2015-08-19 rfa
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី
ធ្វើសន្និសីទកាសែតនាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែសីហា
ឆ្នាំ២០១៥។
RFA/Morm Moniroth
|
មន្ត្រីនាំ ពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ចំអកឲ្យលោក សម រង្ស៊ី ដែលថ្លែងថា លោកឈប់ចាក់ចង្កេះពីចំណុចរសើបរបស់រដ្ឋាភិបាលតទៅទៀតហើយនោះ ថាជាសារនយោបាយដែលខ្វះក្រមសីលធម៌ជាអ្នកនយោបាយ ហើយជាសម្ដីដែលគេមិនគួរនិយាយថែមទៀតផង។ ក្នុងន័យនយោបាយនេះ លោក ផៃ ស៊ីផាន បែរជាប្រៀបធៀបថា ការថ្លែងរបស់លោក សម រង្ស៊ី នេះ មិនខុសគ្នាទេ ប្រសិនបើលោកឃើញប្រពន្ធរបស់លោក សម រង្ស៊ី ទៅមានសម្ពន្ធភាពជាមួយអ្នកផ្សេងនោះ។
បើទោះជាបែបនេះក៏ដោយ ចុះ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ពុំមានប្រតិកម្មតបណាមួយជុំវិញការចំអកឡកឡឺយរបស់លោក ផៃ ស៊ីផាន ចំពោះការយកភរិយាលោក សម រង្ស៊ី មកប្រៀបធៀបនេះទេ ដោយគ្រាន់តែលើកឡើងថា ទុកឲ្យមជ្ឈដ្ឋានទូទៅវិនិច្ឆ័យវិញចុះ។
ការ ថ្លែងបែបនេះរបស់លោក ផៃ ស៊ីផាន ជាមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើឡើង ៣ថ្ងៃបន្ទាប់ពីលោក សម រង្ស៊ី ថ្លែងថា បើដឹងថា មានចំណុចដែលរដ្ឋាភិបាលរសើប គឺឈប់ចាក់ចង្កេះ ហើយងាកមកលួងលោមវិញ។
ពាក់ព័ន្ធ ក្នុងរឿងនេះ លោក ផៃ ស៊ីផាន ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ដែលជាការឆ្លើយតបសារនយោបាយរបស់ប្រធានគណបក្សជំទាស់ ដោយចំអកឲ្យក្នុងន័យនយោបាយថា ការលើកឡើងដូចនេះរបស់លោក សម រង្ស៊ី គឺមិនខុសពីអ្វីដែលប្រពន្ធរបស់លោកត្រូវគេឃើញមានសម្ព័ន្ធស្នេហា ជាមួយអ្នកផ្សេង ហើយត្រូវបានគេរាយការណ៍ប្រាប់លោក សម រង្ស៊ី វិញ ដូច្នេះដែរ។ សន្និសីទកាសែតដែលផ្ដោតលើការចាប់ខ្លួនលោក ហុង សុខហួរ នោះ បែរជាលោក ផៃ ស៊ីផាន ឆ្លើយតបហាក់ដូចជាទាល់ច្រក ចំអកមកលោក សម រង្ស៊ី បែបនេះទៅវិញ។ លោកបន្តថា «ឥឡូវខ្ញុំនិយាយបញ្ច្រាសទៅវិញទៅដល់ផ្ទះឯកឧត្ដម សម រង្ស៊ី ខ្ញុំឃើញប្រពន្ធឯកឧត្ដមទៅដេកជាមួយគេក្នុងសណ្ឋាគារ។ គាត់សួរថាឯងម៉េចនិយាយអ៊ីចឹង បរិហារកេរ្តិ៍ ទេខ្ញុំចាក់ក្រឡេកទេតើ សមដែរ។ អាហ្នឹងយើងនិយាយមកថាវាឥតគុណធម៌ និងសីលធម៌»។
ឆ្លើយតបរឿងនេះ លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ពុំបានធ្វើអត្ថាធិប្បាយវែងឆ្ងាយជុំវិញការចំអកពីលោក ផៃ ស៊ីផាន បែបនេះទេ ដោយលោកគ្រាន់តែលើកឡើងថា ទុកឲ្យមជ្ឈដ្ឋានទូទៅធ្វើសេចក្ដីសម្រេចចុះ។ លោកបន្ថែមថា អ្វីដែលជាបញ្ហាចំពោះមុខនៅពេលនេះ គឺរឿងជាតិទើបជារឿងជាធំ។ លោកបន្តថា «ចំណែកក្នុងនាមគណបក្សសង្គ្រោះជាតិ យើងកំពុងតែគិតគូរបញ្ហាព្រំដែន បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលចូលមកក្នុងប្រទេសកម្ពុជា។ បញ្ហាភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបញ្ហាសំខាន់ៗដទៃទៀត ដែលទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ»។
