SR: ១២ កញ្ញា ២០១៥ / 12 September 2015 - An inclusive approach to the border issue.
នេះជា ជំហររបស់ខ្ញុំ ចំពោះបញ្ហាព្រំដែន និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា ៖
១- មិនចោទប្រកាន់បុគ្គលណា ឬគណបក្សនយោបាយណាមួយឡើយ។
២- មិនឆ្លើយតបទៅនឹងការចោទប្រកាន់ ពីបុគ្គលណា ឬគណបក្សនយោបាយណាមួយឡើយ។
៣- បង្ហាញការពិត គឺថាបញ្ហាព្រំដែន និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា មិនមែនជាជម្លោះនយោបាយ រវាងខ្មែរនិងខ្មែរទេ តែជាជម្លោះទឹកដីរវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។
៤- ខិតខំពង្រឹងឯកភាពជាតិ ដោយជៀសវាងកុំឲ្យខ្មែរចាញ់ល្បិចបំបែកបំបាក់ របស់បរទេសឈ្លានពាន ដែលញុះញង់ឲ្យខ្មែរឈ្លោះគ្នា ដើម្បីគេលេបត្របាក់ទឹកដីយើង ដូចគេបានធ្វើរាប់រយឆ្នាំមកហើយ ក្រោយសម័យមហានគរ (សតវត្សរ៍ទី ១២-១៣)។
៥- ខិតខំរកឯកសារ ជំនាញ និងគំនិតស្ថាបនា ដើម្បីជួយការពារទឹកដីប្រទេសកម្ពុជាបច្ចុប្បន្ន ឲ្យបានគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយ រាប់រយឆ្នាំទៅមុខទៀត។
This is my stance on the border and Cambodia’s territorial integrity issue:
1- Not accusing any individual or any political party of any wrongdoing.
2- Not responding to any accusation from any individual or any political party.
3- Exposing the fact that the border and Cambodia’s territorial integrity issue is not a political dispute among Cambodians but a territorial dispute between Cambodia and some neighbouring countries.
4- Striving to strengthen national unity by preventing Cambodians from falling into the division trap laid by some expansionist countries that want to see Cambodians fight against each other so as to swallow our land as they have done over the last centuries when the great Khmer empire (12th and 13th centuries) was falling apart.
5- Striving to collect documents, expertise and constructive ideas in order to help defend and protect Cambodia’s present territory for the Khmer future generations for centuries to come.
-Sam Rainsy

No comments:
Post a Comment