![]() |
| លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជាបង្ហាញផែនទី UN (ឆ្វេង) និងផែនទីកម្ពុជានៅវិមានសន្ដិភាព។ហេង ជីវ័ន |
ព្រំដែនជាខ្សែបន្ទាត់បែងចែកអធិបតេយ្យ និងដែនដីនៃប្រទេសនីមួយៗ ។ សម្រាប់ប្រទេសកម្ពុជាក្នុងអំឡុងប្រមាណមួយសតវត្សរ៍ចុងក្រោយនេះបានប្រឈមនឹងជម្លោះបញ្ហាខ្សែបន្ទាត់ព្រំដែនឥតស្រាកស្រាន្តជាពិសេសជាមួយនឹងប្រទេសវៀតណាម។
តើជម្លោះខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាមមានប្រវត្តិយ៉ាងដូចម្តេច? ហើយតើគួររកដំណោះស្រាយបែបណា?
ជម្លោះបន្ទាត់ព្រំដែនគឺជារឿងដែលចាប់ផ្តើមនាចុងសតវត្សរ៍ទី ១៩ នេះប៉ុណ្ណោះ។ មានមជ្ឈដ្ឋានមួយចំនួននឹកស្មានថា ខ្សែបន្ទាត់ព្រំដែនមានតាំងពីសម័យដ៏យូរលង់ណាស់មកហើយជាក់ស្តែងដូចជាបន្ទាត់ព្រំដែនដែលបង្ហាញពីដែនដីចក្រភពអង្គរជាដើម។ តាមពិតទាំងផែនទីដែលបង្ហាញពីអាណាចក្រអង្គរទាំងដែនដីដែលអាណាចក្រនេះគ្រប់គ្រងគឺផ្តើមចងក្រងឡើងដោយអ្នកប្រាជ្ញបារាំងនាដើមសតវត្សរ៍ទី ២០ នេះប៉ុណ្ណោះ។
ផែនទីទាំងនេះមិនមានលក្ខណៈទាំងអត្ថរូប និងអត្ថន័យដូចផែនទីបែងចែកទឹកដីសព្វថ្ងៃនេះទេ។ ពោលគឺវាគ្រាន់តែជាការសន្មតដោយផ្អែកលើភ័ស្តុតាងប្រវត្តិសាស្ត្រនូវដែនអធិបតេយ្យនៃឥទ្ធិពលនយោបាយ និងវប្បធម៌របស់មហាអំណាចអង្គរតែប៉ុណ្ណោះ។ ក្នុងសម័យមុនសតវត្សរ៍ទី ១៩ ទាំងចំណេះដឹង និងបច្ចេកទេសទាក់ទងនឹងការប្រើប្រាស់ផែនទីបែងចែកទឹកដីរវាងប្រទេស និងប្រទេសមិនទាន់មានឡើយនៅតំបន់អាស៊ីអាគ្នេយ៍នេះ។
ក្រឡេកមកមើលបញ្ហាព្រំដែនរវាងកម្ពុជាជាមួយវៀតណាមមានលក្ខណៈស្មុគស្មាញជាងបញ្ហាដែលកម្ពុជាមានជាមួយនឹងប្រទេសថៃ។
ខ្សែព្រំដែនដែលបារាំងគូសចាប់តាំងពីចុងសតវត្សរ៍ទី ១៩ មកគឺម្យ៉ាងមានគោលដៅបែងចែកដែនដីឥណ្ឌូចិន និងប្រទេសថៃម្យ៉ាងទៀតដើម្បីបែងចែកដែនដីរដ្ឋបាលរបស់អាណានិគមរួមមានកម្ពុជា ឡាវ កូសាំងស៊ីន អាណាម និងតុងកឹង។ ព្រំប្រទល់ដែនរដ្ឋបាលនេះមានអត្ថន័យដើមខុសពីខ្សែបន្ទាត់ព្រំដែនរវាងឥណ្ឌូចិន និងប្រទេសថៃ។ ក្រោយបារាំងដកអាណានិគមទាំងស្រុងពីឥណ្ឌូចិនក្នុងឆ្នាំ ១៩៥៤ ដែនដីរដ្ឋបាលទាំងប្រាំបានក្លាយទៅជាប្រទេស (Nation-state) ចំនួនបួនរួមមានកម្ពុជា ឡាវ វៀតណាម ខាងត្បូង (ដោយរួមបញ្ចូលដែនដីកូសាំងស៊ីន ឬកម្ពុជាក្រោម និងផ្នែកខ្លះនៃអតីតដែនដីអាណាម) និងវៀតណាមខាងជើង។
ជាមូលដ្ឋាននៃការគូសបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ (National boundaries) ភាគីកម្ពុជាវៀតណាមបានសម្រេចយកបន្ទាត់ដែនរដ្ឋបាលដែលបារាំងគូសនេះធ្វើជាមូលដ្ឋាននៃការចរចា។ តែដោយសារសង្គ្រាមដែលកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសទាំងពីរចាប់តាំងពីទសវត្សរ៍ទី ៥០ មកទើបបណ្តាលឲ្យការបោះបង្គោលព្រំដែនអូសបន្លាយមកដល់សព្វថ្ងៃ។
ខណៈការវាស់វែងបោះបង្គោលព្រំដែនមានលក្ខណបច្ចេកទេសច្រើនជាងនយោបាយបញ្ហានេះសម្រាប់កម្ពុជាហាក់ជាប់ជំពាក់ទៅនឹងបញ្ហាប្រវត្តិសាស្ត្រដ៏ចាក់ស្រែះ។ ការកម្រិតព្រំប្រទល់ដែនក្នុងទំហំដីដែលកំណត់នៅក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាសព្វថ្ងៃមានភាពផ្ទុយគ្នាទៅនឹងខ្លឹមសារប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីទឹកដីដែលមានលក្ខណៈធំទូលាយក្នុងអតីតកាល។ កិច្ចការនេះក៏មានលក្ខណៈផ្ទុយគ្នាផងដែរទៅនឹងនិន្នាការរបស់មជ្ឈដ្ឋានមួយចំនួនដែលចិញ្ចឹមចិត្តចង់ទាមទារទឹកដីកម្ពុជាក្រោមរួមទាំងកោះត្រល់ត្រឡប់មកវិញ។
រាល់ការខិតខំប្រឹងប្រែងដើម្បីឲ្យវៀតណាមគោរពតាមផែនទីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញចង់ ឬមិនចង់វាស្មើនឹងការទទួលស្គាល់របស់កម្ពុជាអំពីអធិបតេយ្យរបស់វៀតណាមទៅលើដែនដី និងដែនកោះដែលស្ថិតនៅក្រៅផែនទីនេះ។ តាមរយៈប្រវត្តិសាស្ត្ររបស់ខ្លួនកម្ពុជាបានបាត់បង់ទឹកដីដ៏ច្រើនរួចមកហើយ។ រាល់ការមន្ទិលសង្ស័យដែលឈានដល់ការបាត់បង់ដែនទឹក ឬដែនដីក្នុងទំហំណាមួយក៏ដោយរមែងបង្កនូវភាពរកាំរកូសរិះគន់តវ៉ាពីសំណាក់អ្នកមាននិន្នាការនយោបាយ និងទស្សនៈផ្ទុយគ្នាទៅលើការកំណត់បង្គោលព្រំដែនជាមួយប្រទេសជិតខាងពិសេសប្រទេសវៀតណាម។
ដូចនេះការជ្រើសរើសជំហរតឹងរ៉ឹងលើបញ្ហានេះដែលគណបក្សសង្គ្រោះជាតិប្រកាន់ភ្ជាប់កន្លងមកទទួលនូវការទាក់ទាញ និងគាំទ្រច្រើនពីសំណាក់មហាជនកម្ពុជាទូទៅ។ និន្នាការនេះមិនត្រឹមតែបង្កនូវភាពរកាំរកូសមិនចេះអស់ក្នុងបរិយាកាសនយោបាយក្នុងប្រទេសប៉ុណ្ណោះទេតែវាក៏បានបង្កផងដែរនូវផលប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងកម្ពុជាជាមួយប្រទេសភូមិផងរបងជាមួយគ្នា។
ដំណោះស្រាយបញ្ហាព្រំដែនគួរចាប់ផ្តើមពីការបង្កើតនូវទស្សនៈរួមគ្នាមួយ។ប្រសាសន៍ជាងប្រាំម៉ោងរបស់លោកនាយករដ្ឋមន្ត្រីឆ្លើយបំភ្លឺរឿងព្រំដែនមានលក្ខណៈក្បោះក្បាយតែឆ្លុះបញ្ចាំងពីទស្សនៈតែម្ខាង។ បក្សប្រឆាំង និងអង្គការសង្គមស៊ីវិលស្តាប់ការបកស្រាយនេះតែមិនបានទទួលយល់ស្របតាមនោះទេ។
ការបើកចំហនូវរាល់កិច្ចព្រមព្រៀងទាក់ទិននឹងព្រំដែនកន្លងមកការបើកឲ្យពិភាក្សាសួរដេញដោលជាសាធារណៈការចូលរួមសហការពីសំណាក់ភាគីពាក់ព័ន្ធគ្រប់និន្នាការមានប្រយោជន៍៖
ទីមួយ បង្កលក្ខណៈឲ្យតំណាងពលរដ្ឋរាល់និន្នាការបានចូលរួមនូវកិច្ចការការពារបូរណភាពទឹកដី។
ទីពីរ កាត់បន្ថយនូវការរិះគន់ទំនាស់ទាស់ទែងដែលបណ្តាលឲ្យខាតបង់ទាំងពេលវេលា ប្រាក់កាស និងបង្កភាពអាប់អួដល់បរិយាកាសសង្គមសេដ្ឋកិច្ច និងនយោបាយក្នុង និងក្រៅប្រទេស។