សារនយោបាយ របស់លោក ផៃ ស៊ីផាន នេះ ជាការថ្លែងសារនយោបាយឆ្លើយតបភ្លាមៗក្រោយពីប្រធានគណបក្សជំទាស់ លោក សម រង្ស៊ី និយាយកាលពីថ្ងៃទី១៧ ខែសីហា ថា លោកនឹងឈប់ចាក់ចង្កេះត្រង់ចំណុចរសើបរបស់រដ្ឋាភិបាលនោះ។ រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក៏ឆ្លើយតបតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក ដោយហៅលោក សម រង្ស៊ី និងមន្ត្រីថ្នាក់ក្រោមរបស់លោកថា ជាមេចោរ ហើយនិងកូនចោរចេញសារភាព។
ជុំវិញការការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះ មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត ចាត់ទុកថា នេះជាការប្រមាថដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស។ ជាងនេះទៀត ក្នុងឋានៈជាមន្ត្រីសាធារណៈរបស់រដ្ឋ លោក អំ សំអាត យល់ឃើញថា គួរមានក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ជាងនេះក្នុងនាមជាអ្នកនាំពាក្យនៃ ស្ថាប័នកំពូលរបស់រដ្ឋាភិបាលនោះ ព្រោះសារនយោបាយនីមួយៗ អាចជាគំរូនៃការដឹកនាំប្រទេសសម្រាប់មនុស្សជំនាន់ក្រោយទៀត។ លោកបន្តថា «ខ្ញុំគិតថាវាប៉ះពាល់បើទោះជាលើកឧទាហរណ៍ ពីព្រោះបើយើងថាអ៊ីចឹង វាបីដូចជាធ្វើឲ្យប៉ះពាល់កិត្តិយសរបស់គេ។ បើយើងពិនិត្យពីចំណុចរសើបវាខុសគ្នា គេឥតប្រៀបធៀបទៅលើកិត្តិយសរបស់មនុស្សទេ»។
បើទោះបែបណា ក្នុងពេលកន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានលុបចោលវប្បធម៌សន្ទនាជាមួយគណបក្សប្រឆាំង ប្រសិនបើគណបក្សនេះនៅតែបន្តប៉ែងជើងគណបក្សប្រជាជនកម្ពុជា ដែលជាដៃគូសន្ទនានោះ។ ជុំវិញរឿងនេះ អង្គការក្រៅរដ្ឋាភិបាល និងអ្នកវិភាគសង្គមមើលឃើញថា វប្បធម៌សន្ទនាដែលគណបក្សនយោបាយទាំងពីរបានបង្កើតឡើងនេះ គ្រាន់តែការដោះស្រាយបញ្ហាមួយគ្រា វានឹងមិនមានន័យពេញលេញសម្រាប់នយោបាយឡើយ។ ម្យ៉ាងវិញទៀត ការចំអកឡកឡឺយដោយយកស្ត្រីមកប្រៀបធៀបបែបនេះ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ជាការប្រមាថដល់ស្ត្រីខ្មែរ និងប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្ត្រីនៅក្នុងសង្គមជាតិទាំង មូល៕
1 comment:
ខ្ញំុមិនចង់បុ៉ន្តែអត់ផាមិនបាន ព្រោះឆ្កែផៃសីុផាន ជាឆ្កែបំបង់បាយ ជាខ្មែរតែរស់គ្មានប្រយោជន៏សំរាប់ជាតិ ជាមនុស្សចង្រៃបំផុត គឺពួកCPP នរណាក៏ដូចតែគ្នា ព្រៀបបានជាសត្វ ចូលចិត្តភូតកុហក បង្កើតពាក្សបង្កាច់បង្ខូច បង្កើតអំយង់គ្នង ហើយទម្លាក់កំហុសទៅអ្នកដ៏ទៃ ចៅហ្វាយហើយនឺងកូនចៅមានមារយាទដូចគ្នា យកពួកព្រែតទាំងនេះកុំសូវបង្ហាញ មុខពេក កូនខ្មែរឥឡូវនេះឆ្លាតណាស់ មានតែមួយក្រុមតូចប៉ុណ្ណោះ ដែលសុខចិត្តដើរតាមក្រោមជាមសំពត់ ប៊ុនរា៉នី មុខយក្យខេណី ខ្ញំុមិនមានគណបក្សណាមួយទេ តែខ្ញំុបាន តាមដាន មនុស្សល្អនឺងអាក្រក់អស់រយៈពេលជាង៣០ឆ្នាំហើយ ហើយត្រូវដឺងផាអ្វីដែលមនុស្សអាក្រក់គេយល់ច្បាស់ណាស់ លើកលែងតែអាល្ងើ សូមឆ្កែ ផៃសីុផានយល់ ។
Post a Comment