A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 6 September 2015

អបអរសាទរ ជំនួយបច្ចេកទេស ពីប្រទេសបារាំង ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែន រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម


Sam Rainsy: ០៦ កញ្ញា ២០១៥ / 06 September 2015 - France's technical assistance
សូមអបអរសាទរ ជំនួយបច្ចេកទេស ពីប្រទេសបារាំង ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែន រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម
ក្នុងលិខិតមួយច្បាប់ ឆ្លើយតបទៅនឹងប្រមុខរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃ ៣១ សីហា ២០១៥ លោកប្រធានាធិបតីបារាំង François Hollande បានលើកឡើងអំពីលទ្ធភាព នៃការបញ្ជូន អ្នកជំនាញបារាំង មួយក្រុម ក្នុងវិស័យផែនទី មកដល់ទីកន្លែង ("envoi d’une équipe d’experts cartographes français sur le terrain") គឺមកដល់ប្រទេសកម្ពុជានិងប្រទេសវៀតណាមតែម្តង ដើម្បីជួយដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
មានតែអ្នកជំនាញបារាំងទេ ដែលមានជំនាញនិងបទពិសោធគ្រប់គ្រាន់ ព្រមទាំងភាពឯករាជ្យនិងអព្យាក្រឹត គួរជាទីទុកចិត្ត។ សូមរំលឹកថា បារាំងជាប្រទេស ដែលបានគ្រប់គ្រងប្រទេសកម្ពុជានិងប្រទេសវៀតណាម អស់រយៈពេលជាង ៩០ ឆ្នាំ ហើយក៏ជាប្រទេសដែលបានគូសវាស និងដំកល់ទុក ច្បាប់ដើមទាំងអស់ នៃរាល់ផែនទីចម្លង ដែលយើងកំពុងតែប្រើប្រាស់សព្វថ្ងៃ។ ម៉្យាងវិញទៀត ការបង្ហាញផែនទីជាក្រដាសមិនគ្រប់គ្រាន់ទេ។ អ្វីដែលសំខាន់ គឺការប្រើប្រាស់និងការអនុវត្តផែនទី ព្រមទាំងការវាស់វែងឲ្យបានត្រឹមត្រូវនៅទីកន្លែង គឺនៅលើទឹកដីជាក់ស្តែង នៅពេលកំណត់ខ្សែបន្ទាត់ព្រំដែនតាមការបោះបង្គោល ដែលយើងត្រូវទៅពិនិត្យមើលដើម្បីផ្ទៀងផ្ទាត់ទាំងអស់គ្នា។ កុំមើលតែផែនទីក្រដាស សូមមើលផែនដី និងទឹកដីជាក់ស្តែងផង!



No comments: