ ចំណែក​អ្នក​នយោបាយ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ចាប់​ខ្លួន អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ ត្រូវ​បាន​គេ​វាយ​ដំ ដែល​ជា​សញ្ញា​ដ៏​អាក្រក់​បំផុត​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​ កម្ពុជា។ ហេតុ​នេះ យើង​គិត​ថា សេចក្ដី​សម្រេច​ណា​មួយ​របស់​ព្រឹទ្ធសភា ដែល​អាច​មាន​ផល​ប៉ះពាល់​លើ​ករណី​នេះ គឺ​ជា​ការ​សម្រេច​ដែល​មាន​ផល​ប្រយោជន៍»។

លោក ស្កុត លុដឡាំ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ទម្លាក់​ចោល ឬ​មោឃភាព​ដីកា​តាម​ចាប់​ខ្លួន លោក សម រង្ស៊ី ធានា​ឲ្យ លោក សម រង្ស៊ី និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ផ្សេង​ទៀត អាច​វិល​ចូល​ស្រុក​វិញ​ដោយ​មិន​ភ័យ​ខ្លាច​ពី​ការ​ចោទ​ប្រកាន់ ឬ​ការ​តាម​ចាប់​ខ្លួន។ ស្រប​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ការពារ​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ពហុ​បក្ស និង​ត្រូវ​ចាត់​វិធានការ​ជាក់លាក់ ដើម្បី​ធានា​បរិយាកាស​សេរី និង​សុវត្ថិភាព​នយោបាយ។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​កៀរគរ​ឲ្យ​មាន​កិច្ច​សន្ទនា​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ៕

1 comment:

Anonymous said...

It is sad and stupid when the thief cried out loud that the owner was the thief and people came and hit the owner.
This is the Kingdom of wonder slave Yuon.