![]() |
| ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ
លោក ម៉ម សូណង់ដូ
ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅទីលានប្រជាធិបតេយ្យកាលពីព្រឹក
ថ្ងៃទី២៦ មករា ឆ្នាំ២០១៤។
RFA/Sek Bandith
|
2015-09-03 rfa
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលត្រូវបានបង្កើតឡើងដោយ លោក ម៉ម សូណង់ដូ នឹងធ្វើសមាជជាលើកទី១ របស់ខ្លួននៅថ្ងៃទី៩ ខែកញ្ញា។ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាស្ថាបនិកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឲ្យដឹងនៅថ្ងៃទី៣ កញ្ញា ថា សមាជនោះនឹងរៀបចំធ្វើឡើងនៅក្នុងភូមិទល់ត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានមនុស្សគ្រោងចូលរួមប្រមាណ ៣ពាន់នាក់។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។ លោក ម៉ម សូណង់ដូ មានប្រសាសន៍ថា សមាជនោះនឹងបង្កើតក្រុមប្រឹក្សាជាតិដែលមានសមាជិកទាំងអស់ចំនួន ១២៦នាក់។ លោកថា ក្រុមប្រឹក្សាជាតិនោះ នឹងបោះឆ្នោតជ្រើសរើសប្រធាន ១រូប បន្ទាប់មកប្រធានធ្វើការជ្រើសរើសអនុប្រធាន អគ្គលេខាធិការ និងអគ្គហិរញ្ញិករបស់គណបក្ស។
លោក ម៉ម សូណង់ដូ បញ្ជាក់ថា រហូតមកទល់ពេលនេះ មានបេក្ខជនចំនួន ៣នាក់ដែលឈរឈ្មោះធ្វើជាប្រធានគណបក្ស ក្នុងនោះមានរូបលោក និងបេក្ខជន ២រូបផ្សេងទៀត ប៉ុន្តែ លោក ម៉ម សូណង់ដូ មិនទាន់អាចបញ្ចេញឈ្មោះពួកគេបាននៅឡើយទេ។ យ៉ាងណាលោកថា ក្នុងចំណោមបេក្ខជន ២រូបផ្សេងទៀតនោះ គឺមានបុរស ១រូប និងស្ត្រី ១រូប។ លោក ម៉ម សូណង់ដូ ជឿជាក់ថា គណបក្សថ្មីរបស់លោកនឹងទទួលបានការគាំទ្រច្រើនពីពលរដ្ឋ៖ «ដោយសារពូសំអាងទៅលើប្រជាពលរដ្ឋបានរួមគ្នា ក្រោកឈរឡើងនៅពេលបោះឆ្នោតឆ្នាំ២០១៣ ហើយពូសង្ឃឹមថា បើប្រជាពលរដ្ឋជឿជាក់មកលើគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលយើងធ្វើដើម្បីបម្រើឆន្ទៈប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមានសេចក្តីទុកចិត្ត ហើយពូជឿជាក់ថា នៅក្នុងអាណត្តិទី៦ នេះ ប្រជាពលរដ្ឋរួមគ្នាទ្វេមួយជាពីរ ដើម្បីគាំទ្រគណបក្សសំបុកឃ្មុំដើម្បីប្រជាធិបតេយ្យ»។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើងដោយ លោក ម៉ម សូណង់ដូ ម្តងរួចមកហើយកាលពីឆ្នាំ១៩៩៧ តែត្រូវបានរំលាយចោលវិញនៅឆ្នាំ២០០១។ ការបង្កើតគណបក្សឡើងវិញជាថ្មីនៅពេលនេះ គឺបន្ទាប់ពី លោក ម៉ម សូណង់ដូ សម្ដែងការខកចិត្តចំពោះគណបក្សសង្គ្រោះជាតិ ដែលលោកអះអាងថា បានក្បត់ឆន្ទៈប្រជាពលរដ្ឋ បន្ទាប់ពីបក្សប្រឆាំងមួយនេះបានដើរចូលសភា៕

1 comment:
ឯ សា ណន់ដូ មុនដាច់ខ្យល់ស្លាប់ គាត់ចង់ឡើងធ្វើជានាយករដ្ឋមុន្រ្តីម្ដងទើបអស់ ចិត្ត បើរវល់តែជួយគាំទ្រគេ វានឺងអស់សាការៈសំរាប់ខ្លួនឯង ?
Post a Comment