ទីបី ខណៈដែលកន្លងមកមានការចោទប្រកាន់ថារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យបាត់បង់ទឹកដីទៅឲ្យប្រទេសជិតខាងគណក្សនេះនឹងត្រូវបានទម្លាក់ការទទួលខុសត្រូវតែម្នាក់ទៅលើលទ្ធផលចេញពីការបោះបង្គោលព្រំដែនទៅថៃ្ងអនាគត។
ប្រហែលជាការគិតរបស់ខ្ញុំមានភាពងាយស្រួលរាប់រយដងជាងការអនុវត្តជាក់ស្តែង។ តែក្នុងកាលៈទេសៈបច្ចុប្បន្ននេះតើមានអ្វីដែលប្រសើរជាងការបើកទូលាយឲ្យមជ្ឈដ្ឋានដែលតែងតែសម្តែងការឈឺឆ្អាលលើបូរណភាពដែនដីរបស់ប្រទេសបានចូលរួមប្រឡូកដោយផ្ទាល់ក្នុងកិច្ចការដែលពួកគេទាមទារ?
ធុន ធារ៉ា, រាជធានីភ្នំពេញ អ៊ីមែលៈ thearachula@gmail.com

2 comments:
VA Kim hong is yuon nationality ?
You can see in the picture above, did this kind of comparison style is rightful procedure to verify the truthfulness and a legal official methodology tool acceptable by any governments ? Give me a break . They need more experts demographic, topographic or geographic expertise to seat down with all modern tool to verify on step at the time. But Khmer can see in your own eyes this youn in Khmer skin just have two employees expose the map and just look and compare . Did this a rightful method of an expert of a demarcation department? They just no less than 2 hours with his naked eyes,and unanimously declare with out shame that the process is down? Even kid in high school can do better, at list high school kid need to examine point by point discus on corner or one line at the time . The comparison two different map by jut look superficially like this and wrap up as legal maneuver is nothing than a fake declaration . Why this pinhead state employee don't call around and need more professional experts with knowledgeable for help and clear the suspicious atmosphere one for all ? why your guy jut do something in the hurry to wrap up like this ? did you have any thing to hid ? or you thought that no bodies have more expertise or knowledge like you? Khmer not accuse you or your team ,but we have a lot of doubt and suspicious on these procedures. Or may be your patron get scare that Khmer will find the truth when you allow more time and expert to examine and compare precisely point by point and figure by figure ?.
Post a Comment