A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 2 September 2015

អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ទី​១០​ស្លាប់

ដោយ ហ៊ុំ ចំរើន
2015-09-01 rfa

សាកសព​ស្ត្រី​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ត្រូវ​ក្រុម​គ្រួសារ​តម្កល់​រៀបចំ​ធ្វើ​បុណ្យ​នៅ​ផ្ទះ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Uon Chhin

អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ម្នាក់​ទៀត​បាន​ស្លាប់ ដែល​ជា​មនុស្ស​ទី​១០ ហើយ ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជិត ៣០០​នាក់។

កូនស្រី​​អ្នក​​ស្លាប់ គឺ​អ្នកស្រី ប៊ិន លឿត​ ថ្លែង​ខណៈ​ធ្វើ​បុណ្យ​សព​នៅ​ផ្ទះ​ភូមិ​រកា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កញ្ញា ថា ម្ដាយ​របស់​គាត់​បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ សីហា។

អ្នកស្រី​បញ្ជាក់​ថា ម្ដាយ​របស់​អ្នកស្រី​ឈ្មោះ​ ឆេង​ អឿន​ អាយុ ៧៩​ឆ្នាំ​​ បាន​ស្លាប់​បន្ទាប់​ពី​ឈឺ​ធ្ងន់​ប្រមាណ ១០​ថ្ងៃ៖ «គេ​ឲ្យ​ខ្ញុំ​យក​ម្ដាយ​​ខ្ញុំ​ទៅ​ពេទ្យ​ដែរ តែ​ខ្ញុំ​មិន​បាន​យក​គាត់​ទៅ​ពេទ្យ​ទេ​ ពី​ព្រោះ​ខ្ញុំ​មើល​អាការៈ​ក្នុង​ខ្លួន​របស់​គាត់​ដូច​ជា​ធ្ងន់ធ្ងរ ដាច់​បាយ​ដាច់​ទឹក​ទៅ​ហើយ។ បើ​ទោះ​ជា​ខ្ញុំ​យក​គាត់​ទៅ​ពេទ្យ ក៏​ព្យាបាល​មិន​ជា​ដែរ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​មើល​ថែ​គាត់​នៅ​ផ្ទះ​ទៅ»។

អ្នកស្រី​បន្ត​ថា ម្ដាយ​អ្នកស្រី​ធ្វើ​តេស្តឈាម​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា ឃើញ​មាន​មេរោគ​អេដស៍​កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ កន្លង​ទៅ។

រហូត​មក​ទល់​ពេល​នេះ​អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា មាន​ចំនួន ២៩០​នាក់ ក្នុង​ចំណោម​នោះ​ស្លាប់​​ចំនួន ១០​នាក់​ គឺ​​ស្ត្រី​ចំនួន ៦​នាក់​ និង​បុរស ៤​នាក់៕

No comments: